ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ​ជ្វា​ភាគ​ខាង​កើត​​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​​អំពើ​​ ភេរវកម្ម​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​និង​បុណ្យ​ចូលឆ្នាំ​ថ្មី


ប៉ូលិស​មក​ពី​កងកម្លាំងពិសេស​​ប្រឆាំង​ភេរវកម្ម​ ៨៨ ស្វែងរក​ភស្តុតាង នៅ​ក្រោយ​ការ​វាយឆ្មក់​មួយទៅ​លើ​ផ្ទះ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​លាក់ខ្លួន​របស់​ជន​សង្ស័យ កាល​ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥។
ប៉ូលិស​មក​ពី​កងកម្លាំងពិសេស​​ប្រឆាំង​ភេរវកម្ម​ ៨៨ ស្វែងរក​ភស្តុតាង នៅ​ក្រោយ​ការ​វាយឆ្មក់​មួយទៅ​លើ​ផ្ទះ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​លាក់ខ្លួន​របស់​ជន​សង្ស័យ កាល​ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥។

កងកម្លាំង​ប៉ូលិស​រាប់​ពាន់​នាក់​នៅ​កោះ​ជ្វា​ភាគ​ខាង​កើត​ ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មុន​ថ្ងៃ​បុណ្យ​ណូអែល​និង​បុណ្យ​ចូលឆ្នាំ​ថ្មី ​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

ស្នងការព័ត៌មាន​នៃ​ប៉ូលិស​កោះ​ជ្វា​ភាគ​ខាង​កើត​បាន​និយាយ​ថា​ ការ​បង្ក្រាប​និង​ចាប់​ខ្លួន​ជនសង្ស័យ​ជា​ភេវរករ​នៅ​ក្នុង​ទីក្រុង​ចំនួន​២​នៃ​កោះ​ជ្វា​ភាគ​ខាង​កើត គឺ​ជា​វិធានការ​ទប់ស្កាត់​មួយ​ដើម្បី​រក្សា​សន្តិសុខ​សាធារណៈ។

លោក​ស្នងការ​ប៉ូលិស​ Argo Yuwoni​ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកប្បកិរិយា​ដែល​គួរ​ឲ្យ​សង្ស័យ​នានា​ដែល​អាច​គំរាម​កំហែង​ដល់​សុវត្ថិភាព​សហគមន៍​នីមួយៗ។ ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ សកម្មជន​ម្នាក់​និង​ជា​សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ​ឥស្លាម​នៅ​ទីក្រុង​ Surabaya​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ភេរវករ​ទាំង​៤​នាក់​នៅ​ក្នុង​តំបន់​នោះ​បាន​បង្ហាញ​ថា ​ស្ទើរ​តែ​គ្រប់​ខេត្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ប្រឈម​នឹង​ភេរវកម្ម។

អភិបាល​កោះ​ជ្វា​ខាង​កើត​ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រុង​ប្រយ័ត្ន​ក្នុង​រដូវកាល​ឈប់​សម្រាក។ លោក​អភិបាល​ Soekarwo បាន​ស្នើ​កុំ​ឲ្យ​ប្រជាជន​ទាំង​អស់​ប្រារព្ធ​ថ្ងៃ​បុណ្យ​ណូអែល​និង​បុណ្យចូល​ឆ្នាំ​ថ្មី​ហួសហេតុ​ពេក៕

XS
SM
MD
LG