ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​អឺរ៉ុប​សុំ​កុំឱ្យ​រដ្ឋាភិបាល​រំលាយ​បក្ស​សង្គ្រោះជាតិ

  • ម៉ែន គឹមសេង

រូបឯកសារ៖ រូបសញ្ញានៃ​គណបក្ស​សង្គ្រោះជាតិ នៅក្នុង​ក្បួនដើរហែរបក្សក្នុងអំឡុងពេល​ឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។

សហគមន៍​អឺរ៉ុប​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​នូវ​ចំណាត់​ការ​របស់​ខ្លួន​ក្នុង​ការព្យាយាម​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដោយ​ចាត់ទុក​ថា​ការណ៍​នេះ​នឹង​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​ចេញផ្សាយ​នៅ​ថ្ងៃច័ន្ទ​នេះ​ សហគមន៍​អឺរ៉ុប​ចាត់​ទុកថា​ការ​វិវត្តន៍​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​គឺជា​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង‍»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា៖

«ការ​បំបាត់​ដោយ​បង្ខំ​នូវ​គណបក្ស​នយោបាយ​មួយ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ជាង​៤០ភាគរយ ​ក្នុងពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នាពេល​ថ្មីៗ​នេះ​គឺជា​ការ​វាយ​ប្រហារ​ដ៏ខ្លាំង​មួយ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅក្នុងប្រទេស​កម្ពុជា​ និង​ធ្វើ​ឱ្យខូចដល់​ការ​ជឿទុកចិត្ត​បាន​នៃ​ដំណើរការ​បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន​នេះ។ យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​បញ្ហានេះ​ឡើងវិញ‍»។

ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​កាលពី​សប្តាហ៍​មុន​ទៅ​តុលាការ​កំពូល​ទាមទារ​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ តាម​បណ្តឹង​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​គណបក្ស​យុវជន​កម្ពុជា។

ពាក្យ​បណ្តឹង​ទាំងនេះ​កើត​មាន​ឡើង​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​កាលពី​ដើម​ខែ​កញ្ញា​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ដោយ​សារ​បាន​ឃុបឃិត​ជាមួយ​នឹង​បរទេស។

សេចក្តីថ្លែង​ការណ៍របស់សហគមន៍​អឺរ៉ុប​ កាលពីថ្ងៃចន្ទ ទី៩ ខែតុលានេះ បានចាត់​ទុកថា​ការ​វិវត្តន៍នៃស្ថានភាពនយោបាយនៅកម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​គឺជា​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង‍»។
សេចក្តីថ្លែង​ការណ៍របស់សហគមន៍​អឺរ៉ុប​ កាលពីថ្ងៃចន្ទ ទី៩ ខែតុលានេះ បានចាត់​ទុកថា​ការ​វិវត្តន៍នៃស្ថានភាពនយោបាយនៅកម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​គឺជា​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង‍»។

ក្រុមអ្នក​សង្កេត​ការណ៍​អន្តរជាតិ​ចាត់​ទុក​ថា​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ ​គឺជា​សកម្មភាព​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកដឹកនាំ​ពុករលួយ​មួយ​ក្ដាប់​តូច​ ដើម្បី​ក្រាញ​អំណាច​ ​និង​ទ្រព្យ​សម្បត្តិ ដោយ​ធ្វើ​ឲ្យ​ប្រយោជន៍​ជាតិ​ទាំងមូល​ត្រូវ​ខាតបង់។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ។ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ទេ​ ជា​ដៃគូ​ប្រកួត​ដ៏ខ្លាំង​ក្លា៕

XS
SM
MD
LG