ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump មិនស្តាប់ចៅក្រមដោយថ្លែងរិះគន់វាយប្រហារក្នុងសវនាការសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីក្នុងទីក្រុង New York


អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចូលរួម​សវនាការ​ស្តី​ពី​សំណុំ​រឿង​ក្លែង​បន្លំ​ឯកសារ​នៃ​អង្គការ Trump នៅ​តុលាការ​កំពូល​រដ្ឋ​ញូវយ៉ក ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ២០២៤។
អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចូលរួម​សវនាការ​ស្តី​ពី​សំណុំ​រឿង​ក្លែង​បន្លំ​ឯកសារ​នៃ​អង្គការ Trump នៅ​តុលាការ​កំពូល​រដ្ឋ​ញូវយ៉ក ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ២០២៤។

ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​សេចក្តី​សន្និដ្ឋានជា​ផ្លូវ​ការ​ចុង​ក្រោយ លោក Donald Trump បាន​ឆ្លៀត​ឱកាសឡើង​និយាយ​ក្នុង​តុលាការ នៅ​ចុងបញ្ចប់​នៃ​សវនាការពាក់ព័ន្ធ​នឹង​សំណុំរឿងក្លែង​បន្លំ​ផ្នែក​រដ្ឋប្បវេណី​ក្នុង​ទីក្រុង New York។​ ​លោក​បាន​រិះគន់និង​វាយប្រហារ​ខ្លាំងៗ​ដែល​មាន​រយៈពេល ​៦​នាទី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ ​មុន​ពេល​ដែល​ត្រូវ​បាន​បញ្ឈប់កុំ​ឱ្យ​និយាយ​តទៅ​ទៀត​ដោយ​ចៅក្រមនៅ​ក្នុង​សវនាការ​នោះ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។ ​

លោក Trump ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​បំប៉ោង​ឯកសារ​ហិរញ្ញវត្ថុ​ ដើម្បី​ទទួល​បានកិច្ចព្រមព្រៀងល្អ​មួយលើប្រាក់កម្ចី​និង​ការ​ធានារ៉ាប់រង។​ ​លោកបាន​ហៅ​ដំណើរការ​សវនាការនោះ​ ថា​ជា​ការក្លែង​បន្លំលើ​រូប​លោក។​ ​

ថ្ងៃ​សវនាការ​នោះបាន​ចាប់​ផ្តើម​ ដោយក្រុម​អាជ្ញាធរឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​ថា​មាន​គ្រាប់​បែកមួយ​ ត្រូវ​គេ​បង្កៃ​នៅផ្ទះ​របស់​ចៅក្រម។​ ក្រុម​អាជ្ញាធរ​មិន​បាន​រក​ឃើញ​អ្វី ដែល​ជា​ការ​សង្ស័យ​នោះ​ឡើយ។​ ចៅក្រម​ក្នុង​សវនា​ការ​នេះនិយាយ​ថា​ លោក​នឹង​ចេញ​សាល​ក្រមលើ​រឿង​នេះ​នៅ​ចុង​ខែ​មករា​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG