ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Duterte ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅ​ក្នុង​ខេត្ត​មួយ​នៅ​ហ្វីលីពីន


លោក​ប្រធានាធិបតី Rodrigo Duterte ពិនិត្យ​មើល​ទាហាន​កិត្តិយស​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ព្រលាន​យន្តហោះ Vnukovo II នៅ​ខាង​ក្រៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Rodrigo Duterte ពិនិត្យ​មើល​ទាហាន​កិត្តិយស​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ព្រលាន​យន្តហោះ Vnukovo II នៅ​ខាង​ក្រៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក​រយៈពេល៦០​ថ្ងៃ នៅ​ក្នុង​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រយុទ្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ នេះ​បើយោង​តាម​សម្តី​របស់​អ្នក​នាំពាក្យ​របស់​លោក ដែល​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ។

រយៈពេល​នៃ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ក៏​នឹង​ត្រូវ​បង្រួញ​ឲ្យ​ខ្លី​ជាង​មុន​ដែរ។ នេះ​បើ​យោង​តាម​សម្តី​របស់​អ្នក​នាំពាក្យ ​លោក Ernesto Abella ដែល​ថ្លែង​ពី​ទីក្រុង​មូស្គូ​មក។ ​

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ហ្វីលីពីន និង​ក្រុម​សកម្មប្រយុទ្ធ ក្នុង​ការ​ស្វែងរក​ចាប់​ខ្លួន​ជន​ឈ្មោះ Isnilon Hapilon ដែល​ជា​ប្រធាន​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​ហ្វីលីពីន។

មន្ត្រី​ប៉ូលិស​យ៉ាង​ហោច​ណាស់​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង Marawi លើ​កោះ មិនដាណាវ ហើយ​មនុស្ស​ប្រមាណ​៨​នាក់​រងរបួស។ នេះ​បើ​យោង​តាម​សម្តី​របស់​ក្រុម​មន្ត្រី៕

XS
SM
MD
LG