ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​បោះឆ្នោតជាតិ​​អេហ្ស៊ីប​​​ពិចារណា​អំពី​ជម្រើស​ប្រធានាធិបតី​​ដ៏​​តិចតួច


អ្នកតវ៉ា​អេហ្ស៊ីប​ម្នាក់​លើក​ទង់ជាតិ​ហើយ​ស្រែក​នៅ​កន្លែង​តវ៉ាមួយ​នៅ​ទីលាន Tahrir Square ក្នុង​រដ្ឋធានីឡឺគែរ ប្រទេស​អេហ្ស៊ីប ថ្ងៃទី៤ ឧសភា ២០១២។
អ្នកតវ៉ា​អេហ្ស៊ីប​ម្នាក់​លើក​ទង់ជាតិ​ហើយ​ស្រែក​នៅ​កន្លែង​តវ៉ាមួយ​នៅ​ទីលាន Tahrir Square ក្នុង​រដ្ឋធានីឡឺគែរ ប្រទេស​អេហ្ស៊ីប ថ្ងៃទី៤ ឧសភា ២០១២។

រយៈពេលប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ ​មុន​ពេល​ដែលប្រជា​ពលរដ្ឋ​អេហ្ស៊ីប​ចេញ​ទៅបោះឆ្នោត​ ក្រុម​អ្នក​បោះឆ្នោត​ជា​ច្រើន​នៅ​មិនទាន់​សម្រេច​ចិត្ត ថា​តើ​បេក្ខជន​មួយណា គួរ​ក្លាយជា​ប្រធានាធិបតីដំបូងបង្អស់​ បន្ទាប់​ពី​ការ​ធ្វើបដិវត្ត​កន្លង​មក​។

បច្ចុប្បន្ននេះ ឆាក​នយោបាយ​នៅ​ទីក្រុង​ឡឺគែរ ហាក់មានភាព​វីវក់​ដូចការ​ធ្វើ​ចរាចរណ៍នៅ​ក្នុងទីក្រុង​អី​ចឹង​ដែរ។ ​នៅ​តាម​ដង​ផ្លូវនៃទី​ប្រជុំជនដ៏​មមាញឹក​ ក្រុមអ្នក​បោះឆ្នោត​ប្រក​បដោយ​សក្តានុពល សម្តែងការបារម្ភ​អំពី​ការ​ហាមប្រាម​បេក្ខជននាំមុខគេ​ ​មិន​ឲ្យ​ចូល​ក្នុង​ទិដ្ឋ​ភាព​នយោបាយទាំងអស់។

​លោក ​សាឡោះ អាប៊ូ អ៊ីស្មាអែល (Salah Abu Ismail) ​ដែល​ជា​អ្នក​គាំទ្រ​បេក្ខជន​ឥស្លាម​ដែល​គ្មានសិទ្ធិ​ឈរឈ្មោះ ​បាន​និយាយ​ថា ​សេចក្តីសម្រេច​នេះ​មាន​ន័យ​ថា លោកនឹងមិន​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ណាមួយ​ឡើយ។

លោក មហាមេឌ សាឡឹម (Mohamed Salem) បាន​និយាយថា​ ដោយ​សារ​តែ​មិន​ជ្រើស​រើសបេក្ខជន​របស់​ក្រុមសាឡាហ្វីស​ លោក​គ្មាន​ផែនការ​ទៅ​បោះ​ឆ្នោត​នោះ​ទេ។ លោក និយាយបន្ថែម​ទៀត​ថា ប្រសិន​បើលោក​ត្រូវទៅ​បោះ​ឆ្នោត​វិញ​ ​សន្លឹកឆ្នោត​នោះ​នឹង​បដិសេធ​បេក្ខជន​ដទៃ​ទៀតទាំងអស់។

លោក​ សាឡឹម ​មាន​ប្រសាសន៍​ថា ​ការ​បណ្តេញ​ចេញ​នេះបណ្តាលមក​ពី​បុព្វហេតុ​នយោបាយ​។ ការ​គិត​បែបនេះ​ មានភាព​ស្រដៀងគ្នា​ជាមួយអ្នក​សរសេរអត្ថ​បទដាក់​លើនៅលើ​ប្រព័ន្ធអ៊ីនធឺណិត​និងមនុស្សធម្មតា​ ​ដែលចោទ​សួរ​ថាតើ​ហេតុអ្វី​បាន​ជា លោក ​អាប៊ូ ​អ៊ីស្មាអ៊ែល (Abu Ismail) លោក អូស្មារ ស៊ូឡៃម៉ាន់​ (Omar Suleiman) អតីត​ប្រធាន​ចារកិច្ច​ និង ​លោក ​ខាយ​រ៉ាត់ អេល​ស្ហាទឹរ (Khairat el-Shater) ​បេក្ខជន​មក​ពី​គណបក្សភាតរភាពអ៊ីស្លាម​ (Muslim Brotherhood) ​មិនត្រូវបានអនុញ្ញាតឲ្យ​ឈរ​ឈ្មោះបោះឆ្នោត។ មានទ្រឹស្តីជាច្រើន រាប់​ចាប់​តាំងពី​ក្រុម​ប្រឹក្សា​យោធា​ដែលគ្រប់គ្រង​អំណាច​ ដែល​ព្យាយាមបំបែក​ការ​បោះឆ្នោត​របស់​ក្រុមអ៊ីស្លាម រហូតដល់​ការ​លើក​កម្ពស់​បេក្ខ​ភាពជើងចាស់ ​គឺលោក​ អាម​ មូសា (Amr Moussa)។​

មិនមែនមនុស្សគ្រប់គ្នា មើល​ឃើញបុព្វហេតុ​ខ្មៅ​ងងឹត នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ចៅក្រម​បោះឆ្នោត​នោះ​ទេ​។

លោកស្រី​ សាឡា​ ប្រធានការិយាល័យ​ ដែលប្រាប់តែឈ្មោះ​ខ្លួន​ឯង ​និយាយ​ថា​ លោក​ស្រី ​ជឿជាក់​លើប្រព័ន្ធតុលាការ ​ដែល​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័នមួយចំនួន​តូច នៅ​ក្រោមអតីត​ប្រធានាធិបតី​ ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak) ដែលមាន​កត្តិយសជា​ស្ថាប័ន​ឯករាជ្យ​។

លោកស្រី​ ​បាន​និយាយ​ថា ប្រព័ន្ធ​តុលាការ មានសុចរិតភាព​ និងគូសបញ្ជាក់​អំពី​អ្វីដែលលោកស្រីពិនិត្យ​ពិចារណា​អំពី​ការ​ព្រួយបារម្ភ​ខាង​ផ្លូវ​ច្បាប់​ ទាក់​ទង​នឹងច្បាប់ស្តីពីបេក្ខភាពដែល​នឹងឈរ​ឈ្មោះ​បោះឆ្នោត។

​លោក ​ហ៊ីសាម ​កាសេម ​អ្នក​វិភាគ​នយោបាយ​និង​អ្នកបោះពុម្ពផ្សាយ ​ យល់ស្របអី​ចឹងដែរ​។

«ឥឡូវនេះ ទ្រឹស្តី​ស្តីពី​ការផ្សំគំនិតគ្នា​ ត្រូវ​បានប្រើ​ប្រាស់នៅ​គ្រប់​រឿងរ៉ាវ​ទាំងអស់នៅ​ប្រទេស​អេហ្ស៊ីប​( Egypt)​? ​ប៉ុន្តែ ​នៅ​ពេល​ដែល​អ្នក​ពិនិត្យមើល​ការងារនោះ និង​របៀប​ដែល​គណៈកម្មការរៀបចំ​ការបោះឆ្នោត អនុវត្ត​តាម​នីតិវីធី។​ វា​ច្បាស់​ណាស់​ថា ​មាន​កំហុស​ផ្នែកនីតិវិធី ​ដែលពួកគេបាន​ផ្សព្វផ្សាយ​ និងធ្វើ​ឲ្យ​មាន​ភាពច្បាស់លាស់។»

អារម្មណ៍ចំពោះព្យាករណ៍​ទុក​ជាមុន នៅ​អេហ្ស៊ីប ​ត្រូវបានរារាំង​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរយ៉ាង​ខ្លាំង​ក្លា នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​ស្តីពី​ថា​តើ​ប្រព័ន្ធ​តុលាការ​នឹង​ធ្វើកិច្ច​ការ​ប្រកបដោយ​យុត្តិធម៌ដែរ​ឬទេ ឬក៏អ្នកមានអំណាចធំ​នឹងមិន​ធ្វើ​កិច្ច​ការ​ប្រកបដោយ​យុត្តិធម៌។

គណបក្ស​ភាតរភាពអ៊ីស្លាម ​ទទួល​បានការកោត​សសើរ​ជាយូរ​មក​ហើយ​ចំពោះ​សកម្មភាពសប្បុរសធម៌ជា​សម្ងាត់​ និងការលះបង់​ដើម្បីសាសនា​អ៊ីស្លាម​ ហើយ​បាន​ប្រែក្លាយសកម្មភាព​នោះ​ ឲ្យ​ទៅជា​ភាព​ជោគជ័យ​ នៅ​ក្នុង​ការ​បោះឆ្នោត​សភា។​ ប៉ុន្តែ ការ​ទទួល​ខុស​ត្រូវ​ ក៏មាន​ការ​កើន​ឡើងដែរ​។​ អ្នកបោះឆ្នោត​ម្នាក់ឈ្មោះ ​លោក​ហ្កាម៉ាល់​ អ៊ីប្រាហ៊ីម មហាម៉េត​ (Gamal Ibrahim Mohamed) មិនសប្បាយចិត្តឡើយ។

លោក ​មហាម៉េឌ ​បាន​និយាយ​ថា ​លោក ​បាន​គាំទ្រគណបក្សភាតរភាព​អ៊ីស្លាម ក្នុងអំឡុង​ការ​បោះឆ្នោត​សភា។ ​ប៉ុន្តែឥឡូវ​នេះ​ «ភាពលោភលន់​របស់​ពួកគេ ​បានក្លាយជា​ការ​ពិត​ហើយ»​។ លោក បានថ្លែងថា ពួក​គេ​ចង់​បានក្តោបក្តាប់​អំណាចដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លូន​ ដោយ​និយាយបន្ថែម​ទៀតថា លោក​ ​នឹង​បោះឆ្នោតគណបក្សអ្នកផ្សេង​ទៀត ដែល​មិន​មែនគណបក្ស​នេះទៀតទេ។

ដោយលោក ​អាល់​ស្ហាទឹរ​ (al-Shater) ចាកចេញទៅ​ ឥឡូវនេះ គណបក្ស​ភាតរភាព កំពុងដាក់​ជំនួស​បេក្ខជន​បម្រុង ​គឺ​លោក ​មហាម៉េឌ មឹរស៊ី (Mohammed Mursi)វិញ។

​លោក ​កាសេម ដែលជា​អ្នក​វិភាគ​នយោបាយ ​ជឿជាក់​ថា ក្រុម​អ្នក​បោះឆ្នោត​នឹង​ត្រូវ​បែកខ្ញែកក្នុង​ចំណោម​បេក្ខជន​បី​រូប​ គឺលោក មឹរស៊ី​ ដែលលំដាប់ក្នុងជម្រើស​ទី​ពីរ ​អាច​ប៉ះប៉ូវដោយ​សារ​ក្រុម​អ្នក​ដើរ​តាម ​ប្រកប​ដោយការលះបង់ខ្ពស់​ មាន​ដូច​ជា​ លោក ​អាប់ឌែល​ ម៉ូណេម​ អាប៊ុល ហ្វាទូ (Abdel Moneim Aboul Fattouh) ​អតីត​សមាជិក​គណបក្សភារតភាពអ៊ីស្លាម​ដែរ ដែល​ទទួលបាន​ការ​គោរពយ៉ាង​ទូលំទូលាយ​ចំពោះការប្រឆាំង​អស់​រយៈ​ពេល​១ទសវត្សរ៍​ទៅ​នឹង​រដ្ឋាភិបាល​ និង​លោក ​មូសា ដែលធ្លាប់​ក្រោក​ឈរក្នុង​ព្រឹត្តការ​ដើម្បីគាំទ្រឯករាជ្យ​ភាព ទោះបី​ជាស្ថិតនៅក្នុងផ្នែក​មួយ​របស់​ក្រុម​លោក​មូបារ៉ាក់​ក៏​ដោយ។

លោក​ កាសេម បាន​បន្ថែម​ថា ដោយមាន​ដំណើរ​ការ​ថ្មី​ៗនៅ​ឡើយ​ នេះ​ជា​ការ​បោះឆ្នោត​ប្រកួតប្រជែងតំណែង​ប្រធានាធិបតី​លើកទីពី​របស់​អេហ្ស៊ីប​ ហើយ​ក៏​ជា​លើកដំបូងដែរ ​ដែលសន្យា​ថា​នឹងផ្តល់ភាពស្រប​ច្បាប់​។ ដូច្នេះ​ចំណាប់​អារម្មណ៍​ជាទូទៅ នឹង​មាន​សារ​សំខាន់ខ្លាំងណាស់។

«​ក្រុម​អ្នក​បោះ​ឆ្នោត​ធម្មតា ​មិនមែន​ជា​អ្នក​ដែល​អាចត្រួតពិនិត្យ​កម្មវិធី ឬ​របៀប​វារៈ​របស់បេក្ខជន​ ដែលមាន​ន័យ​ថា ​នៅ​ទីបញ្ចប់ ​វា​នឹង​ស្ថិត​នៅ​ត្រង់​បុគ្គលិកលក្ខណៈ​។​ ក្នុង​ករណី​ខ្លះ​ ប្រសិន​បើ​អ្នកធ្វើ​សន្និសីទ ឬ​ការ​ជួបជុំ​គ្នា​ប្រកបដោយជោគជ័យ។​ ពេល​នោះ​ សម្លេង​ឆ្នោតរបស់​អ្នក ក៏​នឹង​កើន​ឡើង​ភ្លាម​ៗដែរ​។ ហើយបើ​សន្និសីទបន្ទាប់​ ដែលមិនសូវល្អ​ទេ។ សន្និសីទ​នោះ​នឹងធ្វើ​ឲ្យធ្លាក់​ចុះសម្លេងឆ្នោតជា​មិន​ខាន»។

លោក កាសេម​ បាន​ព្យាករណ៍​ស្តីពី​សប្តាហ៍ប្រកប​ដោយ​ភាព​អស្ថិរភាព ​និង​លទ្ធផល ដែល​មិន​អាចព្យាការណ៍​ទុក​មុន​បាន​ទេ៕

ប្រែសម្រួលដោយ គឹង ភិរុណ

XS
SM
MD
LG