ភ្នំពេញ —
អាជ្ញាធរក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃពុធបានបំបែកក្រុមអ្នកតវ៉ារឿងដីធ្លីដោយប្រើប្រាស់ឡានទឹកចំនួន៣គ្រឿង។
ការបាញ់ទឹកមកលើក្រុមបាតុករនេះបានបណ្តាលឲ្យបាតុករម្នាក់សន្លប់និងមួយចំនួនទៀតរងរបួស និងឈឺចាប់។
ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោលបានបិទផ្លូវព្រះមុនីវង្ស ដែលជាមហាវិថីដ៏សំខាន់មួយនៅចំពីមុខសាលារាជធានីភ្នំពេញដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។លោកសាយ មុន្នីនៃវីអូអេរាយការណ៍ពីភ្នំពេញ៕
អ្នកស្រីគង់ ចន្ថាគឺជាបាតុករម្នាក់មកពីសហគមន៍បុរីកីឡា។
«មិនគួរណា គាត់ប្រើឡានទឹកនេះ មកធ្វើបាបប្រជាពលរដ្ឋទាល់តែសោះ ដែលគាត់ទើបនឹងឡើងធ្វើជាចៅហ្វាយក្រុងថ្មី ហើយស្នងការថ្មីនេះ លោក ជួន សុវណ្ណឈរបញ្ជាផ្ទាល់ឲ្យឡានទឹកធ្វើបាបប្រជាពលរដ្ឋដូច្នេះសោះ។ ពួកខ្ញុំសោកស្តាយមែនទែន ហើយអស់សង្ឃឹមនិងអស់ទឹកចិត្តដែលជឿជាក់លើគាត់ដែលថាដោះស្រាយឲ្យពួកខ្ញុំគឺពួកខ្ញុំអស់ទឹកចិត្តហើយ»។
ប្រជាពលរដ្ឋនៅតំបន់បឹងកក់បានធ្វើការតវ៉ាជាប់ជាប្រចាំប្រឆាំង នឹងការបណ្តេញពួកគេដោយបង្ខំចេញពីលំនៅដ្ឋាន ចាប់តាំងពីឆ្នាំ២០០៧ មក បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានជួលដីនៅតំបន់នោះទៅឲ្យក្រុមហ៊ុន ស៊ូកាគូ របស់សមាជិកព្រឹទ្ធសភាម្នាក់ខាងគណបក្សប្រជាជនកម្ពុជា រយៈពេល៩៩ឆ្នាំ ដើម្បីអភិវឌ្ឍលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
អ្នកស្រីទេព វន្នី គឺជាតំណាងម្នាក់របស់ក្រុមអ្នកតវ៉ានេះ។
«ការ ដែលគាត់ប្រើឡានទឹកមកបាញ់ពួកខ្ញុំ គឺជាសកម្មភាពមួយប៉ុនប៉ង សម្លាប់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ហើយនឹងបុរីកីឡា និងថ្មគោល»។
អភិបាលរាជធានីភ្នំពេញថ្មីគឺលោកប៉ា សុជាតិវង្សពុំឃើញមានវត្តមាននៅក្នុងពេលមានការតវ៉ានេះទេ។
ចំណែក ស្នងការនគរបាលរាជធានីភ្នំពេញលោកជួន សុវណ្ណ ដែលបានបញ្ជាឲ្យបាញ់ទឹកមកលើក្រុមបាតុករ បានបដិសេធមិនធ្វើ អត្ថាធិប្បាយណាមួយទេ នៅពេលដែលអ្នកយកព័ត៌មានវីអូអេបានស្នើសុំការបំភ្លឺ។
យ៉ាងណាក៏ដោយ ក្រុមបាតុករអះអាងថា ពួកគេនឹងនៅតែបន្តទាមទាររកដំណោះស្រាយចំពោះបញ្ហាដីធ្លីរបស់ពួកឲ្យខាងតែបាន៕