រដ្ឋសភាសហរដ្ឋអាមេរិកច្រានចោលកិច្ចព្រមព្រៀងចំណាយដែលកែប្រែឡើងវិញ ខណៈការបិទរដ្ឋាភិបាលអាចនឹងកើតឡើង
សេចក្តីព្រៀងច្បាប់ដែលត្រូវបានចរចាយ៉ាងប្រញាប់ប្រញាល់ដើម្បីកុំឲ្យបិទសកម្មភាពរដ្ឋាភិបាលនោះ បានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋមួយចំនួនបានជំទាស់កិច្ចព្រមព្រៀងពន្យារពិដានបំណុលរហូតដល់ឆ្នាំ ២០២៧។ ការផ្លាស់ប្តូរបានកើតឡើង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងលោក Elon Musk បានច្រានចោលកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ខែមីនាឆ្នាំក្រោយ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាន របស់ VOA នៅ សភារាយការណ៍សម្អិត។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួលដូចតទៅ៖