ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៤១​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស៊ូដង់​​​​ក្នុង​រឿង​​​ស្តុកទុក​​គ្រឿង​​ផ្ទុះ​ខុស​ច្បាប់​


ស៊ូដង់
ស៊ូដង់

អាជ្ញាធរ​ក្នុង​ប្រទេស​ស៊ូដង់​បាន​ឲ្យ​ដឹងថា មនុស្ស ៤១នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​កាន់​កាប់​អាវុធ​ជាតិផ្ទុះ​ទ្រង់ទ្រាយ​ធំ។

​រដ្ឋអាជ្ញា​ជាតិ​របស់​ស៊ូដង់ លោក​ Tagelsir al-Hebr បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា ជន​សង្ស័យ​ទាំង​អស់កាន់​កាប់​គ្រឿង​ផ្ទុះ ក្នុង​បរិមាណ​គ្រប់​គ្រាន់​អាច​កម្ទេច​រដ្ឋធានី Khartoum បាន។

អ្នក​នាំ​ពាក្យ​កង​ទ័ព​ប្រតិកម្ម​រហ័ស បានឲ្យ​ដឹង​ថា​ការ​ស៊ើបអង្កេត​ខែ​សីហាអំពី​សកម្មភាព​ភេរវកម្ម​នៃ​ក្រុម​ភេវរករ​ឈាន​ដល់ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នេះ។​

អ្នក​នាំ​ពាក្យ​លោក Jamal Jumaa បន្ថែម​ថា​មាន​ការ​ព្រួយ​បារម្ភថា មាន​ពលរដ្ឋស៊ូដង់​មួយ​ចំនួន​អាច​នឹង​មាន​គម្រោងបំផ្ទុះ​គ្រាប់បែក​បន្ទាប់​ពី​ជន​សង្ស័យ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ស្តុក​ទុក​អាវុធ​គ្រឿង​ផ្ទុះ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ ដូចគ្នា​នឹង​ការ​ផ្ទុះ​ដ៏​ប្រល័យ​នៅ​ក្នុង​រដ្ឋធានី​Beirut ប្រទេស​លីបង់ កាល​ពី​ខែ​មុន ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៩០​នាក់។​

លោក Jamaa ក៏​បាន​ព្រមាន​ថា ការ​រត់​ពន្ធ​គ្រឿង​ផ្ទុះ​ទៅ​បរទេស អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរការ​សន្តិភាព​របស់​ប្រទេស​ស៊ូដង់ ដែល​រដ្ឋាភិបាល​អន្តរកាល​កំពុង​កាន់​អំណាច​ចាប់​ពី​ការ​ទម្លាក់​មេដឹក​នាំដែល​កាន់​អំណាច​យូរ​ឆ្នាំ លោក Omar al-Bashir ចេញពី​តំណែង​កាល​ពី​ខែ​មេសា ឆ្នាំមុន៕

XS
SM
MD
LG