ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស្ករ​ថៃ​ចូល​ខ្លួន​ដោះស្រាយ​ជម្លោះ​ជាមួយ​អ្នក​ភូមិ​ខ្មែរ


រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក​សម្រាប់​ចម្រាញ់​ជា​ស្ករស នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣​នៅ​ថ្ងៃ​ពុធ​នេះ បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ក្រុមហ៊ុន​ស្ករ​ថៃ​មិត្រផុល (Mitr Phol) ចូល​ខ្លួន​ដោះស្រាយ​ជម្លោះ​ជាមួយ​តំណាង​សហគមន៍​ខ្មែរ​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​ដំណាំ​អំពៅ​មួយ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ក្នុង​ប្រទេស​កម្ពុជា។​

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​វេទិកា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​បាន​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៩​របស់​ខ្លួន​តាម​បណ្តាញ​អ៊ីនធឺណិត​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​១៨ ​ខែ​វិច្ឆិកា​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​បង្ការ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ទាក់ទាក់​នឹង​ធុរកិច្ច។

សេចក្តីថ្លែងការណ៍​រួម​មួយ​របស់​ក្រុម​អង្គការ​ទាំង​បី​គឺ​អង្គការ​សមធម៌​កម្ពុជា អង្គការ​លីកាដូ និង​អង្គការ​អាយឌីអាយ (Inclusive Development International)​ដែល​វីអូអេ​ទទូល​បាន​នៅ​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​មិត្រផុល ឲ្យ​ទទួល​ស្គាល់​ការ​បង្ក​ការ​ឈឺចាប់​ដែល​ក្រុមហ៊ុន​បាន​បណ្តាល​ឲ្យ​កើត​មាន​ឡើង និង​អំពាវនាវ​ឲ្យ​បំពេញ​ការ​ទទួល​ខុសត្រូវ​ផ្នែក​សិទ្ធិមនុស្ស​របស់​ខ្លួន​តាម​រយៈ​ការ​ចូល​ខ្លួន​ជា​បន្ទាន់​មក​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អ្នក​តំណាង​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​និង​ចាត់​វិធាន​ការ​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប»។

ក្រុម​អង្គការ​សង្គមស៊ីវិល​ទាំង​នេះ ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​បញ្ជាក់​និរន្តរភាព​សម្រាប់​វិស័យ​ស្ករ​អំពៅ​ហៅ​ថា​បុនស៊ូក្រូ (Bonsucro) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស និង​ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ​ស្ករ​ពី​ក្រុមហ៊ុន​មិត្រផុល​ រួម​ទាំងក្រុមហ៊ុន​កូកាកូឡា​ផង ឲ្យជំរុញ​ក្រុមហ៊ុន​ស្ករ​ថៃ​មួយ​នេះ​ ផ្តល់​យុត្តិធម៌​ដល់​សហគមន៍​ដែល​រង​ផលប៉ះពាល់។

កាល​ពី​ខែ​កក្កដា ​តុលាការ​មួយ​របស់​ប្រទេស​ថៃ​បាន​សម្រេច​ទទួល​ស្គាល់​បណ្តឹង​ជា​សមូហភាព​របស់​អ្នក​ភូមិ​ខ្មែរ​ចំនួន​ ៧១១​ គ្រួសារ​ នៅ​ខេត្ត​ឧត្ដរមានជ័យ ​ប្រឆាំង​ក្រុមហ៊ុន​ស្ករស​ថៃ​ Mitr Phol​ នេះ​ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​ហិង្សា​មួយ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​អូស​បន្លាយ​ពេល​អស់​ជាង​១០​ឆ្នាំ​មក​ហើយ។

វីអូអេ មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន Mitr Phol ដើម្បី​ឆ្លើយតប​បាន​ភ្លាមៗ​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​នេះ​ទេ​នៅ​ត្រឹម​យប់​ថ្ងៃ​ពុធ​ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​ស្ករ​ស​ដ៏​ធំ​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​នេះ បាន​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី ​១៤ ​ខែ​តុលា ​ឆ្នាំ​ ២០២០ ​ដោយនិយាយ​ការ​ពារ​ខ្លួន​ថា ​ក្រុមហ៊ុន​នេះបាន​ចូល​មកវិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សុចរិត​ និង​មាន​ការ​សហការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG