ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO ​ថា ​ករណី​កូវីដ១៩​​ថ្មី​ថយ​​ចុះ​នៅ​ស្ទើរ​គ្រប់​​​តំបន់​​ក្នុង​ពិភពលោក​ ប៉ុន្តែ​បន្ត​កើន​​នៅ​អាស៊ី​អាគ្នេយ៍​​​


រូបឯកសារ៖ បុរសម្នាក់ទទួលការពិនិត្យសីតុណ្ហភាពមុនពេលចូលមន្ទីរពេទ្យ Sittwe ក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ទទួលការពិនិត្យសីតុណ្ហភាពមុនពេលចូលមន្ទីរពេទ្យ Sittwe ក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ជំងឺ​កូវីដ​១៩​បន្ត​ឆ្លង​រាតត្បាត​នៅ​ជុំវិញពិភពលោក ប៉ុន្តែ​តាម​ទិន្នន័យ​ថ្មីៗ​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO បាន​បង្ហាញ​ថា​ ល្បឿន​នៃ​ការ​ឆ្លង​កូវីដ​១៩​ មាន​ការ​ថយ​ចុះ​បន្តិច​នៅ​ស្ទើរគ្រប់​តំបន់​ទាំង​អស់​ជុំវិញ​ពិភពលោក លើក​លែង​តែ​តំបន់​អាស៊ី​អាគ្នេយ៍​និង​តំបន់​ភាគ​ខាង​កើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ។

ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ឲ្យដឹង​ថា​ ក្នុងចំណោម​តំបន់​ដែល​មាន​ការធ្លាក់​ចុះ​ខ្លាំង​នៃ​ការ​ឆ្លង​ មានតំបន់​ទ្វីប​អាមេរិក​ខាង​ជើង​និង​ខាង​ត្បូង ដែល​បាន​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ជំងឺ​នេះ។

តាម​របាយការណ៍​នៃ​ស្ថានភាព​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ឲ្យដឹង​ថា​ មាន​ករណីឆ្លងថ្មីៗ​នៃ​វីរុស​កូរ៉ណា​ចំនួន​ជាង​១,៧​លាន​ករណី​ និង​មាន​អ្នក​ស្លាប់​ប្រមាណ​៣៩.០០០នាក់​កាល​ពី​សប្តាហ៍មុន។

តួលេខ​ក្នុង​រយៈពេល​៧ថ្ងៃ​គិត​ត្រឹម​ថ្ងៃទី​២៣​សីហា​ បង្ហាញការ​ថយចុះ​ប្រមាណ​៥% នៃចំនួន​អ្នក​ឆ្លង​ថ្មីៗ នៅ​ជុំវិញ​ពីភព​លោក​ និង​ចំនួន​អ្នក​ស្លាប់​ថ្មីៗ​មាន​ការ​ថយចុះ​ប្រមាណ​១២% បើ​ប្រៀប​ធៀប​នឹង​សប្តាហ៍​មុន​នោះ។

ទោះ​បី​ជា​មាន​ការថយ​ចុះ​ក្តី​ ក៏​តួលេខចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យនៅ​ជុំ​វិញ​ពិភពលោកចាប់តាំង​ពី​ជំងឺ​នេះ​រាតត្បាតមក​ មាន​ចំនួន​អ្នក​ឆ្លងកើន​ដល់​ជាង​២៣​លាន​នាក់ ហើយ​អ្នក​ស្លាប់​កើន​ដល់ជាង​៨​សែន​នាក់។

ប៉ុន្តែ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ជា​តំបន់​រង​ផល​ប៉ះពាល់​ទី​២​ខ្លាំង​ជាង​គេ នៅ​តែ​មាន​តួលេខ​ការ​ឆ្លង​និង​ការ​ស្លាប់​កើន​ឡើង ដោយ​នៅ​នៅ​ពេល​នេះ​អាស៊ី​អាគ្នេយ៍​ស្មើ​នឹង​២៨%​នៃ​ករណី​ឆ្លង​ថ្មី​និង​១៩%​នៃ​ករណី​ស្លាប់​ថ្មី​ទាំង​អស់​ក្នុង​ពិភពលោក៕

XS
SM
MD
LG