ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានា​ធិបតី​​ប៉េរូ​បាន​ស្លាប់​បន្ទាប់​ពី​បាញ់​ប្រ​ហារ​ខ្លួនឯង


រូបឯកសារ៖ អតីតប្រធានាធិបតីប៉េរូលោក Alan Garcia បង្ហាញខ្លួនទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលចូលរួមជំនួបមួយនៅវិមានប្រធានាធិបតីនៅក្រុងលីម៉ា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១។ 
រូបឯកសារ៖ អតីតប្រធានាធិបតីប៉េរូលោក Alan Garcia បង្ហាញខ្លួនទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលចូលរួមជំនួបមួយនៅវិមានប្រធានាធិបតីនៅក្រុងលីម៉ា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១។ 

លោក​ប្រធានាធិបតី Vizcarra បាន​សរសេរ​ថា «ដោយ​មានការ​ក្តុកក្តួល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​អតីត​ប្រធានា​ធិបតី​លោក Alan Garcia នេះ។ ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​​ដល់​ក្រុម​គ្រួសារ​របស់​លោក​និង​អ្នកជាទី​ស្រឡាញ់​របស់​លោក»។

លោក Alan Garcia អតីត​ប្រធានា​ធិបតី​នៃ​ប្រទេស​ប៉េរូ​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ពុធ ​បន្ទាប់​ពី​លោក​បាន​បាញ់​ខ្លួន​ឯង​ចំក្បាល​ នៅពេល​ដែល​ប៉ូលិស​ព្យាយាម​ចាប់​ខ្លួន​លោក​លើ​បទ​ចោទ​ប្រកាន់​ពីការ​ស៊ី​សំណូក។

​លោក Garcia ដែល​មាន​អាយុ​ ៦៩​ឆ្នាំ បាន​ធ្វើ​ជា​ប្រធានា​ធិបតី​ ២លើក ​ពី​ឆ្នាំ​១៩៨៥ ​ដល់​ឆ្នាំ​១៩៩០ ហើយ​ម្តង​ទៀត​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១១។

លោក Martin Vizcarra ប្រធានា​ធិបតី​នៅពេល​បច្ចុប្បន្ននេះ​របស់​ប្រទេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​នេះ បាន​សម្តែង​នូវ​បាសាទ​ចិត្ត​របស់​លោកនៅ​លើគណនី Twitter របស់​លោក។

លោក​ប្រធានាធិបតី Vizcarra បាន​សរសេរ​ថា៖ «ដោយ​មានការ​ក្តុកក្តួល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​អតីត​ប្រធានា​ធិបតី​លោក Alan Garcia នេះ។ ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខដល់​ក្រុម​គ្រួសារ​របស់​លោក​និង​អ្នកជាទី​ស្រឡាញ់​របស់​លោក»។

លោក Garcia បានត្រូវធ្វើ​ការ​វះកាត់​ជាបន្ទាន់​នៅឯ​មន្ទីរពេទ្យ​ក្រុង Lima ដោយ​ការ​ឈឺ​ជំងឺបេះដូង ​៣​ដង ​មុនពេល​ស្លាប់។

លោក​បាន​រងការ​ចោទ​ប្រកាន់​ពីការ​ទទួល​សំណូក​មក​ពី​មហាក្រុម​ហ៊ុន​សំណង់ Odebrecht ដែល​ជា​ក្រុម​ហ៊ុន​របស់ប្រេស៊ីល​ក្ នុង​អំឡុង​នៃការ​សាង​សង់​រទេះ​ភ្លើង​ក្រោម​ដី​នៅ​ក្រុង​លីម៉ា នៅពេល​ដែល​លោកកាន់​តំណែង​អាណត្តិ​ទី២។ លោក​បាន​បដិសេធ​ថា លោក​ពុំ​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។

លោក Garcia បាន​ពោល​អះអាង​ថា ​លោក​ជា​ជន​រងគ្រោះ​នៃ​ការ​ផ្តល់​កសិណ​សាក្សី​មិនពិត​ ដោយ​សត្រូវ​ខាង​នយោបាយ​ដែល​បាន​ចោទ​ប្រកាន់​លោក​ពីការ​ទទួល​ប្រាក់​សំណូក​ចំនួន​ ១ សែន​ដុល្លារ​ ​ពី​ក្រុមហ៊ុន Odebrecht ដែល​បានចាត់ទុក​ជា​ប្រាក់​ដើម្បី​និយាយ​នៅ​ឯ​សន្និសីទ​ក្នុង​ប្រទេស​ប្រេស៊ីល៕

XS
SM
MD
LG