ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ដាក់​គ្រាប់បែក​អត្តឃាត​នៅ​ប្រទេស​នីហ្សេរីយ៉ា​សម្លាប់​សហការី​ខ្លួន

ترکی میں صدر رجب طیب اردوان کو وسیع اختیارات دینے پر منعقدہ ریفرنڈم کی گنتی مکمل ہونے کے بعد حکمراں جماعت نے جیت کا دعویٰ کیا ہے۔
ترکی میں صدر رجب طیب اردوان کو وسیع اختیارات دینے پر منعقدہ ریفرنڈم کی گنتی مکمل ہونے کے بعد حکمراں جماعت نے جیت کا دعویٰ کیا ہے۔

ប៉ូលិស​ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា (Nigeria) ​និយាយ​ថា​ ស្រ្តី​ពីរ​នាក់​ជា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ត្រូវ​សហការី​ម្នាក់​ទៀត​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ពេល​ពួកគេ​កំពុង​សុំ​ឡាន​ជិះ​ទៅ​កាន់​ទីក្រុង ​Maiduguri។​

ប៉ូលិស​ក្នុង​ស្រុក​និយាយ​ប្រាប់​វីអូអេ​ថា ​ស្ត្រី​ទាំង​នោះ​ឈរ​នៅ​តាម​ដង​ផ្លូវ ហើយ​កំពុង​ព្យាយាម​សុំ​ទៅ​ជាមួយ​ឡាន​អ្នក​ដំណើរ​នៅ​តំបន់ Jakana​ ចម្ងាយ​ប្រហែល​៤០គ.ម.​ភាគ​ខាង​លិច​ទីក្រុង ​Maiduguri ​តែ​អ្នក​បើក​ឡាន​ជាច្រើន​មិន​បាន​ឈប់​ទេ។

ប៉ូលិស​និយាយ​ថា ​នៅ​ម៉ោង​ប្រហែល​៤​និង​២០នាទី​រសៀល​ម៉ោង​ក្នុង​ស្រុក ​ប៉ូលិស​បាន​ឮ​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង។​ នៅ​ពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុ ​គេ​បាន​ឃើញ​សព​ស្រ្តី​ម្នាក់​រហែក​រយ៉ៃ​ដោយ​សារ​គ្រាប់បែក។​ រីឯ​ស្ត្រី​ម្នាក់​ទៀត​ដេក​ស្លាប់​ដោយ​មាន​គ្រាប់​បែក​អត្តឃាត​មិន​ទាន់​ផ្ទុះ​នៅ​ជាប់​នឹង​ខ្លួន។ ​

មន្ត្រី​ប៉ូលិស​ម្នាក់​និយាយ​ថា​ ប៉ូលិស​នៅ​រង់ចាំ​អ្នក​ជំនាញ​ខាង​គ្រាប់បែក​មក​ពិនិត្យ ​និង​ដោះ​គ្រាប់បែក​នោះ​ មុន​ពេល​ប៉ូលិស​ប្រមូល​សាកសព។​ ប៉ូលិស​និយាយ​ថា ​អ្នក​បើកបរ​នៅ​ក្បែរ​ទីក្រុង Maiduguri ​មិន​ហ៊ាន​ឈប់​ឡាន​ឲ្យ​ស្រ្តី​សុំ​ជិះ​ជាមួយ​ទេ​ ដោយ​សារ​មាន​រឿង​បែប​នេះ​ច្រើន៕

This item is part of
XS
SM
MD
LG