ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​សម្លាប់​មនុស្ស​ជាង​៧០នាក់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ អ្នកភូមិម្នាក់អង្គុយជិតផ្ទះដែលរងការខូចខាតដោយសារទឹកជំនន់នៅខេត្ត Parwan កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ទឹក​ជំនន់​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានបាន​សម្លាប់​មនុស្ស​អស់​ជាង​៧០​នាក់​ និង​បង្ក​របួស​ជិត​១០០នាក់​ក្នុង​ខេត្ត Parwan ភាគខាង​ជើង​រដ្ឋធានី​កាប៊ុល កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ហើយ​ចំនួន​អ្ន​ក​រង​គ្រោះ​អាច​នឹងកើន​ឡើង​ថែម​ទៀត​ នៅ​ពេល​មាន​ករណី​ថ្មីៗ​កំពុង​ត្រូវ​បាន​គេ​រាយការណ៍​មក នេះ​បើ​តាម​មន្ត្រី​ដែល​តាម​ដាន​ស្ថានភាព​ទឹក​ជំនន់​នេះបាន​ថ្លែង​បា្រប់​ឲ្យ​ដឹង។​

អ្នក​នាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក Ahmad Tameem Azimi​ បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​រាប់​រយ​ខ្នង​ក្នុង​ក្រុង Charikar ទីរួម​ខេត្ត​ ​Parwan ត្រូវ​បាន​បំផ្លាញ​ ហើយ​អាជ្ញាធរកំពុងរុករក​មនុស្ស​ដែល​កប់​ក្នុង​គំនរ​បាក់បែក​នោះ។

វេជ្ជបណ្ឌិត​ Abdul Khalil Haidari ប្រធាន​មន្ទីរពេទ្យ​ខេត្ត Parwanលើក​ឡើង​ថា មាន​អ្នក​រង​បួស​ជាច្រើន​ ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ Parwan ​ដែល​ក្នុង​នោះ​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ផងដែរ។​ ​

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani ​និយាយ​តាម​បណ្តាញ​ ​Twitter ពី​ការិយាល័យ​របស់​លោក​ថា លោក​មាន​ការ​រន្ធត់​ចិត្ត​ជាមួយនឹង​ការ​បាត់​បង​អាយុ​ជីវិត​និង​ទ្រព្យ​សម្បតិ្ត​ដែល​បណ្តាល​មក​ពី​ទឹក​ជំនន់នេះ​ ហើយ​បាន​បញ្ជា​ឲ្យ​បញ្ជូន​ជំនួយ​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ទាំង​នោះ។

បេសកកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ ក្នុង​ការ​ប្រមូល​ការ​ជួយ​ឧត្ថម្ភ​ដល់​អាជ្ញាធរ​ខេត្ត​ និង​ត្រៀម​ខ្លួនរួច​ជា​ស្រេច​ក្នុង​ការ​ជួយ​រាល់​កិច្ច​ប្រឹង​ប្រែង​នានា​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​របស់ជន​រងគ្រោះ​ទាំងនោះ៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG