ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការងារ​បក្ស​ទាំង​ពីរ​ពិភាក្សា​លើ​ការកែទម្រង់​ការបោះឆ្នោត


ការ​សម្រេច​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​ក្រោម​កិច្ច​ប្រជុំ​ក្រុម​ការងារ​មក​ពី​គណបក្ស​ទាំង​ពីរ​ដែល​មាន​ភាគី​ម្ខាងៗ​ចំនួន​៦​រូប​ដឹក​នាំ​ដោយ​លោក​ ឈាង វុន​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ លោក​ យ៉ែម បុញ្ញឫទ្ធិ​​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។​
ការ​សម្រេច​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​ក្រោម​កិច្ច​ប្រជុំ​ក្រុម​ការងារ​មក​ពី​គណបក្ស​ទាំង​ពីរ​ដែល​មាន​ភាគី​ម្ខាងៗ​ចំនួន​៦​រូប​ដឹក​នាំ​ដោយ​លោក​ ឈាង វុន​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ លោក​ យ៉ែម បុញ្ញឫទ្ធិ​​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​វិសោធនកម្មបទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ ដោយ​នៅ​ក្នុង​ជំពូក​ទី​៣៤​ថ្មី​ បាន​តម្រូវ​ឱ្យគណៈកម្មការ​ទាំង​ឡាយ​របស់​រដ្ឋសភា​មាន​សិទ្ធិ​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ ឬ ​វរៈជន​ណាមួយ​មក​បំភ្លឺ​អំពីបញ្ហា​អ្វី​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន​ហើយ​រដ្ឋមន្ត្រី​ ឬ​ វរៈជន​នោះ​ចាំបាច់​ត្រូវ​តែ​ចូល​មក​បំភ្លឺ​ក្នុង​រដ្ឋសភា។​

ការ​សម្រេច​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​ក្រោម​កិច្ច​ប្រជុំ​ក្រុម​ការងារ​មក​ពី​គណបក្ស​ទាំង​ពីរ​ដែល​មាន​ភាគី​ម្ខាងៗ​ចំនួន​៦​រូប​ដឹក​នាំ​ដោយ​លោក​ ឈាង វុន​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ លោក​ យ៉ែម បុញ្ញឫទ្ធិខាង​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ យ៉ែម បុញ្ញឫទ្ធិ​ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​បិទទ្វារ​នៅ​ថ្ងៃ​អង្គារ​នេះថា​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដើម្បី​បើក​ផ្លូវ​ឱ្យមាន​ការ​បង្កើត​គណៈកម្មការ​បន្ថែម​នៅ​ក្នុង​ប្រការ​ទី​៦ថ្មី។​

លោក​បាន​បញ្ជាក់​ថា​ការជជែក​គ្នា​យូរ​នៅ​ពេល​នេះ​ដោយ​សារ​តែ​ក្រុម​ការងារ​បាន​លើក​ឡើង​ពី​សំណួរ​ដែល​ត្រូវ​ចោទ​សួរ​ទៅ​លើ​រាជរដ្ឋាភិបាល​ដែល​កន្លង​មក​មិន​បាន​អនុវត្តន៍​ឱ្យបាន​ពេញ​លេញ​ដើម្បី​ឱ្យសមាជិក​រដ្ឋាភិបាល​មក​ឆ្លើយ​ក្នុង​រដ្ឋសភា។​

លោក​បាន​និយាយ​ថា៖​«ដែល​មួយ​រយៈ​កន្លង​មក​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ដែល​មិន​បាន​អនុវត្ត​ឱ្យបាន​ពេញ​លេញ។ ​យើង​បាន​ជជែក​ប្តូរ​យោបល់​គ្នា​យ៉ាង​យូរ​លើ​ចំណុច​នេះ​ដើម្បី​ព្យាយាម​ឱ្យខាង​រាជរដ្ឋាភិបាល​ ខាង​នីតិ​ប្រតិបត្តិ​គាត់​អនុ​វត្ត​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​សភា​ក្នុង​ការ​មក​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​ឬ​ដោយ​លិខិត»។​

លោក​ ឈាង វុន​ ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​មក​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ​ជាឆន្ទៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​លោក​ធ្លាប់​បាន​អះអាង​ថា​រដ្ឋមន្ត្រី​ដែល​កោះ​អញ្ជើញ​ដោយ​រដ្ឋសភា​ត្រូវ​តែមក។​

លោក​មាន​ប្រសាសន៍​ថា​នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​នៅ​សេស​សល់​ក៏ប៉ុន្តែ​យើង​នឹង​បន្ត​ពិភាក្សា​គ្នា​នៅ​ពេល​ក្រោយ។​

លោក​មាន​ប្រសាសន៍​ថា​៖​«ចំណុច​ខ្លះ​ដែល​នៅ​សេស​សល់​យើង​នឹង​យក​ជជែក​គ្នា​នៅ​ពេល​ក្រោយ។​ហើយ​ពេល​ក្រោយ​ហ្នឹង​តាម​ខ្ញុំ​យល់​គឺ​នៅ​ពេល​ដែល​សមាជិក​សភា​ទាំង​អស់​មក​អង្គុយ​ធ្វើ​ការ​ជាមួយ​គ្នា​ឯក​ភាព​គ្នា​ហើយ​យើង​យក​យន្តការ​សភា​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​កែ​សម្រួល​អ្វី​ដែល​នៅ​សេស​សល់»។​

មន្ត្រី​រដ្ឋាភិបាល​ ឬ​វរៈជន​កន្លង​មក​មិន​សូវ​ត្រូវ​បាន​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​កោះ​អញ្ជើញ​មក​សាក​សួរ​បាន​ច្រើន​ទេ​ពាក់​ព័ន្ធ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។​

គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ធ្លាប់​បាន​កោះ​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​មក​សាក​សួរ​ជា​ច្រើន​លើ​តែ​ភាគ​ច្រើន​ត្រូវ​បាន​បដិសេធ​ឬ​ក៏​មក​ឆ្លើយ​បំភ្លឺ​ដែរ​តែត្រូវ​បាន​កំណត់​ពេល​ឬ​សំណួរ។​

លោក​ ឈាង វុន ​បាន​បញ្ជាក់​ថា​ការ​កំណត់​សំណួរ​និង​រយៈពេល ​នៅក្នុង​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ថ្មី​នេះ​គណបក្ស​ទាំង​ពីរ​បានជជែក​គ្នា​ច្រើន​ថា​តើ​យើង​ត្រូវ​ប្រើ​នីតិវិធី​អ្វី​ដើម្បី​ទទួល​ស្គាល់​តួនាទី​គ្នា​ទៅ​វិញ​ទៅ​មក។​

ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បើក​កិច្ច​ប្រជុំ​ចំនួន​បី​ផ្សេងៗ​គ្នា​គឺ​កិច្ច​ប្រជុំ​ដើម្បី​ធ្វើ​វិសោធន​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ កិច្ច​ប្រជុំ​កែ​សម្រួល​សមាស​ភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​ កិច្ច​ជុំ ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ​ដោយ​បន្ថែម​មាត្រា​ទី​១៥​ដែល​តម្រូវ​ឱ្យបង្កើត​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភាមួយ​បន្ថែម​ទៀត។​

រាល់​កិច្ច​ប្រជុំ​ទាំង​អស់​មាន​កិច្ច​ប្រជុំ​ខ្លះ​មិន​ទាន់​បាន​បញ្ចប់​ទេ។ ​គណបក្ស​ទាំង​ពីរ​សន្យា​ថា​នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែម​ទៀត​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សច្ចា​ប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​សមាជិក​សភា​តំណាង​រាស្ត្រ៕

XS
SM
MD
LG