ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ទាមទារ​ឲ្យ​​ការ​ធ្វើ​ពាណិជ្ជកម្ម​​ជាមួយ​ចិនស្មើភាព​ជាង​មុន


ឧបនាយករដ្ឋមន្រ្តី​ចិន ​​Wang Yang និង​មន្រ្តី​ក្រសួង​រតនាគារ Steven Mnuchin ចូលរួម​ក្នុង​​កិច្ច​ពិភាក្សាសេដ្ឋកិច្ចសហរដ្ឋអាមេរិក​និង​ចិន​កាល​ពី​ថ្ងៃទី​១៩ កក្កដា ២០១៧។
ឧបនាយករដ្ឋមន្រ្តី​ចិន ​​Wang Yang និង​មន្រ្តី​ក្រសួង​រតនាគារ Steven Mnuchin ចូលរួម​ក្នុង​​កិច្ច​ពិភាក្សាសេដ្ឋកិច្ចសហរដ្ឋអាមេរិក​និង​ចិន​កាល​ពី​ថ្ងៃទី​១៩ កក្កដា ២០១៧។

កិច្ច​ពិភាក្សា​ដែល​មាន​គោល​បំណង​ចង់​ដក​ចេញ​នូវ​ឧបសគ្គ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បានជួប​នឹង​បញ្ហា​ ខណៈ​ពេល​ដែល​ភាគី​ទាំង​ពីរ​បាន​លុប​ចោល​សន្និសីទ​សារព័ត៌មាន​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​នោះ។

ខណៈ​ពេល​ដែល​កិច្ច​ពិភាក្សា​នេះ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នោះ រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​លោក Steve Mnuchin បាន​អំពាវនាវ​ឲ្យ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ដែល​មានភាព​ស្មោះត្រង់​និង​តុល្យភាព​ជាង​មុន​រវាង​អាមេរិក​និង​ចិន។

ឧប​នាយករដ្ឋមន្ត្រី​ចិន​លោក Wang Yang បាន​ថ្លែង​ថា​ កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ជា​ជម្រើស​ដ៏​សម​ហេតុ​សម​ផល​សម្រាប់​ភាគី​ទាំង​ពីរ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នឹង​បំផ្លាញ​ផល​ប្រយោជន៏​សម្រាប់​ភាគី​ទាំង​ពីរ​ភ្លាមៗ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ធំបំផុត​ ប៉ុន្តែ​ចិន​លក់​ទំនិញទៅ​ឲ្យ​អតិថិជន​អាមេរិកាំង​ច្រើន​ជាង​អាមេរិក​លក់​ឲ្យ​ចិន​ជាង​៣០០ពាន់លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ៕

XS
SM
MD
LG