ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​បរិស្ថាន​៖ ផែន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​របស់​អូស្រា្តលី​មិន​ជួយ​អ្វី​ដល់​បរិស្ថាន​នោះ​ទេ

  • Steve Herman

នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី លោក Tony Abbott ផ្អាក​មួយ​ភ្លែត​ នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​សភា​នៅ​ក្នុង​ក្រុង​កង់បេរ៉ា (Canberra) ប្រទេស​អូស្រា្តលី​កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។

កាល​ពី​ដើម​ខែ​នេះ ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​ពី​គោលដៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន។ ប៉ុន្តែ​អ្នក​បរិស្ថាន​ និង​អ្នក​ដទៃ​ទៀត​និយាយ​ថា គោលបំណង​នេះ​ពិត​ជា​មិន​គ្រប់គ្រាន់​នោះ​ទេ។

លោក Tony Abbott នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​បានមានប្រសាសន៍ថា ប្រទេស​របស់​លោក នឹង​ប្តេជ្ញា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ចន្លោះ​ពី​២៦​ទៅ​២៨​ភាគរយ ខ្ពស់​ជាងកម្រិត​កាល​ពី​មួយ​ទសវត្សរ៍​កន្លង​មក​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​២០៣០ ដែលវាជា​ផ្នែក​មួយ​នៃ​ការ​ដោះស្រាយ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​សាកល។

នៅ​ក្នុង​ការ​ប្រកាស​ពី​គោលដៅ​នេះ លោក Abbott ពន្យល់​ថា ប្រទេស​លោក​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​បរិស្ថាន។

លោកថា៖ «យើង​ត្រូវ​តែ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​របស់​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​កាត់​បន្ថយឲ្យសម​ស្រប​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា​ដែល​កំពុង​បន្ត​លូត​លាស់​របស់​យើង។ និយាយ​ឲ្យ​ចំ​ទៅ​គឺ​ឲ្យ​សមស្រប​ទៅ​នឹង​កំណើន​ការងារ​ដ៏​ខ្លាំង​ក្លា និង​កំពុង​កើន​ឡើង។ ហើយ​ រឿង​ចុងក្រោយ​ដែល​យើង​ចង់​ធ្វើ​គឺ​ ត្រូវ​ពង្រឹង​បរិស្ថាន​ ដោយ​សារ​តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ បរិស្ថាន​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​យើង»។

អ្នក​នយោបាយ​ក្រុម​ប្រឆាំង​របស់​អូស្រា្តលី​ និង​អ្នក​បរិស្ថាន​រិះ​គន់​ចំៗ​ថា សំណើ​ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ចប្រជុំ​បម្រែ​បម្រួល​អាកាសធាតុ​នៅ​ក្នុង​ក្រុង​ប៉ារីស​នៅ​ក្នុង​ខែ​ធ្នូ។

ប្រទេស​អូស្រ្តាលី​គឺ​ជា​ប្រទេសមួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពិភពលោក នេះ​បើ​យើង​គិត​ពី​បរិមាណ​ដែល​ប្រជា​ពល​រដ្ឋ​អូស្រ្តាលី​ម្នាក់ៗ​បាន​បញ្ចេញ។

លោក Assaad Razzouk អ្នក​ជំនួញ​ផ្នែក​ថាមពល​ស្អាត​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ក៏​ចូល​រួម​រិះ​គន់​ដែរ​ថា ប្រទេស​អូស្រ្តាលី​នឹង​សម្រេច​បាន​គោលដៅ​ដែល​ខ្លួន​ស្នើ​ឡើង​នោះ​បាន​ ប៉ុន្តែ​មាន​លក្ខណៈ​តិចតួច​ប៉ុណ្ណោះ។

«ការ​រិះ​គន់​នោះ​បាន​ធ្វើ​ឡើង​ដោយ​សារ​ការ​ពិត​ដែល​ថា​ រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​របស់​លោក Abbott បាន​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​ច្រើនដង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ថាមពល​ស្អាត​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ដក​ចេញ​នូវ​យន្តការ​ក្នុង​ការ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​កំពុង​តែ​ធ្វើ»។

លោក Razzouk ប្រធាន​នៃ​សមាគម​សម្រាប់​ការ​វិនិយោគ​ប្រកប​ទៅ​ដោយ​ចីរភាព​នៅ​អាស៊ី (Association for Sustainable Investment in Asia) បាន​កត់​សម្គាល់​ថា​ នេះ​ដោយ​សារ​តែ​អូស្រ្តាលី​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​ធ្បូង​ថ្ម​ដែល​មាន​តម្លៃ​ថោក​របស់​ខ្លួន​ និង​សន្ទុះ​នៃ​ការ​លើក​ស្ទួយ​ការ​នាំ​ចេញ​ឥន្ធនៈ​កាបូន​ ជា​ពិសេស​ទៅ​កាន់​ប្រទេស​ចិន និង​ឥណ្ឌា។

លោក លើកឡើងថា ៖«យើង​ដឹង​ថា ការ​ប្រើ​ប្រាស់​ធ្បូង​ថ្ម​គួរ​តែ​ត្រូវ​កាត់​បន្ថយតាំង​ពី​យូរ​ណាស់​មក​ហើយ។ យើង​ដឹង​ថា ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​បណ្តាលមក​ពី​សកម្មភាព​ឧស្សាហកម្ម​ធ្បូង​ថ្ម​នោះ​មាន​លក្ខណៈ​សាកល និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន»។

រដ្ឋ​មន្រ្តី​ការបរទេស​នៃ​កោះ​ Marshall ដែល​ជា​តំបន់​ទំនាប​ក៏​បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​ប្រកាស​របស់​លោក​ Abbott ដែរ។ នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ Twitter របស់​លោក​Tony de Brum បាន​សរសេរ​ថា ប្រសិន​បើ​ប្រទេស​ទាំង​អស់​លើ​ពិភពលោក​ដើរ​តាម​ការ​ដឹកនាំ​របស់​អូស្រ្តាលី​ របាំង​ប៉ប្រះ​ទឹក​ «Great Barrier» នឹង​លិច​បាត់​ជាក់​ជា​មិន​ខាន ហើយ​ប្រទេស​ខ្ញុំ​ក៏​អញ្ចឹង​ដែរ»។

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG