ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​​ប្រឆាំង​​និង​​​អន្តរជាតិ​​លើក​​ទឹក​​ចិត្ត​​ឲ្យ​​​ប្រធានា​ធិបតី​តួកគី​​​ Erdoğan​​ បង្ហាញ​​ចិត្ត​​អធ្យាស្រ័យ


ប៉ូលិស​តួក​គី​ម្នាក់​កាល​ពី​ថ្ងៃទី​១៨ ខែ​កក្កដា បាន​​កាន់​រូបថត​ប៉ូលិស​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​រដ្ឋប្រហារ​បរាជ័យ​កាល​ពី​ថ្ងៃទី​១៥ ខែកក្កដា។
ប៉ូលិស​តួក​គី​ម្នាក់​កាល​ពី​ថ្ងៃទី​១៨ ខែ​កក្កដា បាន​​កាន់​រូបថត​ប៉ូលិស​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​រដ្ឋប្រហារ​បរាជ័យ​កាល​ពី​ថ្ងៃទី​១៥ ខែកក្កដា។

ស្រប​ពេល​ដែល​អាជ្ញាធរ​នៃ​ប្រទេស​តួកគី​ ចាប់​ឃុំ​ឃាំង​ពួក​ជន​ដែល​ពួក​គេ​សង្ស័យ​ថា​បាន​ចូល​រួម​ឬ​បាន​ឃុបឃិត​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​បរាជ័យ​កាល​ពី​ថ្ងៃ​សុក្រ ពួក​អ្នក​នយោបាយ​ប្រឆាំង​ និង​ពួក​មេដឹក​នាំ​បរទេស​បាន​សុំ​ដល់​ប្រធានាធិបតី​ Recep Tayyip Erdogan ឱ្យ​បង្ហាញ​ចិត្ត​អធ្យាស្រ័យ​និង​ទុក​ដោយ​ឡែក​នូវ​សភាវគតិ​ផ្តាច់​ការ​របស់​លោក​ក្នុង​ការ​ឆ្លើយ​តប​របស់​លោក​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដែល​ទទួល​បរាជ័យ​នោះ។

ពួក​អ្នក​នយោបាយ​ប្រឆាំង​ និង​ពួក​មេដឹកនាំ​បរទេស​បាន​ព្រមាន​ថា​ បើ​សិន​ជា​លោក​មិនត្រិះ​រិះ​ឡើ​ង​វិញ​អំពីអំពី​របៀប​គ្រប់​គ្រង​បែប​បំបែក​ដើម្បី​ត្រួតត្រា​របស់​លោក​ទេ​ វា​អាច​នាំ​ឱ្យ​មាន​បញ្ហា​ខាង​នយោបាយ​និង​ខាង​សង្គម​ធ្ងន់ធ្ងរ​ជាង​មុន​និង​នាំ​ឱ្យ​មាន​ការ​ចុះ​ឱន​ថយ​នៃ​វិធាន​ច្បាប់។

ពួក​មេដឹក​នាំ​អឺរ៉ុប​បាន​ព្រមាន​ថា​ ការ​សង្កត់​សង្កិន​នឹង​ធ្វើ​ឱ្យល្អក់​កករ​កាន់​តែ​ខ្លាំង់​ដល់​ទំនាក់​ទំនង​ជា​មួយ​ពួក​បស្ចឹម​ប្រទេស​ ហើយ​អាច​បំផ្លាញ​កិច្ច​ព្រមព្រៀង​មួយ​ដែល​ពួក​គេ​បាន​ធ្វើ​ឡើង​ជា​មួយ​លោក​ Erdogan ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​នេះ​ដែល​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ជួយ​កាត់​បន្ថយវិបត្តិ​ជន​ចំណាក​ស្រុក​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​ទ្វីប​អឺរ៉ុប។

ពួក​មេដឹក​នាំ​អឺរ៉ុប​បាន​ព្រមាន​ដែរ​ថា ការ​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​ទោស​ប្រហារ​ជីវិត​ដើម្បីប្រហារ​ជីវិត​ពួក​អ្នករៀប​ចំ​រដ្ឋប្រហារ​នោះ​ ឬ​ ចំណាត់​ការ​ដើម្បី​ដាក់​គុក​ពួក​សមាជិក​សភា​អំបូរ​ Kurde ​ដែល​បាន​ត្រូវ​ដក​អភ័យ​ឯកសិទ្ធិ​កាល​ពី​ពេល​ថ្មីៗ​នេះ​នឹង​ធ្វើ​ឱ្យ​សភា​អឺរ៉ុប​សម្រេច​ចិត្ត​ផ្អាក​កិច្ច​ព្រមព្រៀង​មួយ​ដែល​ផ្តល់​ឱ្យ​ប្រទេស​ តួកគី​នូវថវិកាសម្រាប់​ទប់​លំហូរ​ពួក​ជន​ភៀស​ខ្លួន​និង​ពួក​ជន​ចំណាក​ស្រុក។

ការ​អង្វរករ​ដល់​លោក ​Erdogan ​របស់​ពួក​ជន​ដែល​សង្ស័យ​ថា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ត្រូវ​បាន​ឆ្លើយ​តប​ដោយ​វោហារ​សាស្ត្រ​មិន​ពិរោះ​ស្តាប់ ​ការ​ចាប់​ខ្លួន​ និងឃុំឃាំង​មនុស្ស​ច្រើន​នាក់។

លោក​នាយក​រដ្ឋមន្ត្រី​តួកគី​ Binali Yildirim បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ មនុស្ស​៧៥៤៣​នាក់​បាន​ត្រូវ​ចាប់​ឃុំឃាំង​ ហើយ​សមាជិក​ ២៧៤៥ នាក់​នៃ​ស្ថាប័ន​តុលាការត្រូវ​បាន​ព្យួរ​ការងារ។​ លោក​ក៏​បាន​ថ្លែង​ដែរ​ថា​ មន្ត្រី​១៥០០​នាក់​នៅ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ​និង​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​៨៧៧៧​នាក់​បាន​ត្រូវ​ព្យួរការងារ​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ​ គណបក្ស​ប្រឆាំង​ធំជាង​គេ​នៃ​ប្រទេស​តួកគី​ គឺ​គណបក្ស​ប្រជា​រាស្ត្រ​សាធារណរដ្ឋ​ ហៅ​កាត់​ថា​ CHP ​បាន​ព្រមាន​លោក ​Erdogan ​កុំ​ឱ្យ​តាម​ចាប់​មនុស្ស​ ដោយ​បាន​និយាយ​បង្ហាញ​ហេតុ​ផល​ថា​ គឺ​ការ​ចុះ​ថម​ថយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ពេល​លោក​កាន់តំណែង​ប្រធានាធិបតី​ទេ​ដែល​បាន​បណ្តាល​ឱ្យ​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នោះ៕

XS
SM
MD
LG