រូបភាពជុំវិញពិភពលោក ២៤ ធ្នូ ២០១៨ មកពីប្រទេសកូរ៉េខាងត្បូង បេឡារុស អ៊ីស្រាអែល ស៊ីបឥណ្ឌា ម៉ុងហ្គោលី ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក បេឡារុស និងចិន។
រូបភាពជុំវិញពិភពលោក ២៤ ធ្នូ ២០១៨
- VOA English

១
អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េខាងត្បូងស្លៀកពាក់ក្នុងសំលៀកបំពាក់តាណូអែលបោះមួកណូអែលអំឡុងពេលពិធីមួយមុនពេលចេញចែកកាដូនៅក្រុងសេអ៊ូល។

២
មនុស្សម្នាស្លៀកពាក់ជា Father Frost និងSnow Maiden ចូលរួមក្នុងក្បួនដើរមួយនៅថ្ងៃមុនបុណ្យណូអែល នៅក្រុងមីង្គស៍ ប្រទេសបេឡារុស។

៣
រូបភាពពីអាកាសបង្ហាញពីវិហារអាស៊ីរីមួយនៅទីលាន Manger Square ក្នុងក្រុង Bethlehem តំបន់West Bank។

៤
មន្រ្តីប៉ូលិសឆែកក្នុងវិហារ Ignatius មុនពេលពិធីបុណ្យណូអែលក្នុងក្រុង Cimahi ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

៥
មិត្តភក្តិ និងសាច់ញ្ញាតិលើកមឈូសដាក់សពកុមារី Jakelin Caal អាយុ ៧ឆ្នាំ ទៅកាន់ភូមិSan Antonio Secortez នៅក្រុង Raxruha ប្រទេសក្វាតេមាឡា។ កុមារី Jakelin Caal បានប្រគល់ខ្លួនឲ្យកងល្បាតព្រំដែនអាមេរិក កាលពីដើមខែធ្នូ និងបានស្លាប់បន្ទាប់ពីកើតមានជំងឺគ្រុនក្តៅពេលកំពុងស្ថិតនៅក្រោមការឃុំខ្លួនដោយទីភ្នាក់ងារការពារព្រំដែន និងគយអាមេរិក។

៦
បុរសម្នាក់រុះរើសំណល់ចេញពីតំបន់ខ្លួនរស់នៅ បន្ទាប់ពីរលកយក្សស៊ូណាមិបានបោកបក់មកលើក្រុង Anyer ប្រទេសឥណ្ឌូនេស៊ី។

៧
អ្នកចូលរួមក្នុងសំលៀកបំពាក់ប្រពៃណីម៉ុងហ្គោលី ជិះសេះនៅអំឡុងពេលកម្មវិធីសម្ពោធពិព័រណ៍រដូវធ្លាក់ទឹកកក Naadam ក្នុងក្រុង Hulunbuir កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។

៨
មនុស្សម្នាមើលរូបសំណាកធ្វើពីទឹកកកនៅសួនIce and Snow World មុនពេលពិធីបុណ្យរូបសំណាកធ្វើពីទឹកកក នៅក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិនកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។

៩
ព្រះចន្ទបញ្ចេញពន្លឺពីក្រោយការតុបតែងលម្អសម្រាប់បុណ្យណូអែល ខណៈដែលយន្តហោះមួយត្រៀមចុះចតនៅក្រុង Larnaca ប្រទសស៊ីបកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។

១០
បុរសម្នាក់ឲ្យចំណីទៅសត្វលលក ស្របពេលកំពុងជិះទូកនៅលើទន្លេ Yamuna នៅពេលព្រឹកចុះអព្ទមួយនៅក្រុងញូវដេលី ប្រទេសឥណ្ឌា។