ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​និយាយ​ធ្ងន់ៗ​ដាក់​កម្ពុជា


លោក​ស្រី Barbara Lochbihler ​សមាជិក​សភាសហភាពអឺរ៉ុប​។ តំណាង​សហភាព​អឺរ៉ុប​និង​ប្រទេស​ស៊ុយអែត​និយាយ​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង​នឹង​នាំ​មក​នូវ​ផល​វិបាក។
លោក​ស្រី Barbara Lochbihler ​សមាជិក​សភាសហភាពអឺរ៉ុប​។ តំណាង​សហភាព​អឺរ៉ុប​និង​ប្រទេស​ស៊ុយអែត​និយាយ​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង​នឹង​នាំ​មក​នូវ​ផល​វិបាក។

លោកស្រី Barbara Lochbihler សមាជិក​សភា​សហភាព​អឺរ៉ុបបាន​ប្រាប់​ VOA ​ថា ​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​ឬ​អាចឈាន​ដល់​ការលើក​លែង​ការ​អនុគ្រោះ​សម្រាប់​ការ​នាំ​ទំនិញកម្ពុជា​ចូល​ទីផ្សារ​ដ៏ធំ​របស់​សហភាព​អឺរ៉ុប។

អនុប្រធាន​នៃ​អនុ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្សរបស់សហភាព​អឺរ៉ុប​ ​និយាយថា សហភាព​អឺរ៉ុប​ចាំបាច់​ធ្វើ​ប្រតិកម្ម​តប​«​ក្នុង​ពេល​ឆាប់​ៗ​នេះ‍»​ដោយចាត់​វិធានការ​ជាក់​លាក់​ឆ្លើយតប​នឹង​អ្វី​ដែល​លោកស្រីហៅថា ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អត្ថាធិប្បាយ​របស់​លោកស្រី Barbara Lochbihler សមាជិក​សភា​សហភាព​អឺរ៉ុប​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ស៊ុយអែដ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​ប្រ​ទេស​ស៊ុយអែដ​នឹង​ពិចារណា​អំពី​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​កម្ពុជា ​ប្រសិនបើរដ្ឋាភិបាល​បន្ត​ប្រើ​ប្រាស់​វិធានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។

លោកស្រី Lochbihler បាន​ប្រាប់​ VOA ​ថា ​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​ឬ​អាចឈាន​ដល់​ការលើក​លែង​ការ​អនុគ្រោះ​សម្រាប់​ការ​នាំ​ទំនិញកម្ពុជា​ចូល​ទីផ្សារ​ដ៏ធំ​របស់​សហភាព​អឺរ៉ុប។

លោកស្រី​និយាយ​បន្ថែម​ទៀត​ថា៖ «នៅ​ប្រទេស​កម្ពុជា ​ពួកគេ​អាច​និយាយថា ​ពួកគេ​មានការ​គាំទ្រ​ពី​ប្រទេស​ចិន ​ហើយ​ថាតើ​យើង​មាន​អ្វី​ដែល​ត្រូវ​ខ្វល់​ពី​សហ​ភាព​អឺរ៉ុប​នោះ‍?‍»។ក៏ប៉ុន្តែ ​ប្រសិនបើ​អស់​លោក ​អ្នក​មើលឲ្យ​ច្បាស់ លោក អ្នក​អាចមើល​ឃើញ​ថា ​សហភាព​អឺរ៉ុប​គឺ​ជា​ផ្សារនាំ​ទំនិញ​ចេញ​ដ៏​ធំសម្រាប់កម្ពុជា។ដូច្នេះ ​ខ្ញុំ​គិតថា ​ពួកគេត្រូវ​យក​ចំណុចនេះ​មក​ពិចារណា ​ហើយ​សម្រាប់​រូបខ្ញុំផ្ទាល់ត្រូវ​គិត​ថា ​ប្រសិន​បើ​សហភាព​អឺរ៉ុប ​អាចចាត់​ការ​មួយ​ជំហាន​ទៀត​ហើយ​ហើយដាក់​ឲ្យ​ចំគោលដៅ​ចំពោះ​មន្រ្តីរដ្ឋាភិបាល​មួយ​ចំនួនគឺ ​មន្រ្តី​រដ្ឋាភិ បាល​និង​អ្នកតំណាង​របស់​កម្ពុជា​នឹង​ឆាប់​ទទួល​យក​បាន‍»។

​ប្រទេស​កម្ពុជា​នាំ​ទំនិញចូល​ទៅ​សហភាព​អឺរ៉ុបមាន​ទំហំ​ជាទឹក​ប្រាក់​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ​ដោយ​ទទួល​បាន​អនុគ្រោះ​ចូលទីផ្សារ​ដ៏ធំនេះ​ក្រោមកម្មវិធី​អ្វី​ៗ​គ្រប់យ៉ាងលើកលែង​តែ​អាវុធ។

​មន្រ្តី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​ទៅ​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ជាញឹកញាប់​ដូចជា​ប្រទេស​បារាំង​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ។

លោកស្រី​ Lochbihler បាន​និយាយ​ទៀត​ថា ​លោកស្រី​នឹង​ទទូចឲ្យ​សមាជិក​សភា​ដទៃទៀត«ពិនិត្យ​មើល​ជម្រើស​ក្នុងការ​ស៊ើបអង្កេត​កម្មវិធី​អ្វី​ៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​និង​ផលិតផលដទៃ​ខ្លះទៀត​សម្រាប់​ការ​ព្យួ​រសិទ្ធិដែល​អាច​ប្រើប្រាស់​បាន​ក្រោមមាត្រា​ទី១៥​នៃ​ប្រព័ន្ធ​អនុគ្រោះទូទៅ‍»។

កម្មវិធី​អ្វី​ៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធឬ EBAរបស់​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុបបាន​ស្ថិត​នៅ​ក្រោមការ​ពិ​និត្យពិច្ច័យ​រួច​ហើយ ​ពី​ព្រោះ​តែ​ការ​ខឹង​ខ្លាំង​ដែលកើត​ពីការ​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋចេញ​ពី​លំនៅដ្ឋានដែល​បាន​ធ្វើឡើងដោយ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាចម្នាក់​ដែល​បាននាំស្ករយ៉ាង​ច្រើន​ទៅកាន់​ទីផ្សារដ៏​ធំមួយ​នៅសហភាព​អឺរ៉ុប។

លោកស្រី Lochbihler ​បាន​មាន​ប្រសាសន៍ថា ​លោកស្រី​បាន​សរសេរ​លិខិត​ទៅ​ឲ្យ​លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ដើម្បី​ស្នើសុំ​ឲ្យ​លោកស្រី​ពិ​និត្យ​មើល​ថាតើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​មិនទាន់បាន​ចុះហត្ថលេខាលើ​ផ្នែក​ដែល​ជាប់​ទាក់​ទង​សម្រាប់​ដំណើរការត្រួត​ពិនិត្យ​ដែល​ភាគី​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ។

អត្ថា​ធិប្បាយ​របស់​លោកស្រី​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ជំនួប​ជាមួយ​លោកស្រីមួ សុខហួ ​អនុប្រធាន​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​សុក្រ ​ដែល​បាន​រត់គេច​ខ្លួន​ពី​ប្រ​ទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​បាន​និយាយថា ​លោកស្រី​ត្រូវបាន​គេ​ប្រាប់​ពីការ​ចង់​ចាប់​ខ្លួនយ៉ាង​ខ្លាំង។

លោកកឹម ​សុខា ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ជាប់​ពន្ធនាគារ​ពីការ​ចោទ​ប្រ​កាន់​ថា ​«ក្បត់​ជាតិ‍»​ហើយ​សមាជិកសភា​ប្រហែល​ចំនួន​ពាក់​កណ្តាល​របស់​លោក​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ធ្វើ​ការវាយ​ប្រហារ​ខាង​នយោបាយ​ដោយមានការ​សម្រប​សម្រួល​មួយ​ទៅ​លើ​គណបក្ស​ប្រឆាំង បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​អង្គ ការសង្គម​ស៊ីវិល ​ដោយ​ប្រើ​ប្រាស់ការ​ចោទ​ប្រកាន់​ពីការរួម​គំនិតទៅនឹង​ផែនការ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​របប​ជាហេតុផល​ដើម្បីពង្រីកការ​ចាប់​ខ្លួន​និង​បំបិទ​មាត់​ពួក​អ្នក​រិះគន់​និង​ពួក​ប្រឆាំង។

បណ្តាញ​ព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​ដែលជានិច្ចកាលផ្សាយ​សកម្មភាពដែល​ជិត​កើតឡើង​របស់​គណបក្ស​កាន់​អំណាច ថែមទាំង​បាន​ផ្សាយ​លិខិត​អនាមិក​មួយកាល​ពី​ថ្ងៃ​ព្រហស្បត៍​ផ្ញើរទៅ​កាន់​បណ្ណា​ធិការ​នោះ​ដែល​បាន​ចោទ​ប្រកាន់​លោក George Edgarប្រធាន​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ឆ្លង ​«បន្ទាត់​ក្រហម‍»ដោយការ​ជំរុញ​ឲ្យ​ដោះលែង​លោកកឹម សុខា មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ។

លោក George Edgar បាន​ប្រាប់​កាសែត Phnom Penh Postនៅ​ក្នុង​ការ​ឆ្លើយ​តបថា ទោះ​បី​រដ្ឋ​ជាសមា​ជិក​របស់​សហភាព​អឺរ៉ុប​បាន​សម្តែង​នូវការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ចាប់​ខ្លួន​លោក​កឹម សុខា​ក៏ដោយ ​សហភាព​អឺរ៉ុប​នៅ​តែ​មិន​គាំទ្រ​គណបក្ស​ទេ។

លោក​ផៃ ស៊ី​ផាន​អ្នកនាំ​ពាក្យទីស្តីការគណៈរដ្ឋ​មន្រ្តី​បាន​និយាយថា ​សហភាព​អឺរ៉ុប ចាំបាច់​ពិចារណា​ថាតើ​ខ្លួនចង់នៅ​បន្តចាត់​ទុក​កម្ពុជា​ជាដៃគូ​អភិវឌ្ឍន៍​នៅ ពេល​ដែល​និយាយពីការ​ដាក់​ទណ្ឌកម្ម​ឬ​ក៏អត់​នោះ។

លោក​ផៃ ស៊ីផាន​និយាយ​ថា៖«ពួកគេ​មាន​សិទ្ធិ​ធ្វើ​អ្វី​ៗ​ទាំងអស់។​ចូរចងចាំ​ថា ​កម្ពុជា​មិន​មែនជារដ្ឋ​ភេរវកម្ម​ទេ។​យើង​មិនបាន​ផលិត​អាវុធ​នុយក្លែអ៊ែ​ទេ‍»។

​កាល​ពី​ថ្ងៃ​ច័ន្ទ ​សភាជាតិ​កម្ពុជា​បាន​អនុម័ត​វិសោធនកម្ម​ដែល​នឹង​ធ្វើ​ការ​ចែក​ឡើង​វិញ​នូវ​អាសនៈ​របស់​គណបក្ស​ប្រឆាំងដែល​អាសនៈក្រុម​ប្រឹក្សា​ឃុំ​និង​សង្កាត់​ស្ទើរតែទាំងអស់បាន​ទៅ​គណបក្ស​កាន់អំណាច​ហើយ​គណបក្ស​តូច​ៗ​ផ្សេងទៀត​បាន​ទទួល​អាសនៈ​សភា។

បណ្តឹង​ដែល​ធ្វើ​ឡើង​ដោយ​គណ​បក្ស​មួយនៃ​គណ​បក្ស​ទាំង​នោះ​ដែលបាន​ស្នើ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ការ​រៀប​ចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ឥឡូវនេះ​បាន​ស្ថិត​មុខ​តុលាការ។

​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​លោកស្រី Annika Ben David ឯកអគ្គរដ្ឋ​ទូតទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ស៊ុយអែដ​បាន​ប្រាប់​ទុកមុននៅ​ឯសន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញពី​ផលវិបាក ​ប្រសិនបើ​រដ្ឋាភិបាលបច្ចុប្បន្ននេះ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោកស្រីឯកអគ្គរដ្ឋ​ទូត​បាន​មាន​ប្រសាសន៍ថា៖«​ខ្ញុំ​បាន​បញ្ជាប់​ប្រាប់អ្នកតំណាង​របស់​រដ្ឋាភិបាល​កម្ពុជាថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​រំលាយ ​ការណ៍​នេះ​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្ញុំ​គិត​ឡើង​វិញ​ពីការ​ទាក់​ទង​របស់​យើង​នៅ​កម្ពុជា‍»‍។លោកស្រី​ឯកអគ្គរដ្ឋ​ទូតនិយាយទៀត​ថា​ «​យើង​គិតថា ​វា​ជា​ផល​ប្រយោជន៍​រយៈ ពេល​យូរ​របស់​កម្ពុជា​ដើម្បី​បើក​ចំហរ​តាម​បែប​ប្រជា​ធិបតេយ្យ​ដែល​ខ្លួន​ធ្លាប់មានមក​ហើយ​នឹង​វិល​ត្រឡប់​កាន់​ការ​បោះឆ្នោត​សេរី​ហើយ​មាន​ការ​រឹតត្បិតតិច​តួច​ដល់​បណ្តាញ​ព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា‍»។

លោកស្រីឯកអគ្គរដ្ឋ​ទូត​និយាយ​ទៀត​ថា ការរីកលូតលាស់​សេដ្ឋ​កិច្ច​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​នៅ​កម្ពុជា ​អាច​រង​ការ​ប៉ះពាល់​ដោយ​ស្ថានភាព​នយោបាយ​នៅ​ពេល​បច្ចប្បន្ននេះ។

លោកស្រី​ឯកអគ្គរដ្ឋ​ទូត​បាន​ថ្លែងទៀត​ថា៖«ហើយ​ខ្ញុំ​ក៏​សម្តែង​នូវការ​ព្រួយកង្វល់​ថា ព្រឹត្តិការណ៍​នៅទីនេះឥឡូវនេះ​អាច​បង្កើន​នូវ​រូបភាព​អវិជ្ជមាន​សម្រាប់​កម្ពុជា​នៅ​ទូទាំងសាកល​លោក ​ដូច្នេះ ការរឹតត្បិត​សិទ្ធិ​ស៊ីវិល​និង​សិទ្ធិ​ខាង​នយោបាយ​នៅពេល​បច្ចុប្បន្នហើយ​នឹង​ព្រិត្តិការណ៍​នៅពេល​ថ្មី​ៗ​នេះ ប្រហែល​បាន​បញ្ជូន​សញ្ញា​អវិជ្ជមាន​ទៅ​កាន់​អ្នក​វិនិយោគទុន ​អ្នក​ប្រើប្រាស់​ទំនិញ ​ដៃគូ​ពាណិជ្ជកម្ម​នៅ​បរទេស ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​កម្ពុជា‍»។

លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ដែល​បាន​ដឹកនាំ​ប្រទេស​អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍ ​បាន​ប្រឈម​ការ​បោះ​ឆ្នោត​សាកល​នៅ​ឆ្នាំ​ក្រោយ ​បន្ទាប់​ពីបាន​បាត់​បង់​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជិត​១ភាគ​៣​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​ដើមឆ្នាំនេះ​ទៅ​គណ​បក្ស​សង្គ្រោះ​ជាតិ៕

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG