ភ្នំពេញ៖ នាយកនិពន្ធព័ត៌មានមួយរូបរបស់សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ពីសារសំខាន់នៃសារព័ត៌មានប្រជាពលរដ្ឋខណៈដែលពិភពលោកកំពុងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃសុក្រនេះ។
អ្នកស្រី ឡាយឡា ឃីង នាយិកានិពន្ធផ្នែកព័ត៌មានសង្គមរបស់ទូរទស្សន៍CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងកិច្ចពិភាក្សាផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិតដែលរៀបចំដោយសា្ថនទូតសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃព្រហស្បតិ៍ថាសារព័ត៌មានប្រជាពលរដ្ឋ បានជួយផ្តល់ព័ត៌មានបន្ថែមទៀតដល់សាធារណជនតាមបណ្តាញសង្គមនិងសារព័ត៌មានតាមអ៊ីនធឺណិត។ បណ្តាញសង្គមដែលគេស្គាល់ច្រើន មានដូចជា Facebook Twitter Youtube ជាដើម។
អ្នកស្រីឃីង បញ្ជាក់ថា សារព័ត៌មានប្រជាពលរដ្ឋ ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទៅរាយការណ៍នូវអ្វីដែលពួកគេបានឃើញឬរៀបរាប់ពីអារម្មណ៍របស់ពួកគេ។
«អ្វីដែលសំខាន់បំផុតដែលវិស័យសារព័ត៌មានប្រជាពលរដ្ឋអាចធ្វើនោះគឺអនុញ្ញាតឲ្យប្រជាពលរដ្ឋសម្តែងចេញនូវអារម្មណ៍របស់ខ្លួន ការមិនសប្បាយចិត្តជាមួយនឹងរដ្ឋាភិបាលជាមួយមន្ត្រីរដ្ឋាភិបាល»។
អ្នកស្រីឡាយឡា ឃីង លើកឡើងដូច្នេះដោយឆ្លើយតបទៅនឹងសំណួរដោយផ្ទាល់ពីអ្នកចូលរួមពិភាក្សានៅទីក្រុងហុងកុង។
កិច្ចពិភាក្សានេះបានភ្ជាប់ទៅកាន់ទីក្រុងសំខាន់ៗមួយចំនួនដូចជាក្រុងហុងកុង ភ្នំពេញ ដាកកា រីយ៉ាត និងកូឡំបូ ជាដើម។
នៅប្រទេសកម្ពុជាមានអ្នកចូលរួមកិច្ចពិភាក្សានេះប្រមាណជា៥០នាក់ក្នុងនោះមាននិស្សិត អ្នកកាសែតអាជីពនិងតំណាងសង្គមស៊ីវិល។
ឆ្លើយទៅនឹងសំណួរពីទីក្រុងភ្នំពេញទាក់ទងនឹងចំណោទនៃលទ្ធិប្រជាធិបតេយ្យ អ្នកស្រីឃីង បញ្ជាក់ថាសារព័ត៌មានប្រជាពលរដ្ឋបានរួមចំណែកលើកតម្កើងលទ្ធិប្រជាធិបតេយ្យហើយការដាក់រូបថតមួយសន្លឹកដោយមានសរសេរចំណងជើងរៀបរាប់ខ្លះក៏អាចចាត់បញ្ចូលក្នុងសារព័ត៌មានប្រជាពលរដ្ឋបានដែរដោយមិនចាំបាច់ជារូបភាពវីដេអូដែលមានព័ត៌មានពីដើមដល់ចប់នោះទេ។
លោកសន ម៉ាគីនតូស្ស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថាស្ថានទូតរៀបចំឲ្យមានការពិភាក្សាពីសារព័ត៌មានប្រជាពលរដ្ឋបាននេះដើម្បីឧទ្ទិសដល់ការបូជារបស់អ្នកកាសែតក្នុងទិវាសេរីភាពសារព័ត៌មាននេះនិងទាញពីសារៈសំខាន់នៃព័ត៌មានដែលផ្តល់ដោយមហាជន។
«អ្នកកាសែតបានប្រថុយជីវិតរបស់ពួកគេក្នុងពិភពលោកដើម្បីនាំនូវព័ត៌មានសំខាន់ៗជូនសាធារណជនទាក់ទងនឹងអំពើពុករលួយ បញ្ហានយោបាយយ៉ាងរសើបដូច្នេះយើងចង់យកឱកាសនេះដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អ្នកកាសែត។ ប៉ុន្តែយើងក៏ចង់បង្វែវាបន្តិចគឺ ថ្ងៃនេះយើងនិយាយអំពីសារព័ត៌មានមហាជនដែលជាផ្នែកមួយយ៉ាងសំខាន់ដែលអាចរួមវិភាគទានបន្ថែមទៀតដល់វិស័យសារព័ត៌មានដែលប្រជាពលរដ្ឋសាមញ្ញអាចរាយការណ៍ព័ត៌មានដែលអ្នកកាសែតមិនអាចយកការណ៍ទាន់ពេលវេលានោះ»។
លោកម៉ាគីនតូស្សបានបន្ថែមថាមានការចាប់ផ្តើមប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋនៅប្រទេសកម្ពុជាហើយអ្វីដែលលោកចាប់អារម្មណ៍នោះគឺការផ្សព្វផ្សាយពីការបាញ់សម្លាប់មនុស្សក្នុងអំពើប្លន់មួយកាលពីឆ្នាំមុនតាមបណ្តាញសង្គម Facebook ហើយបន្ទាប់មកក្រុមឧក្រិដ្ឋជនត្រូវបានចាប់ខ្លួន។
នាង នៅ អាណា ជាអតីតអ្នកយកព័ត៌មាននៃកាសែតប្រចាំថ្ងៃឌឺខេមបូឌា ដេលី បានចូលរួមក្នុងកិច្ចពិភាក្សាពីសារព័ត៌មានប្រជាពលរដ្ឋនេះដែរ។ នាងបញ្ជាក់ថា៖
«សារព័ត៌មានរាយការណ៍ដោយប្រជាពលរដ្ឋគឺជាការអភិវឌ្ឍមួយដ៏ប្រសើរ អភិវឌ្ឍន៍ឈានទៅរកពង្រីកបន្ថែមទៀតក្នុងសេរីភាពសារព័ត៌មាន គឺថាប្រជាជនទាំងអស់គាត់អាចថ្លែងនូវការឈឺចាប់របស់គាត់ផ្ទាល់ ថ្លែងពីការពិត ពីព្រោះគាត់នៅកន្លែងកើតហេតុអញ្ចឹងគេជឿអ្វីដែលកើតឡើងគេជឿ»។
លោក សាវុធ សាមុយអែល (Savuth Samuel) និស្សិតឆ្នាំទី២ផ្នែកគ្រប់គ្រងជំនួញនៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រយល់ដូចគ្នានេះដែរ។
«សារព័ត៌មានប្រជាជនគឺសំខាន់មែនទែនក្នុងការឲ្យមហាជនដឹងអំពីព័ត៌មានកើតឡើងជុំវិញពិភពលោក បើយើងនិយាយចំពោះប្រទេសយើងនៅខ្មែរយើងប្រព័ន្ធផ្សព្វផ្សាយគឺមិនទាន់មានភាពពេញលេញទូទាំងប្រទេសទេ»។
ក្នុងខណៈពេលដែលប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមយល់ពីសារៈសំខាន់នៃសារព័ត៌មានប្រជាពលរដ្ឋ រដ្ឋាភិបាលកំពុងរៀបចំច្បាប់គ្រប់គ្រងអ៊ីនធឺណិតផងដែរដែលពេលនេះអ៊ីនធឺណិតជាមធ្យោបាយតែមួយគត់សម្រាប់ផ្សព្វផ្សាយព័ត៌មានប្រជាពលរដ្ឋ៕