ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ទួរគី​ស្ថិត​ក្នុង​សភាព​ចម្រូង​ចម្រាស


ក្រុង​អាល្លីយ៉ាណូយ (Allianoi) ជា​ភូមិដ្ឋាន​បូរាណ​​ដែល​មាន​ទឹក​ក្តៅ​ផុស (ទឹក​ពុះ) (spa settlement)​ ចំណាស់​ជាង​គេ​បំផុត​របស់​ពិភពលោក ស្ថិត​នៅ​តំបន់​ពែរហ្កាម៉ុន ខេត្ត​អ៊ីសមៀរ ​ប្រទេស​ទួរគី។ បូរាណដ្ឋាន​នេះ​ត្រូវ​រង​គ្រោះថ្នាក់​ពី​ការ​លិច​លង់​ ក្រោយ​ពេល​គេ​ចា
ក្រុង​អាល្លីយ៉ាណូយ (Allianoi) ជា​ភូមិដ្ឋាន​បូរាណ​​ដែល​មាន​ទឹក​ក្តៅ​ផុស (ទឹក​ពុះ) (spa settlement)​ ចំណាស់​ជាង​គេ​បំផុត​របស់​ពិភពលោក ស្ថិត​នៅ​តំបន់​ពែរហ្កាម៉ុន ខេត្ត​អ៊ីសមៀរ ​ប្រទេស​ទួរគី។ បូរាណដ្ឋាន​នេះ​ត្រូវ​រង​គ្រោះថ្នាក់​ពី​ការ​លិច​លង់​ ក្រោយ​ពេល​គេ​ចា

ប្រទេស​ទួរគី​បាន​ចាប់​ផ្ដើម​គម្រោង​សង់​ទំនប់​ទឹក​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភ​ពលោក​ក្នុង​គោលដៅ​បំពេញ​សេចក្ដី​ត្រូវការ​ថាមពល​ដ៏​ច្រើន​បំផុត​សម្រាប់​សេដ្ឋកិច្ច​ដែល​កំពុង​តែ​លូតលាស់​ខ្លាំង​របស់​ទួរគី។​ តែ​ទំហំ​និង​ល្បឿន​នៃ​គម្រោងការ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​បរិស្ថាន​ និង​កេរដំណែល​វត្ថុ​បូរាណ​របស់​ប្រទេស​ដូច​គ្នា​នឹង​លទ្ធភាព​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់​នឹង​បាត់​បង់​លំនៅដ្ឋាន​របស់​គេ។

នៅ​តំបន់​ជ្រលង​ភ្នំ ឡក​ (Loc Valley) ភាគ​ឦសាន​នៃ​ប្រទេស​ទួរគី គម្រោង​សង់​ទំនប់​ចំនួន​១.០០០​នៅក្នុង​តំបន់​ ដំណើរការ​គ្រប់​ម៉ោង។ ភ្នំ​ខ្ពស់ៗ​និង​ជ្រលង​ភ្នំ​ជ្រៅៗ​ ដែល​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ខ្មៅ​ ជា​ទី​កន្លែង​ល្អ​សម្រាប់​គម្រោង​វារីអគ្គិសនី។​ តែ​តំបន់​នោះ​ក៏​ជាទីតាំង​របស់​រុក្ខជាតិ​ និង​ជម្រក​សត្វ​ព្រៃ​ជា​ច្រើន​ផង​ដែរ។ មាន​ន័យ​ថា​ ទំនប់​ដែល​មាន​លក្ខណៈ​ដូចគ្នា​នឹង​ទំនប់​កំពុង​សា្ថបនា​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នុំ​ ឡក​ នេះ​ គឺ​ជា​ចំណុច​នៃ​ការ​តតាំង​គ្នា​រវាង​អ្នក​ការ​ពារបរិស្ថាន​និង​រដ្ឋាភិបាល។

នៅ​តាម​បណ្ដោយ​ទន្លេ​ ដិវរ៉េកានី​ (Devrekani) លោក​ ហ្សាហ្វ៊រ កិស៊ីន (Zafer​ Kecin) ដឹកនាំ​យុទ្ធនាការ​ប្រឆាំងនឹង​សំណង់​ទំនប់។​ លោក​និយាយ​ថា​ ជីវភាព​របស់​ជន​រស់នៅ​ទី​នោះ​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះ​ថ្នាក់។

លោក ​កិស៊ីន​ និយាយ​ថា «យើង​បាន​បាត់​បង់​អូរ​ដែល​មាន​ទឹកហូរ​របស់​យើង។ ទី​នេះ​ជាលំនៅដ្ឋាន​របស់​យើងជា​ទី​កន្លែង​ពីកនីក​របស់​យើង​ ដែល​ពេញ​ទៅ​ដោយ​ធម្មជាតិ​ ដែល​យើង​អាច​ស្ទូច​ត្រី​បាន។ ជីវភាព​របស់​យើង​ស្ថិត​នៅ​ទី​នេះ។ ទី​នេះ​ទាំង​អស់​នឹង​បាន​ត្រូវ​លេច​ទឹក​ ហើយ​ក្លាយ​ជា​បឹង​ដែល​មាន​ទឹក​នឹង​ថ្កល់»។

កាល​ពី​ឆ្នាំ​មុន​ ក្រុម​អ្នក​ការពារ​បរិស្ថាន​នៅ​ក្នុង​រដ្ឋធានី​អង់ការ៉ា​ បាន​បើកយុទ្ធនាការ​ប្រឆាំង​នឹង​គម្រោង​សង់​ទំនប់​នៅ​តំបន់​ជ្រលង​ភ្នំ​ឡក។ ចលនា​ការពារ​បរិស្ថាន​មាន​ឈ្មោះ​ថា​ ដូហ្កា​ ដេនីហ្គី (Doga​ Denigi) ដើរ​តួនាទី​នាំមុខ​គេ​ក្នុង​ការ​ប្រឆាំង​គម្រោង​សង់​ទំនប់​ ជា​ពិសេស​នៅ​មុខ​តុលាការ​ទួរគី។​ នេះ​គឺ​ដោយសារ​តែទំនប់​ភាគច្រើន​សង់​នៅ​តំបន់​ព្រៃ​បម្រុង​សម្រាប់​ការពារ​ធម្មជាតិ។

យោង​ទៅ​តាម​លោក​ ឌីកល ទូបា គីលិក (Dicle​ Tuba​ Kilic)​ នៃ​ចលនា​ ដូហ្កា ដេនីហ្គី​ រដ្ឋាភិបាល​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ បាន​ផ្លាស់​ប្ដូរ​ច្បាប់ក្រោយ​ពី​បាន​ទទួល​បរាជ័យ​ជា​ច្រើន​ដង​ក្នុង​ការ​តទល់គ្នា​នៅ​តុលាការ។ ឡោក​គីលិក​ បន្ត​ថា៖

«រដ្ឋាភិបាល​ធ្វើ​គ្រប់​មធ្យោបាយ​ស្រប​ច្បាប់​ដើម្បី​ជំរុញ​ឲ្យ​សំណង់​ទំនប់​ មាន​ដំណើរ​ទៅ​មុខ​ដោយ​ងាយ​ស្រួល។ ​រោងចក្រ​វារី​អគ្គិសនី​ជាង​១.៧០០​ បាន​ត្រូវ​រៀបចំ​ជា​គម្រោងការ។ ហើយ​បើ​ប្រសិន​ជា​គេ​សម្រេច​គម្រោង​ទាំង​អស់​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូលូស្ស៊ី​ដី​សើម​របស់​ទូរគី​ និង​វប្បធម៌​មូលដ្ឋាន​ ដែល​មាន​ជីវិត​នៅ​ក្នុង​តំបន់​បាត​ជ្រៅ​នៃ​ជ្រលងភ្នំ​ ឬ​នៅ​លើ​កំពូល​ភ្នំ​ដោយសារ​នៅ​ពេល​នេះ​ គេ​ត្រូវ​បង្ខំ​ឲ្យ​ប្ដូរ​ទី​កន្លែង​ចេញ​ពី​ភូមិ​នេះ​ទៅ។ ទំនប់​នោះ​នឹង​បំផ្លាញ​ទី​កន្លែង​វត្ថុបូរាណ​ពី​ព្រោះវា​បើក​ផ្លូវ​ឲ្យ​ទៅ​មាន​សំណង់​ទំនប់​ដោយ​មិន​មាន​ការ​វាយ​តម្លៃ​អំពី​ការប៉ះពាល់​ដល់​បរិស្ថាន​ និង​ ដល់​សង្គម​ ។​ អ្នក​មិន​ចាំ​បាច់​ធ្វើ​អ្វី​ទេ»។

សហភាព​អឺរុប​ បាន​រិះគន់​ដល់​ការ​កែ​ទម្រង់​ច្បាប់​ ដោយ​បាន​សរសេរ​ចុះ​ក្នុង​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​បង្អស់​អំពី​ការ​វិវត្ត​សមាជិកភាព​ទួរគី​ ទោះ​ជា​កំណែ​ទម្រង់​ទាំង​នោះ​បាន​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យ​ទួរគី​អាច​ចូល​រួម​ធ្វើ​ជា​សមាជិក​របស់​សហភាព​អឺរុប​ក៏​ដោយ។ គណបក្ស​បរិស្ថាន​អឺរុប​ក៏​បាន​ឃោសនា​ប្រឆាំង​នឹង​គម្រោង​ការ​សាងសង់​ទំនប់​នោះ​ដែរ។ តែ​នាយករដ្ឋមន្ដ្រី​ទួរគី ​លោក​ រីស៊ីផ​ តាយីផ​ អេរដូហ្កាន (Recep​ Tayyip​ Erdogan) បាន​ហៅ​អ្នក​ប្រឆាំង​ដែល​ជា​អ្នក​ការពារ​បរិស្ថាន​ថា​ ជា​«អ្នក​ឆាប់​ស្លន់ស្លោរ» ​ដោយ​លោក​និយាយ​ថា​ ប្រទេស​ត្រូវ​ការ​អគ្គីសនី​ដើម្បី​ដក​ខ្លួន​ចេញ​ពី​ការ​ពឹង​ផ្អែក​លើ​ប្រេង​ទិញ​ពី​បរទេស​ដែល​មាន​តម្លៃ​ខ្ពស់។ លោក​ អេរដូហ្កាន​ មាន​ប្រសាសន៍​ថា​ «គេ​បាន​និយាយ​បង្វែរ​ទិស​ប្រាប់​ដល់​ប្រជាពលរដ្ឋ​របស់​ខ្ញុំ។ យើង​បាន​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​របស់​យើង​ចំពោះ​ធម្មជាតិ​និងនិរន្ដរភាព។​ យើង​ជាអ្នក​ស្រឡាញ់​ធម្មជាតិ​បំផុត។ ​យើង​បាន​ដាំ​ដើម​ឈើ​ច្រើន​លាន​ដើម​នៅ​លើ​ដី​ទំនេរ»។

ការ​ស្ថាបនា​ទំនប់​នៅ​តែ​មាន​បន្ដ។ ​តែ​ចំពោះ​សកម្មជន​ ហ្សាហ្វ៊រ​ កិស៊ីន​ ពេល​នេះ​ជា​ពេល​លំបាក​ចំពោះ​គាត់។ គាត់​និយាយ​ថា​ សហគមន៍​មាន​ការ​បែកបាក់​គ្នា។​ តែ​គាត់​និយាយ​ថា​ ក្រុម​អ្នក​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​បាន​ប្ដេជ្ញា​ចិត្ដ​នឹង​បញ្ឈប់​គម្រោង​ការ​សំណង់​នេះ។

ក្រុម​អ្នក​ការពារ​បរិស្ថាន​ទួរគី​បាន​និយាយ​ពន្យល់​គណបក្ស​ជំទាស់​ធំ​មួយ​គឺ​ គណបក្ស​សាធារណរដ្ឋ​ប្រជាមានិត​ សុំ​ឲ្យ​យក​ការ​កែ​ទម្រង់​ឡើង​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG