ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាព​យន្ដ​ឯកសារ​រំលឹក​ដល់​ខួប​ឆ្នាំ​ទី​៥០​នៃ​​អ្នក​ដើរប៉ាតាំង​ឆ្នាំ​១៩៦១​ដែល​បាត់​បង់​ជីវិត​


Peggy Flemming និយាយ​ ជា​មួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្រោយ​ពី​បាន​មើល​ខ្សែ​ភាព​យន្ដ​ឈ្មោះ​ងើប​ឡើង​ឬ Rise នៅ​ការ​ប្រកួត​យក​ពាន​ជើង​ឯក​នៅ​ទីក្រុង​ Greensboro រដ្ឋ​ North Carolina នៅថ្ងៃ​ទី​២៨ ​ខែ​មក្ករា​ ឆ្នាំ​២០១១។
Peggy Flemming និយាយ​ ជា​មួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្រោយ​ពី​បាន​មើល​ខ្សែ​ភាព​យន្ដ​ឈ្មោះ​ងើប​ឡើង​ឬ Rise នៅ​ការ​ប្រកួត​យក​ពាន​ជើង​ឯក​នៅ​ទីក្រុង​ Greensboro រដ្ឋ​ North Carolina នៅថ្ងៃ​ទី​២៨ ​ខែ​មក្ករា​ ឆ្នាំ​២០១១។

រដ្ឋធានី​វ៉ាស៊ីនតោន៖ ខ្សែ​ភាព​យន្ដឯកសារ​មួយ ​មាន​ចំណង​ជើង​ «ការ​រះ​ឡើង» ឬ “Rise”​ បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ទូទាំង ​សហរដ្ឋអាមេរិក​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នករង​គ្រោះ​ ពី​សោកនាដកម្ម និង​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​អំពី​រឿង​របស់​កីឡា​ប៉ាតាំង។

នៅ​ថ្ងៃ​ ទី​១៥ ខែកុម្ភៈ ឆ្នាំ ​១៩៦១ ​សោកនាដកម្ម​មួយ ​បាន​កើត​ឡើង​ នៅ​ពេល​ដែល​យន្ដ​ហោះ​ជិះ​ដោយ​ក្រុម​កីឡាករ​ប៉ាតំាង​ល្បីឈ្មោះ​ ​គ្រូបង្វឹក​ និង​ គ្រួសារ​របស់គេ​ បាន​ធ្លាក់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ ប្រ៊ុស្ស៊ែល (Brussels​) ​ប្រទេស​បែលហ្ស៊ិក បណ្ដាល​ឲ្យ​អ្នក​ជិះ​ទាំង​អស់ស្លាប់។ ​ក្រុម​កីឡាករ​អាមេរីក​ទាំង​នោះ ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​យក​ជើង​ឯក​ពិភពលោក​ក្នុង​ការសម្ដែង​លើ​ទឹក​កក​ក្នុង​ឆ្នាំ​១៩៦១​នៅ​ក្នុង​ទី​ក្រុង​ ប្រាហ្ក តែ​កម្ម​វិធី​បាន​ត្រូវ​លប់​ចោល​ទៅ​វិញ ​បន្ទាប់​ពី​គ្រោះ​ថ្នាក់​យន្ដ​ហោះ​នោះ។ រឿង​រ៉ាវ​គ្រោះ​ថ្នាក់​នេះ​ ដក់ជាប់​ក្នុង​ខួ​រក្បាល​របស់​សហគមន៍​កីឡាករ​ប៉ាតំាង​ជា​និច្ច។

គ្រោះ​ថ្នាក់​យន្ដហោះ​នោះ​បាន​ធ្វើ​ឲ្យ​រន្ធត់​ចិត្ដ​ដល់​សហគមន៍​កីឡា​ប៉ាតំាង​សហ​រដ្ឋ​អាមេរិក។ ​កីឡាករ​ល្បី​ឈ្មោះ​ក្នុង​ពិភព​លោក ​ទំាង​អស់​ ​១៨ នាក់​ និង​ ​មន្ដ្រី​អាជ្ងា​កណ្ដាល​អន្ដរជាតិ ​១៦​ នាក់ គ្រូ​បង្វឹក​ និង​សមាជិក​គ្រួសារ ​បាន​បាត់​បង់​ជីវិត​ជា​មួយ​ អ្នក​ជិះ​ដទៃ​ ​២៧​ ​នាក់​ និង​បុគ្គលិក​បម្រើ​ក្នុង​យន្ដហោះ​ផង​ដែរ។

មិន​ដល់​មួយ​សប្ដាហ៍​ក្រោយ​ពី​គ្រោះ​ថ្នាក់ មូលនិធិ​រំឭក​វិញ្ញាណក្ខន្ធ​មួយ​បាន​ត្រូវ​បង្កើត​ឡើង​ សម្រាប់​អត្ដពលករ​អាមេរីក ​១៨​នាក់ ​ដែល​បាន​បាត់​បង់​ជីវិត។ ​រហូត​មក​ដល់​ថ្ងៃ​នេះ​ កីឡាករ​ប៉ាតំាង​បាន​ទទួល​មូលនិធិ​ ​ក្នុង​គោល​ដៅ​នឹង​ផ្ដល់​ឲ្យ​អត្ដពលករ​ នូវ​ជំនួយ​ថវិកា​ សម្រាប់​មជ្ឈមណ្ឌលប៉ាតាំង​ផង​ និង​សម្រាប់​សាលា​រៀន​ផង។

អ្នក​សម្រប​សម្រួល​កីឡា​ប៉ាតាំងអាមេរិក នាង​ ឌ្យូលី​ ស្ស្ម៊ីតហ្ស៍ (Julie ​Schmitz) ​ថ្លែង​ប្រាប់​វីអូអេ​ អំពី​ឥទ្ឋពល​យូរ​អង្វែង​របស់​ក្រុម​កីឡាករ​ប៉ាតំាង ​នៃ​ឆ្នាំ​១៩៦១ ថា៖

«មូលនិធិ ​វិញ្ញាណក្ខន្ធ ​ពិត​ជា​កេរដំណែល​អចិន្ដ្រៃយ​របស់​ក្រុម​កីឡាករឆ្នាំ​១៩៦១​ ពីព្រោះ​ជំនួយ​នោះ​មាន​ជា​អចិន្ដ្រៃយ​រហូតដល់​ពេល​នេះ។ ហើយ​បាន​ផ្ដល់​ថវិកា​ជាង​៣​សែន​ដុល្លារ​រៀងរាល់​ឆ្នាំដល់​កីឡាករ​ប៉ាតំាង ​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ចំណាយ​មក​លើ​ការ​ហាត់​ហ្វឹក​ហ្វឺន​ ឬ​ការ​រៀន​សូត្រ។ នេះ​ពិត​ជា​កេរ​ដំណែល​ដ៏យូរ​អង្វែង»។

ព្រឹត្ដការណ៍​សំខាន់​នៃ​ខួប​ឆ្នាំ​ទី​ ​៥០​ ​បាន​ត្រូវ​យក​មក​លាត​ត្រដាង​បង្ហាញ​នៅ​មុខ​សាធារណជន​ ក្នុង​ខ្សែ​ភាព​យន្ដ​ឯក​សារ ​“RISE” ​ដែល​យក​មក​បញ្ចាំង​នៅ​ក្នុង​រោង​ភាពយន្ដ ​ទូ​ទាំង​ប្រទេស​ តែ​មួយ​លើក​គត់។​ ក្រុម​ក្លិបនៃ​កីឡាករ​ប៉ាតំាង​ទូ​ទាំង​សហរដ្ឋអាមេរិក​បាន​ជួយ​លើក​តម្កើង​ភាពយន្ដ​នោះ​ ហើយ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ បាន​ត្រូវ​ប្រគល់​ផ្ទាល់​ទៅ​ឲ្យ​មូល​និធិ​វិញ្ញាណក្ខន្ធ។

នាង ស្ស្ម៊ីតហ្ស៍ និយាយថា​ ពិធី​បុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​ បាន​ចង​ភ្ជាប់​កីឡាករ​ក្មេង​ជំនាន់​ក្រោយ​ជា​មួយ​អ្នក​រង​គ្រោះ​ស្លាប់​នៅ​ឆ្នាំ​១៩៦១។ នាង ស្ស្ម៊ីតហ្ស៍ មាន​ជំនឿ​ថា​ ខ្សែ​ភាព​យន្ដ​នោះ ​ឧទ្ទិស​ដល់​កីឡាករ​ប៉ាតំាង​ជំនាន់​មុន​ និង​កីឡាករ​ប៉ាតំាង​ជំនាន់​ក្រោយ​ ដែល​មិន​ទាន់​យល់​ដឹង​អំពី​ជម្រៅ​នៃព្រឹត្ដ​ការណ៍ ។​ នាង​បន្ត​ថា៖

«យើង​ហាក់​ដូច​ជា​ដឹង​ថា​ ពេល​នេះ​មាន​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​ប្រវត្ដិសាស្រ្ដ​សហរដ្ឋ អាមេរិក​ និង​ប្រវត្ដិសាស្ដ្រ​របស់​ កីឡាករ​អាមេរិក។ ព្រឹត្ដការណ៍​នេះ​ពិពណ៌នា​ប្រាប់​ក្មេង​ជំនាន់​ក្រោយ​ និង​កីឡាករ​ប៉ាតាំង​ក្មេង​ៗ​ អំពី​អ្វីៗ​ដែល​កើត​មាន​ឡើង។ តែរឿង​នេះ​ បាន​ប៉ះពាល់​ដល់​សន្ដាន​ចិត្ដ​របស់​មនុស្ស​មិន​ដែល​ស្គាល់​កីឡា​ប៉ាតាំង ​ពីព្រោះ​វា​ ជា​ព្រឹត្ដការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍»។

ខ្សែ​ភាពយន្ដ​មាន​គោល​ដៅ​នឹង​បង្ហាញ​ការ​លូត​លាស់​របស់​កីឡាករ​ប៉ាតំាងអាមេរិក ​ហើយនឹងអំពី​ការ​ងើប​ឡើង​ពី​សោកនាដកម្ម​របស់​កីឡា​នេះ។ ​គ្រូ​បង្វឹក​ក្មេងៗ​ជា​ច្រើន​នាក់​ និងអ្នក​លេង​ប៉ាតាំង​ចាស់​ចូល​និវត្ដន៍​ បាន​ត្រូវ​បង្ខំ​ខ្លួន​ឲ្យ​ចេញ​មុខ​ ក្នុង​ការ​ចាត់​វិធានការ​ដើម្បី​ជួយ​មិត្ដ​ភក្ដិ​ និង​សមាជិក​គ្រួសារ​របស់​អ្នក​រង​គ្រោះ​ដែល​ស្លាប់​ទៅ​ហើយ​នោះ។

ខ្សែ​ភាពយន្ដ​ «RISE» ​ពិពណ៌នា​បង្ហាញ​ឲ្យ​ឃើញ​អំពី​ថា​តើកីឡាករ​ប៉ាតំាង​គ្រប់​ជំនាន់​ចាប់​តំាង​ពី​គ្រោះ​ថ្នាក់​នោះ​ មាន​ការ​ពាក់ព័ន្ឋ​នឹង​ក្រុម​កីឡាករ​ប៉ាតាំង​ឆ្នាំ​១៩៦១​ ដោយមធ្យោបាយណា។

ពេល​ណា​ដែល​យើង​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​រឿង​នេះ យើង​រឹត​តែ​ចេះ​ដឹង​ច្រើន​អំពី​ របៀប​នៃ​ការ​ទាក់​ទង​គ្នា ​ ហើយ​និង​ឮរឿង​អំពី​មិត្ដភក្ដិ ​និង​ញាតិសន្ដាន​ ដែល​រស់​រាន​មាន​ជីវិត​ ហើយ​រឹត​តែធ្វើ​ឲ្យ​យើង​មាន​ការ​ប្រាដ​ប្រជា​ឡើង។

នាង ស្ស្ម៊ីហ្ស៍​ សង្ឃឹមថា​ រឿង​ភាព​យន្ដ​នោះ​នឹង​បម្រើ​ជា​ការ​លើក​ទឹក​ចិត្ដ​មូយ​សម្រាប់​កីឡាករ​ប៉ាតំាង ​ហើយនឹងអ្នក​ដទៃ​ ដែល​មិន​បានតាម​ដាន​កីឡា​នេះ​ដោយ​ដិតដល់។ នាង​ថ្លែង​ថា៖

«នេះ​គួរ​ឲ្យ​រំជួល​ចិត្ដ​ដ៏​ខ្លាំង ​ហើយ​អ្នក​នឹង​ដើរ​ចេញ​ដោយ​មាន​អារម្មណ៍​ថា​អ្នក​ចង់​ត្រឡប់​ឡើង​វិញ។ ​អ្នក​បន្សល់​ទុក​អារម្មណ៍​រំភើប និង​ចាប់​ផ្ដើម​លេង​ប៉ាតាំង​ម្ដង​ទៀត។ យើ​ងសង្ឃឹម​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ចង់​ចេញ​ទៅ​លេង​កីឡា​ប៉ាតាំង ឬ​ហាត់​លេង​កីឡា​នេះ ទោះ​ជា​គេ​មិន​ធ្លាប់​លេង​កីឡា​នេះ​ក៏​ដោយ​ ។ តែ​រឿង​នេះ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​មនុស្ស​គ្រប់រូប។ នេះ​នឹង​ជា​បទ​ពិសោធន៍មូយដល់​មនុស្ស​គ្រប់​រូប​ ដែល​បាន​មើល​ខ្សែ​ភាព​យន្ដ​នេះ»។

ក្នុង​ការ​ប្រគួត​យក​ជើង​ឯក​ខាង​កីឡា​ដើរ​ប៉ាតាំង ​ជា​លើក​ដំបូង​ នៅ​ក្នុង​ស​រអ ​ក្រោយ​ពី​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដ​ហោះ Barbara ​Roles​ Williams ​ឈប់​ចូល​និវត្ដ​ ហើយ​ទៅ​ប្រគួត​ដណ្ដើម​យកបាន​មេដាយមាស។ ​កម្មវិធី​បាន​វិលយឺត​ៗ​មក​រក​ភាព​ល្បី​ល្បាញ​ឡើង​វិញ ដោយ​មាន​ការ​ប្រគួត​ប្រ​ជែង​៣​សម្រាប់​បុរស ស្រ្ដី និង​ ​គូប្រុស​ស្រី ​ហើយ​ទទួល​ជាប់​លេខ​ ក្នុង​ចំណោម ​កីឡាករ​១០​នាក់​ប្រគួត​គ្នា​ក្នុង​កីឡា​អូឡាំពិក​ ​នៃ​ឆ្នាំ​១​៩៦៤​ ដោយ​បាន​ទទួល​ មេ​ដាយ​សម្រិត​មួយ។ ​នៅ​ឆ្នាំ​១៩៦៨ ​កីឡាការី ភែហ្គី ហ្វ្ល៊ែមីង(Peggy ​Fleming) ​បាន​ទទួល​រង្វាន់​មេដាយ​មាស​សម្រាប់​ស្រ្ដី​ក្នុង​កីឡា​អូឡាំពិក និង​ ដៃ​គូ ​អាមេរិក​ម្នាក់​ទៀត ធីម វូដ (Tim​ Wood) ​បាន​ទទួល​មេដាយ​ប្រាក់ ​នៃ​ទី​ក្រុង​ហ្ក្រិណូបល​(Grenoble)​ ប្រទេសបារាំង។

ប្រែ​សម្រួល​ដោយ​ អ៊ូ ​ធួក

XS
SM
MD
LG