រូបភាពជុំវិញពិភពលោក ២៥ កុម្ភៈ ២០១៩ មកពីប្រទេសវេណេស៊ុយអេឡា អង់គ្លេស សហរដ្ឋអាមេរិក ឥណ្ឌា នីហ្សេរីយ៉ា ម៉ិចស៊ិក និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៥ កុម្ភៈ ២០១៩
- VOA English

១
ប៉ូលិសវេណេស៊ុយអេឡា និងគ្រួសារឆ្លងព្រំដែនវេណេស៊ុយអេឡា និងប្រេស៊ីល នៅក្រុង Pacaraima រដ្ឋ Roraima ប្រទេសប្រេស៊ីល។ ទាហានវេណេស៊ុយអេឡាជាង ១០០នាក់បានរត់ចេញពីជួរនិងឆ្លងចូលប្រទេសកូឡុំប៊ី បើយោងតាមរបាយការណ៍របស់អាជ្ញាធរអន្តោប្រវេសន៍ ខណៈដែលភាពតានតឹងបានកើនឡើងនៅតាមបណ្តាប្រទេសជិតខាងប្រទេសវេណេស៊ុយអេឡា ជុំវិញជំនួយមនុស្សធម៌។

២
កម្មករសំណង់ម្នាក់ចេញពីចូលរូងខូងដោយម៉ាស៊ីន នៅក្រុង Ahmedabad ប្រទេសឥណ្ឌា។

៣
តារាចម្រៀង Lady Gaga និងតារាសម្តែង Bradley Cooper ច្រៀងបទចម្រៀង «Shallow» ពីភាពយន្ត «A Star Is Born» អំឡុងពេលពិធីប្រគល់ពានរង្វាន់ផ្នែកភាពយន្ត Annual Academy Awards លើកទី៩១ នៅមហោស្រព Dolby Theatre នៅ Hollywood រដ្ឋ California។

៤
តារាសម្តែង អ្នកស្រី Olivia Colman ទទួលពានរង្វាន់សម្រាប់តារាសម្តែងស្រីល្អបំផុតនៅក្នុងភាពយន្ត «The Favorite» អំឡុងពេលពិធីប្រគល់ពានរង្វាន់ផ្នែកភាពយន្ត Annual Academy Awards លើកទី៩១ នៅមហោស្រព Dolby Theatre នៅ Hollywood រដ្ឋ California។

៥
តារាសម្តែង អ្នកស្រី Melissa McCarthy ឡើងឆាកដើម្បីប្រគល់ពានរង្វាន់ផ្នែករចនាម៉ូដសម្រាប់បំពាក់ល្អបំផុតអំឡុងពេលពិធីប្រគល់ពានរង្វាន់ផ្នែកភាពយន្ត Annual Academy Awards លើកទី៩១ នៅមហោស្រព Dolby Theatre នៅ Hollywood រដ្ឋ California។

៧
តារាសម្តែងលោក Billy Porter ថតរូបពេលមកដល់ពិធីប្រគល់ពានរង្វាន់ផ្នែកភាពយន្ត Annual Academy Awards លើកទី៩១ នៅមហោស្រព Dolby Theatre នៅ Hollywood រដ្ឋ California។

៨
ទស្សនិកជននៅប្រទេសម៉ិចស៊ិកបង្ហាញអារម្មណ៍ ខណៈពេលភាពយន្ត «Roma» ដឹកនាំដោយលោក Alfonso Cuaron បានឈ្នះពានរង្វាន់ភាពយន្តភាសាបរទេសល្អបំផុតនៅអំឡូងពេលពិធីប្រគល់ពានរង្វាន់ផ្នែកភាពយន្ត Annual Academy Awards លើកទី៩១ នៅមហោស្រព Dolby Theatre នៅ Hollywood រដ្ឋ California។

៩
ផ្ទាំងរូបស្នាដៃសិល្បៈ «Mona Lisa» ដោយវិចិត្រករលោក Leonardo da Vinci ត្រូវបានផ្តិតដាក់អមនឹងជញ្ជាំងវិចិត្រសាល East Side Gallery នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

១០
ក្មេងស្រីម្នាក់ឈរនៅពីមុខស្នែងគោនៅផ្សារ Kaduna Abatour ក្នុងក្រុង North Kaduna ប្រទេសនីហ្សេរីយ៉ា។

១២
បុគ្គលិកម្នាក់ពិនិត្យមើលផ្កានៅកសិដ្ឋានមួយជិតក្រុង Holbeach ភាគខាងកើតប្រទេសអង់គ្លេស។