ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្តើមផ្ដល់សេវាកម្មជើងហោះហើរប្រចាំថ្ងៃមកកម្ពុជាឡើងវិញ ក្នុងខែឧសភាខាងមុខ ក្រោយពីបានផ្អាក កាលពីឆ្នាំ ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Emirates ចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុន កាលពីថ្ងៃព្រហស្បតិ៍។
លោក Adnan Kazim អនុប្រធាននិងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Emirates បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ការបន្តសេវាកម្មភ្នំពេញរបស់ក្រុមហ៊ុន គឺសម្រាប់អតិថិជនរបស់ខ្លួនអាចស្វែងរកទិសដៅចម្រុះ វប្បធម៌សម្បូរបែប និងពាណិជ្ជកម្ម។ ក្រុមហ៊ុននឹងប្រើប្រាស់យន្ដហោះប្រភេទ Boeing 777-300ER ដោយធ្វើដំណើរចេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរី រួចធ្វើដំណើរមកកម្ពុជា ដែលជាគោលដៅចុងក្រោយ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបើកជើងហោះហើរលើកដំបូងកាលពីឆ្នាំ ២០១៧ ពីទីក្រុងឌូបៃមកភ្នំពេញ។ ក្រុមហ៊ុនបានផ្អាកដំណើរការសេវាកម្មក្នុងឆ្នាំ ២០២១ ដោយសារបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ១៩៕
វេទិកាបញ្ចេញមតិ