ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​អាស៊ី​​បាន​បន្ដ​ការ​លូត​លាស់​កាន់​តែ​ខ្លាំង


អ្នក​លក់​ដូរ​បន្លែ​ លោក​ Vijay Kumar រង់​ចាំ​អ្នក​ទិញ​ នៅ​ក្នុង​ហាង​របស់​លោក​​​នៅ​ផ្សារ​ INA នៅ​ទី​ក្រុង​ New Delhi ប្រទេស​ឥណ្ឌា​​។​
អ្នក​លក់​ដូរ​បន្លែ​ លោក​ Vijay Kumar រង់​ចាំ​អ្នក​ទិញ​ នៅ​ក្នុង​ហាង​របស់​លោក​​​នៅ​ផ្សារ​ INA នៅ​ទី​ក្រុង​ New Delhi ប្រទេស​ឥណ្ឌា​​។​

សេដ្ឋកិច្ច​អាស៊ី​បាន​បន្ត​ការលូតលាស់​កាន់តែខ្លាំង​នៅ​ឆ្នាំនេះ​ តែ​នឹង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដែរ​ដោយសារ​វត្ថុ​ឡើងថ្លៃ។​នេះ​បើ​យោង​តាម​ការ​ទស្សទាយ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ។ ​ធនាគារ​អាស៊ី​នោះ​បាន​សរសើរ​ការ​តម្លើង​អត្រា​ការប្រាក់​របស់​ធនាគារ​ចិន​ ថាជា​វិធានការ​សម​រម្យ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អតិផរណា។

លោក​ Rhee ​Changyong ​នាយក​សេដ្ឋវិទូ​នៃធនាគារ​អភិវឌ្ឍន៍​អាស៊ីថ្លែង​ថាការ​លូតលាស់​សេដ្ឋកិច្ច​កើត​មាន​ឡើង​ក្នុង​ចំណោម​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឍ​នឹង​មាន​ជាមធ្យម​ ៨​ភាគ​រយ ក្នុង​ឆ្នាំនេះ​និង​ឆ្នាំក្រោយ ។

តែ​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​សកម្មភាព​សេដ្ឋកិច្ច​នោះ​អាច​ដើរ​យឺត​ទៅ​វិញ​បើ​ប្រសិន​ជា​រដ្ឋាភិបាល​ខក​ខាន​មិន​បាន​ដោះ​ស្រាយ​ឲ្យ​សម​ស្រប​នៃ​ការ​ឡើង​ថ្លៃ​អាហារ​ និង​វត្ថុ​ផ្សេងៗ។ គេ​រំពឹង​ថា​ប្រទេស​ប៉ាគីស្ថាន​នឹង​រង​ទុក្ខ​ពី​អត្រា​ខ្ពស់​នៃ​អតិ​ផរណាក្នុង​ឆ្នាំ​នេះ​ តាម​ចំនួន​១៦​ភាគ​រយ ​ហើយ​បន្ទាប់​មក​គឺ​ប្រទេស​វៀតណាម​ដែល​មាន​ចំនួនអត្រា​អតិផរណា ១៣,៣​ភាគរយ។

លោក ​រី ​ថ្លែង​ទៀត​ថានៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឈន៍អាស៊ី​ តំបន់​ប្រទេស​ដែល​មាន​មនុស្ស​ក្រីក្រ​ ២ភាគ៣ ​ក្នុង​ពិភព​លោករដ្ឋាភិបាល​ចាំបាច់​ត្រូវ​យក​បញ្ហា​អតិផរណា​ ជា​អាទិភាព​ខ្ពស់​បំផុត។

កាល​ពី​ថ្ងៃ​អង្គារ​ ប្រទេស​ចិន​បាន​តម្លើង​អត្រា​ការប្រាក់​ជា​លើក​ទី​បួន​ចាប់​តាំង​ពី​ខែ​តុលា​ ដើម្បី​កាត់​បន្ថយ​ទំនិញ​ឡើង​ថ្លៃ។ ​លោក​ រីនិយាយ​ថាប្រទេស​ចិន​ចាត់​វិធានការ​ត្រឹមត្រូវ។

«ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា​ នៅ​មាន​ការ​ចាំ​បាច់​នឹង​បន្ដឹង​មក​លើ​នយោបាយ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត ​ពីព្រោះអត្រា​ការប្រាក់​ ឋឹត​នៅ​ក្នុង​កម្រិត​មធ្យម​ បើ​ប្រៀប​ធៀប​នឹង​អត្រា​អតិផរណា»។

ឥណ្ឌា​ ឥណ្ឌូនេស៊ី​ ហ្វីលីពីន​ ថៃ និង​ កូរេ​ខាង​ត្បូង​ នាំគ្នា​តម្លើង​អត្រា​ការ​ប្រាក់​កាល​ពី​បុន្ម៉ាន​ខែ​ថ្មីៗ​នេះដែរ។

លោក​ រីថ្លែង​ទៀត​ថា​ ការ​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ ដោយ​សារ​ការ​រញ្ជួយផែន​ដី ​និង ​រលក ​ស៊ូនាមី​ កាល​ពី​ថ្ងៃ​ទី ​១១​ខែ​មីនា ​មក​លើ​សេដ្ឋកិច្ច​ជប៉ុន​នឹង​មាន​ភាព​ធំ​ធេង​នៅ​ក្នុង​ត្រី​មាស​ពីរ​ខាង​មុខ​នេះ ​តែ​នឹង​មាន​ភាព​មធ្យម​ឡើងវិញ​ក្នុង​រយៈ​ពេល​យូរ​ ខណៈ​ដែល​មាន​ការ​ចាប់​ផ្ដើម​ការចំណាយ​មក​លើ​សំណង់​ដើម្បី​ស្ថាបនា​ប្រទេស​ជប៉ុន​ឡើង​វិញ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG