ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ការពិភាក្សា​ដេញដោល​ចុងក្រោយ​មុនពេល​កិច្ចប្រជុំគណបក្សនៅ​រដ្ឋ Lowa ​​


ពី​ឆ្វេង​ទៅ​ស្តាំ៖ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ​លោក Martin O'Malley ​អតីត​អភិបាល​រដ្ឋ​ Maryland លោកស្រី Hillary Clinton អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​ Vermont ​ជួប​ពិភាក្សា​ដេញដោល​គ្នា​ជា​លើក​ទី​៤​នៅ​ទីក្រុង Charleston នៃ​រដ្ឋ South Carolina​ នៅ​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៦។
ពី​ឆ្វេង​ទៅ​ស្តាំ៖ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ​លោក Martin O'Malley ​អតីត​អភិបាល​រដ្ឋ​ Maryland លោកស្រី Hillary Clinton អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​ Vermont ​ជួប​ពិភាក្សា​ដេញដោល​គ្នា​ជា​លើក​ទី​៤​នៅ​ទីក្រុង Charleston នៃ​រដ្ឋ South Carolina​ នៅ​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៦។

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​៣​នាក់​បាន​ពិភាក្សា​ដេញដោល​ទៅ​លើ​ការគ្រប់គ្រង​កាំភ្លើង​និងបញ្ហា​សុខាភិបាល​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​លើ​វេទិកា​ពិភាក្សា​ដេញដោល មុន​ពេល​ដែល​អ្នកបោះឆ្នោត​ធ្វើ​ការថ្លឹងថ្លែង​នៅ​ក្នុងកិច្ចប្រជុំគណបក្ស នៅរដ្ឋ Iowa។

លោកស្រី Hillary Clinton អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​ Vermont និង​លោក Martin O'Malley ​អតីត​អភិបាល​រដ្ឋ​ Maryland នឹង​ជួប​ពិភាក្សា​ដេញដោល​គ្នា​ជា​លើក​ទី​៤​នៅ​ទីក្រុង Charleston នៃ​រដ្ឋ South Carolina។

បន្ទាប់​ពី​បង្ហាញ​សេចក្តីដឹងគុណ​ទៅ​កាន់​មេដឹកនាំ​សិទ្ធិ​មនុស្ស​គឺ​លោក Martin Luther King, Jr. ហើយ​និយាយថា​ពួកគេ​ចង់​តំឡើង​ប្រាក់​ឈ្នួល បង្កើត​ការងារ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​បុគ្គលិក​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​សមស្រប​នឹង​ការងារ បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ទាំង​៣​រូប​បាន​ពិភាក្សា​ភ្លាមៗ​ទៅ​លើ​ការគ្រប់គ្រងកាំភ្លើង​និង​បញ្ហា​សុខាភិបាល ដែល​ជាបញ្ហា​ដែល​ពិបាក​ដោះស្រាយ។

លោកស្រី Clinton បាន​រិះគន់ទៅ​លើ​គោលនយោបាយ​គ្រប់គ្រងកាំភ្លើង​របស់​លោក Sander ដោយ​ចោទ​ប្រកាន់​លោកថា​បាន​ផ្លាស់​ប្តូរ​សំណួរ​ថាតើ​គេ​អាច​ប្តឹង​ក្រុមហ៊ុន​ផលិត​កាំភ្លើង​បាន​ដែរ​ឬ​ទេ។ ​

លោក Sanders បាន​ហៅ​ការរិះគន់​របស់​លោក​ស្រី Clinton ថា​ជា​«ការមិនស្មោះត្រង់» ដោយ​លោក​បាន​ថ្លែង​ថា លោក​តែងតែ​ក្រោកឈរ​ឡើង​ប្រឆាំង​នឹង​ការបញ្ចុះបញ្ចូល​លើ​ការប្រើប្រាស់កាំភ្លើង ហើយលោក​និយាយ​ថាការគ្រប់គ្រង​កាំភ្លើង​មិន​គួរ​ជា​បញ្ហា​នយោបាយ​នោះ​ទេ ប៉ុន្តែ​គេ​មិន​គួរ​ប្តឹងហាង​លក់​កាំភ្លើង​តូចៗ​ចំពោះ​ការលក់កាំភ្លើង​ដោយ​ស្រប​ច្បាប់​នោះ​ទេ ប្រសិន​បើ​កាំភ្លើង​នោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​នោះ។ ​

លោក​ស្រី Clinton បាន​ចោទ​ប្រកាន់​លោក Sanders ថា​បាន​បោះឆ្នោត​គាំទ្រ​សមាគម​ជាតិការពារ​សិទ្ធិ​អ្នកកាន់កាំភ្លើង​ជា​ច្រើន​លើកច្រើន​សារ ដោយ​រួម​មាន​ទាំង​ការគាំទ្រ​ក្រុមហ៊ុន​ផលិតកាំភ្លើង​នៅ​តុលាការ​ថែម​ទៀត​ផង។ ​

ប៉ុន្តែ​លោក O'Malley ទៅ​វិញ​ទេ​ដែលមាន​ភាព​លេចធ្លោ នៅ​ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​លឺ​ភាពមិនសម​ហេតុ​ផល​ជា​ច្រើន​ពីការគ្រប់គ្រង​កាំភ្លើង​តាំង​ពីលោក​ស្រី Clinton និង​លោក Sanders ចាប់​កំណើត ហើយ​លោក​បាន​បញ្ជាក់​ថា លោក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មិន​កែប្រែ​គោលនយោបាយ​កាំភ្លើង​របស់​លោក៕

XS
SM
MD
LG