ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អតីតជនភៀសខ្លួន​ខ្មែរ​លាងរថយន្ត​ដើម្បី​អង្គាសប្រាក់​ជួយ​ជនភៀសខ្លួន​អ៊ុយក្រែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការវាយលុករបស់​ប្រទេសរុស្ស៊ី​ក្នុងប្រទេស​អ៊ុយក្រែន ដោយគ្មានការ​បង្កហេតុ​ជាមុន នាំឲ្យ​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​ឈឺឆ្អាល​ហើយ​ស្វែងរកវិធី​ផ្សេងៗ​ដើម្បីជួយ​ប្រទេសនិង​ពលរដ្ឋ​អ៊ុយក្រែន។ អ្នកខ្លះ​ស្ម័គ្រចិត្ត​ធ្វើដំណើរ​ទៅ​បណ្តាប្រទេស​ជិតខាង​អ៊ុយក្រែន ដើម្បីជួយ​ជនភៀសខ្លួន​ដែលភាគច្រើនជា​ស្ត្រី​និង​កុមារ ដែលកំពុង​រត់ចេញ​ពី​ការ​វាយប្រហារ​ប្រចាំថ្ងៃ​របស់​រុស្ស៊ី។ អ្នកខ្លះទៀត​ស្ម័គ្រចិត្ត​ទៅ​ចូលរួម​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន​ក្នុងការ​ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព​រុស្ស៊ី ទោះ​ជា​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋធានី​កៀវ​អំពាវនាវ​មិនឲ្យជនជាតិ​អាមេរិកាំង​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។ សម្រាប់​អតីត​ជនភៀសខ្លួនខ្មែរ​​មួយចំនួន​នៅ​ទីក្រុង San Bernadino ដែលស្ថិត នៅចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង Long Beach រដ្ឋ California ពួកគាត់​បាននាំគ្នា​រៀបចំការលាង​រថយន្ត​មួយ​នៅវត្តសុវណ្ណារ៉ាម ដើម្បី​អង្គាស​ប្រាក់​យកទៅជួយ​ជនភៀសខ្លួន​អ៊ុយក្រែន ដែលកំពុង​ជ្រកកោន​នៅ​ក្នុងបណ្តា​ប្រទេស​ជិតខាង​របស់ខ្លួន រួមមានប្រទេស​ប៉ូឡូញ​និងហុងគ្រី។ លោក ប៉ូច រាសី បាន​សម្ភាស​លោក សុកាណ ហ៊ុនរ៉ូ ដែល​ជាអ្នក​ផ្តួចផ្តើមគំនិត​រៀបចំ​ការលាង​រថយន្តនេះ កាលពីថ្ងៃសៅរ៍​ទី១៩​ ខែ​មីនា​កន្លង​ទៅនេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG