អភិបាលរងខេត្តព្រះសីហនុថាមានវិធានការដោះស្រាយបញ្ហាអគារសាងសង់មិនទាន់ហើយដោយចិន
ខេត្តព្រះសីហនុគឺជាតំបន់នៃការវិនិយោគចម្រុះ ដែលមានការអភិវឌ្ឍគម្រោងលំនៅដ្ឋាន និងអគារខ្ពស់ៗដើម្បីបម្រើដល់កិច្ចការពាណិជ្ជកម្ម។ នៅទីនោះក៏មានការសាងសង់អគារជាច្រើនដែលមិនទាន់រួចរាល់ ហើយអ្នកវិនិយោគចិនជាច្រើនបានទុកសំណង់ទាំងនោះចោល ដោយសារបានត្រឡប់ទៅប្រទេសចិនវិញ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩។ លោក ហ៊ុល រស្មី អ្នករាយការណ៍ព័ត៌មានឲ្យ VOA បានចូលជួបនិងសម្ភាស លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អំពីវិធានការដោះស្រាយបញ្ហាអគារសាងសង់មិនទាន់ហើយដោយចិនទាំងនេះ៕