ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន FBI ស្នើ​ក្រសួង​យុត្តិធម៌​ស.រ.អា​​ឲ្យ​តតាំង​ការ​ចោទ​ប្រកាន់​របស់​លោក Trump លើ​ការ​លួច​ថត​សំឡេង​​ក្នុង​សម័យ​លោក Obama


លោក​អតី​ត​ប្រធានាធិបតី​អាមេរិក​និង​លោក​នាយក​ FBI លោក​ James Comey ចូលរួម​ក្នុង​ពី​ប្រគល់​តំណែង​របស់​លោក​ជា​ប្រធាន FBI នៅ​ទីស្នាក់​ការ​កណ្តាល​របស់​ FBI រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ ទី ២៨ តុលា ២០១៣។ Oct. 28, 2013.
លោក​អតី​ត​ប្រធានាធិបតី​អាមេរិក​និង​លោក​នាយក​ FBI លោក​ James Comey ចូលរួម​ក្នុង​ពី​ប្រគល់​តំណែង​របស់​លោក​ជា​ប្រធាន FBI នៅ​ទីស្នាក់​ការ​កណ្តាល​របស់​ FBI រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ ទី ២៨ តុលា ២០១៣។ Oct. 28, 2013.

លោក James Comey ប្រធាន​ទីភ្នាក់ងារ FBI របស់​សហរដ្ឋ​អាមេរិក បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​តតាំង​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ថា លោក​អតីត​ប្រធានាធិបតី Barack Obama បាន​បញ្ជា​ឲ្យ​មាន​ការ​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ​នៅ​ឯ​អាគារ Trump Tower នៅ​ក្នុង​បុរី​ញូវយ៉ក​ កាល​ពី​ឆ្នាំ​មុន។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក ដែល​បាន​និយាយ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ភ្នាក់​ងារ​ Washington Post និង New York Times បាន​បញ្ជាក់​ថា ការ​ស្នើ​របស់​លោក Comey ធ្វើ​ឡើង បន្ទាប់ពី​ការ​ចោទ​ប្រកាន់​របស់​លោក Trump នៅ​លើ​ប្រព័ន្ធ Twitter កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន មាន​រួម​បញ្ចូល​ទាំង​ការ​ប្រៀបធៀប​ជាមួយ​នឹង​លោក​អតីត​ប្រធានាធិបតី Riachard Nixon ដែល​បាន​លាលែង​ពី​តំណែង​នៅ​ក្នុង​ឆ្នាំ ១៩៧៤ ដោយសារ​រឿង​អាស្រូវ។ លោក Trump មិន​បាន​ផ្ដល់​ភស្តុតាង​ណា​មួយ​ដើម្បី​គាំទ្រ​ចំពោះ​ការ​អះអាង​របស់​លោក​នោះ​ទេ។

អ្វី​ដែល​មិន​ច្បាស់​នោះ​គឺ​ថា ហេតុអ្វី​លោក Comey មិន​ព្រម​តតាំង​ចំពោះ​ការ​អះអាង​របស់​លោក Trump នេះ​ដោយ​ខ្លួន​លោក? លោក​គឺ​ជា​ប្រធាន FBI នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Obama ហើយ​ទីភ្នាក់ងារ FBI របស់​លោក បាន​ដឹក​មុខ​គេ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​កំពុង​បន្ត​លើ​ករណី​ឥទ្ធិពល​របស់​ប្រទេស​រុស្ស៊ី​លើ​ការ​បោះឆ្នោត​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​មិន​អាច​បញ្ជា​ឲ្យ​មាន​ការ​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ​របស់​នរណា​ម្នាក់​នោះ​ទេ។ ប៉ុន្តែ វា​អាច​ទៅ​រួច​ប្រសិន​បើ​មាន​ការ​យល់ព្រម​ពី​ចៅក្រម​សហព័ន្ធ និង​ផ្អែក​លើ​ហេតុផល​សមរម្យ៕

XS
SM
MD
LG