លោក សុខ ឥសាន៖ កម្ពុជាអាចបង្កើតច្បាប់ប្រឆាំងក្រុមភេរវកម្មឲ្យបានឆាប់ បើមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេស
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សកាន់អំណាចអាចនឹងពន្លឿនដំណើរការបង្កើតច្បាប់ស្តីពីភេរវកម្មប្រឆាំងនឹងក្រុមជំទាស់នៅក្រៅប្រទេស ប្រសិនបើមានការបង្កើតរដ្ឋាភិបាល ក្រៅប្រទេស។ នេះជាការឆ្លើយតបមួយទៅកាន់មេដឹកនាំគណបក្សជំទាស់ដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី ដែលកាលពីខែវិច្ឆិកា បាន ប្រកាសបង្កើត«ចលនាជាតិតស៊ូ»មួយ ក្នុងគោលបំណងទាមទាររដ្ឋាភិបាលកម្ពុជា វិលត្រឡប់មកដឹកនាំតាមបែបប្រជាធិបតេយ្យ និងដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញដល់ប្រជាពលរដ្ឋខ្មែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕