ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុទ្ធនាការ Clinton ត្រៀម​ការពារ​ខ្លួន​ទៅ​លើ​បញ្ហា​បរិច្ចាគ​ប្រាក់​ទៅ​មូលនិធិ​ Clinton


បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី​ Hilary Clinton មាន​ប្រសាសន៍​មុន​ពេល​ប្រគល់​ពានរង្វាន់ The Hilary Rodham Clinton សម្រាប់​ Advancing Women in Peace and Security នៅ​បណ្ណាល័យ​ Riggs នៅ​ឯ​សាកលវិទ្យាល័យ​ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​លោកស្រី​ Hillary Clinton បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នងុ​ការ​ការពារ​ខ្លួនដោយសារ​មាន​របាយការណ៍​កាល​ពីពេលថ្មីៗនេះ​ដែល​សាកសួរ​អំពី​លទ្ធភាព​ដែល​មានជម្លោះ​ខាង​ផល​ប្រយោជន៍​ស្តី​ពី​ការ​បរិច្ចាគ​ប្រាក់​ឱ្យ​ដល់​មូលនិធិ​ Clinton។ យុទ្ធនាការ​នេះ​ត្រូវ​ដោះស្រាយ​រឿង​មួយ​ចំនួនដែល​បាន​លាត​ត្រដាង​ដោយ​ល្អិតល្អន់​អំពី​ការ​អង្គាស​ប្រាក់របស់​មូល​និធិ Clinton និង​អំពី​សុន្ទរកថា​ដែល​លោក​អតីត​ប្រធានាធិបតី​ Bill Clinton បានថ្លែង​នៅ​ទូទាំង​ពិភពលោក។​

របាយការណ៍​លម្អិត​មួយនៅ​ក្នុង​កាសែត​ New York Times បាន​និយាយ​ដោយ​ល្អិតល្អន់​អំពី​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​រ៉ែ​កាណាដា​មួយ​ដែល​ក្រុម​ហ៊ុន​លោក​បាន​ត្រូវ​លក់​ទៅ​ឱ្យ​ទីភ្នាក់ងារ​ថាមពល​បរមាណូ Rosatom នៃ​ប្រទេស​រុស្សី។ ការ​លក់​នេះ​មាន​រួមបញ្ចូល​អណ្តូងរ៉ែ​អ៊ុយរ៉ាញ៉ូម​ធំ​បំផុត​មួយ​របស់​ស.រ.អា.​ផងដែរ។​

ការ​ផ្តល់​អំណោយ​ប្រាក់កាស​ទាំង​នេះ​ដល់​មូលនិធិ​ Clinton មិន​បាន​ត្រូវ​លាតត្រដាង​ឱ្យ​ដឹង​ជា​សាធារណៈ​ទេ​ហើយ​បាន​កើត​មាន​ទ្បើង​នៅ​ពេល​មួយដែល​កិច្ច​ព្រមព្រៀង​ត្រូវ​តែ​ទទួល​ការ​យល់ព្រម​ដោយ​ក្រសួង​ការបរទេស​ស.រ.អា.​ដែល​នៅ​ពេល​នោះ​ឋិត​នៅ​ក្រោមការ​ដឹកនាំ​របស់​លោកស្រី​ Hillary Clinton។

ការ​លាតត្រដាង​ទាំង​នេះ​បាន​កើត​មាន​ទ្បើង​ជា​ផ្នែក​ដោយសារ​សៀវភៅ​ថ្មី​មួយ​មាន​ចំណង​ជើង​ថា Clinton Cash ​ដែល​ប្រែ​ថា​ប្រាក់​សុទ្ធ​របស់​គ្រួសារ ​Clinton ដែល​និពន្ធ​ដោយ​លោក Peter Schweizer ដែល​ជា​អ្នកស្រាវជ្រាវ​ម្នាក់​នៅ​ក្នុង​ស្ថាប័ន​អភិរក្សនិយម​ Hoover របស់​សាកលវិទ្យាល័យ Stanford។ លោកស្រី​ Hillary Clinton បាន​ប្រកាស​កាល​ពី​ពេលមុន​នេះ​ក្នុង​ខែ​នេះ​ថា​លោកស្រី​នឹង​ស្វះស្វែង​ឱ្យ​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខនារី​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ក្នុង​ឆ្នាំ២០១៦។​

លោក Brian Fallon អ្នកនាំ​ពាក្យ​របស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​ Clinton បាន​និយាយ​ប្រាប់​សារព័ត៌មាន New York Times ថា​ «គ្មាន​ភស្តុតាង​ណា​មួយ» ដែល​បង្ហាញ​ថា​លោកស្រី​ Hillary Clinton បាន​ធ្វើសកម្មភាព​ក្នុង​ឋានៈ​លោកស្រី​ជា​រដ្ឋមន្ត្រី​ការបរទេស​ដើម្បី​គាំទ្រ​ផល​ប្រយោជន៍នៃ​អ្នក​ផ្តល់​ប្រាក់​អំណោយ​ឱ្យ​មូលនិធិ Clinton ទេ៕

XS
SM
MD
LG