សកម្មជនសិទ្ធិលំនៅដ្ឋាននៅបឹងកក់ត្រូវកាត់ទោសឲ្យជាប់ពន្ធគារ៣ឆ្នាំ
- VOA Khmer
តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចផ្តន្ទាទោសអ្នកស្រីយ៉ោម បុប្ជាឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំនិងពិន័យជាប្រាក់ចំនួន៦០លានរៀលគឺប្រមាណជាង១៦.000ដុល្លារសហរដ្ឋអាមេរិកទៅឲ្យជនរងគ្រោះពីរនាក់ បន្ទាប់ពីតុលាការបានសម្រេចថា អ្នកស្រីជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាកាលពីខែសីហាឆ្នាំ២០១២។ លោកហេង រស្មី និងលោកសាយ មុន្នីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕