ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ចំនួន​៥​​ត្រៀម​បោះឆ្នោត​កំណត់​ជោគវាសនា​បេក្ខជន​ដែល​ត្រូវ​ចុះ​ចេញ​​និង​បេក្ខជន​ដែល​ត្រូវ​បន្ត


បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្សប្រជា​ធិបតេយ្យ លោក​ស្រី​ Hillary Clinton​ និង​លោក​ Donald Trump បេក្ខ​ជន​ខាង​គណបក្ស​សាធារណៈ​រដ្ឋ។
បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្សប្រជា​ធិបតេយ្យ លោក​ស្រី​ Hillary Clinton​ និង​លោក​ Donald Trump បេក្ខ​ជន​ខាង​គណបក្ស​សាធារណៈ​រដ្ឋ។

អ្នក​បោះឆ្នោត​ក្នុង​រដ្ឋ​ចំនួន​៥​នៅ​សហរដ្ឋ​អាមេរិក ​កំពុង​តែ​ត្រៀម​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ នៅ​ពេល​ដែល​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក​ Donald Trump និង​បេក្ខ​ជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោកស្រី ​Hillary Clinton​ កំពុង​ព្យាយាម​បង្កើន​ការ​នាំ​មុខ​បេក្ខជន​ផ្សេង​ទៀត។

ហ្វ្លរីដា (Florida ) គឺ​រដ្ឋ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការបោះ​ឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ​នេះ ពីព្រោះ​បេក្ខជន​ដែល​ឈ្នះ​ខាង​គណបក្ស​សាធារណរដ្ឋ​ នឹង​ទទួល​បាន​ប្រតិភូ​ចំនួន​៩៩។

ការស្ទង់​មតិ​ថ្មី​ចំនួន​ពីរ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ​បង្ហាញ​ថា​ លោក Trump នឹង​នាំ​មុខ​យ៉ាង​តិច ​១៧​ភាគរយ​ លើ​គូប្រជែង​ដ៏​ប្រកៀក​ប្រកិត​បំផុត​របស់​លោក​នៅ​ក្នុង​រដ្ឋ​ហ្វ្លរីដា​នេះ​ គឺ​លោក Marco Rubio ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​នេះ​តែ​ម្ដង។ លោក Marco Rubio ​ ក៏ចាំបាច់​ត្រូវ​ទទួល​ជ័យ​ជម្នះ​នៅ​រដ្ឋ​នេះ​ដែរ​ ដើម្បី​ឲ្យ​បេក្ខភាព​របស់​លោក អាច​បន្ត​ទៅមុខ​ទៀត​បាន។

រដ្ឋ​មួយ​ទៀត​ដែល​លោក​ Trump ​ត្រូវ​សម្លឹង​ទៅ​រក​នោះ​ គឺ​រដ្ឋOhio ដែល​នៅ​ទី​នោះ លោក Trump​ ត្រូវ​ប្រកួត​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​ជាមួយ​អភិបាល​រដ្ឋ​នោះ គឺ​លោក ​John Kasich ខាង​គណបក្ស​សាធារណរដ្ឋ​ដូចគ្នា។

លោក ​Mitt Romney ​ដែល​ជា​បេក្ខជន​ទទួល​ការ​តែងតាំង​ជា​តំណាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ​២០១២​ និង​ដែល​បាន​ចាញ់​លោក​ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា​ បាន​ចូលរួម​ជាមួយ​លោក ​Kasich​ នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅ​រដ្ឋ​ Ohio ​ដើម្បី​រារាំង​លោក ​Trump​ កុំ​ឲ្យ​ឈ្នះ​ហើយ​ទទួល​បាន​ប្រតិភូ​ចំនួន​៦៦​នៅក្នុង​រដ្ឋ​នេះ។

ការ​ស្ទង់​មតិនៅ​ក្នុង​រដ្ឋ ​North Carolina​ រដ្ឋ​ Missouri ​និងរដ្ឋ ​Illinois លោក​ Trump​ បាន​នាំ​មុខ​បន្តិច​លើ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Texas​ គឺ​លោក ​Ted Cruz ដែល​ស្ថិត​ក្នុង​លេខ​រៀង​ទី២៕

XS
SM
MD
LG