ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ Columbia ក្នុង​ក្រុង​ញូវយ៉ក​​​លុបចោល​កាលបរិច្ឆេទ​បោះជំរំ​​​ប្រឆាំង​តវ៉ា​ដើម្បី​គាំទ្រ​ពលរដ្ឋប៉ាឡេស្ទីន


រូបឯកសារ៖ និស្សិត​បន្ត​បាតុកម្ម​​ដើម្បី​គាំទ្រ​ប៉ាឡេស្ទីន​នៅ​សាកលវិទ្យាល័យ​ Columbia ក្នុងទីក្រុង​ញូវយ៉កកាលពីថ្ងៃទី​២៥ មេសា ឆ្នាំ​២០២៤។REUTERS/Caitlin Ochs
រូបឯកសារ៖ និស្សិត​បន្ត​បាតុកម្ម​​ដើម្បី​គាំទ្រ​ប៉ាឡេស្ទីន​នៅ​សាកលវិទ្យាល័យ​ Columbia ក្នុងទីក្រុង​ញូវយ៉កកាលពីថ្ងៃទី​២៥ មេសា ឆ្នាំ​២០២៤។REUTERS/Caitlin Ochs

សាកលវិទ្យាល័យ Columbia ក្នុង​ក្រុង​ញូវយ៉ក​បាន​បញ្ឈប់​គម្រោង​បោះជំរំកាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍​សម្រាប់ការប្រឆាំង​តវ៉ា​ដើម្បី​គាំទ្រ​ពលរដ្ឋប៉ាឡេស្ទីន​នៅ​ក្នុង​បរិវេណ​សា កលវិទ្យាល័យ​ ខណៈ​ដែល​មាន​មហាវិទ្យាល័យ​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​រារាំង​ការបោះជំរំ​ប្រឆាំង​តវ៉ា​នៅ​ក្នុង​បរិវេណសាកលវិទ្យាល័យនានា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។

ប៉ូលិស​អាមេរិកកាំង​បាន​ធ្វើការ​ចាប់ខ្លួន​និស្សិត​ក្នុង​ទ្រង់ទ្រាយ​ធំនៅ​តាម​សាកល​វិទ្យា ល័យ​នានា​នៅ​ទូទាំង​សហរដ្ឋអាមេរិក ដោយ​បាញ់​សារធាតុ​ធ្វើ​ឱ្យឈ្លក់​និង​គ្រាប់​ជ័រ​ ដើម្បី​បំបែក​ក្រុម​និស្សិត​ប្រឆាំង​តវ៉ា​ ជុំវិញ​សង្គ្រាមអ៊ីស្រាអែល​ជា​មួយ​ក្រុម​ហាម៉ាស់។

ការិយាល័យ​សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Columbia អ្នកស្រី Minouche Shafik បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ម៉ោង​ជាង១១យប់ថ្ងៃ​ព្រហស្បតិ៍ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​លុប​ចោល​គម្រោង​បរិច្ឆេទ​ធ្វើការ​ប្រមូល​ផ្តុំ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ​និងបាន​រុះរើ​តង់​ក្រណាត់​ដ៏​ធំ​មួយដោយ​មាន​និស្សិត​ប្រមាណ២០០​នាក់។

សេចក្តីថ្លែងការណ៍​នោះ​បន្ត​ទៀត​ថា​«ការពិភាក្សា​បង្ហាញ​ការចម្រើន​ទៅ​មុខ​និង​បន្ត​ទៅ​តាម​គម្រោង។ យើង​មាន​ការ​ទាមទារ​របស់​យើង​ហើយ​គេ​ក៏​មាន​ការទាមទារ​របស់​គេ​ដែរ»។

សេចក្តី​ថ្លែងការណ៍​នេះ​ក៏​បាន​បដិសេធ​ផង​ដែរ​ថា​ប៉ូលិស​ក្រុង​ញូវយ៉ក​ត្រូវ​បានអញ្ជើញ​មកកាន់បរិវេណ​សាកលវិទ្យាល័យ។ ពាក្យ​ចរចាម​អារ៉ាម​នេះ​មិន​ពិត​ទេ។

និស្សិត​ម្នាក់ដែល​បង្ហាញ​ថា​នាងឈ្មោះ Mimi បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP ថា​ នាង​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​នេះ​អស់​រយៈពេល៧ថ្ងៃ​ហើយ។

នាង​និយាយ​ថា​«គេ​ហៅ​យើង​ថា​ជា​ភេរវករ​ជា​អ្នក​បង្ក​អំពើហិង្សា។ ប៉ុន្តែ​យើង​មាន​តែ​សំឡេង​ជា​ឧបករណ៍​តែ​ប៉ុណ្ណោះ»។

ក្រុម​អ្នកតវ៉ា​ជា​និស្សិត​និយាយ​ថា​ ពួក​គេ​បង្ហាញ​ពី​សាមគ្គី​ភាព​ជា​មួយ​ពលរដ្ឋ​ប៉ាឡេ ស្ទីនក្នុង​តំបន់​ហ្កហ្សាដោយ​ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស​ក្នុង​តំបន់​ហ្កាហ្សា​និយាយ​ថាពលរដ្ឋ​ប៉ាឡេស្ទីន​ចំនួន៣៤.៣០៥នាក់​បាន​ស្លាប់​រហូត​មក​ពេល​នេះ។

និស្សិត​ប្រមាណ​ជាង​២០០​នាក់ដែល​ធ្វើការប្រឆាំង​តវ៉ា​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​និងព្រឹកថ្ងៃ​ព្រហស្បតិ៍នៅ​តាម​សាកលវិទ្យាល័យ​នានា​ ក្នុង​ទីក្រុង Los Angeles ទីក្រុង Boston និង​ទីក្រុង Austin ក្នុង​រដ្ឋ​តិចសាស​សហរដ្ឋអាមេរិក​ ដោយមនុស្ស​ប្រមាណ​២ពាន់​នាក់​បាន​ជួបជុំ​គ្នា​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG