កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន
នៅក្នុងប្រទេសអ៊ុយក្រែន អតីតគ្រូបង្រៀនតន្ត្រីម្នាក់បង្រៀនកុមារបង្ហោះដ្រូន។ ខណៈពេលដែលការរៀននេះកើតចេញពីការឈ្លានពានរបស់រុស្ស៊ី គ្រូបង្រៀនរូបនោះនិយាយថា ជំនាញដែលសិស្សទាំងនេះរៀននឹងជួយពួកគេបានយ៉ាងល្អក្នុងសម័យសន្តិភាព។ អ្នកស្រី Lesia Bakalets រាយការណ៍អំពីរឿងនេះពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖