ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​គំរាម​អាមេរិក​មិន​ឲ្យ​ជួប​សម្តេច​សង្ឃ Dalai Lama

មេដឹកនាំ​សាសនា​ទីបេ​ដែល​និរទេស​ខ្លួន​ សម្តេច​ Dalai Lama និយាយ​ទៅ​កាន់​សាវ័ក​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ​ការបង្រៀន Jangchup Lamrim នៅ​ឯ​​វត្ត​ Gaden Jangtse Thoesam Norling ក្នុង​តំបន់​ Mundgod រដ្ឋ​ Karnataka ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤។

ប្រទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ខ្លួន​ជំទាស់​ប្រឆាំងនឹង​ប្រទេស​ណា​មួយ​ដែល​ជួប​សម្តេច​សង្ឃ Dalai Lama ​ក្នុង​ទម្រង់​ណា​មួយ​ក៏​ដោយ​ បន្ទាប់​ពី​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​នឹង​ចូលរួម​ក្នុង​ពិធី​បន់​ស្រន់​ជាតិ​មួយ​ហៅ​ថា​ National Prayer Breakfast ​ជាមួយ​មេដឹកនាំ​សាសនា​របស់​ទីបេ​នៅ​សប្តាហ៍​នេះ។

​នៅ​ឯ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប៉េកាំង ​លោក Hong Lei អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន​ក៏​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិកឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ «​នៅ​ក្នុង​ផល​ប្រយោជន៍​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​»។

សេតវិមាន​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ​លោក​អូបាម៉ា​នឹង​ថ្លែង​សុន្ទរកថា​នៅ​ឯ​ពិធី​ National Prayer Breakfast ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​នេះ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​សារៈ​សំខាន់​នៃ​សេរីភាព​ខាង​សាសនា។ សម្តេច​សង្ឃ​ Dalai Lama ​មាន​គម្រោង​ចូលរួម​ពីធី​នោះ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​រដ្ឋបាល​របស់​លោក​អូបាម៉ា មិន​បាន​ប្រកាស​ពី​ការជួប​ដោយ​ផ្ទាល់​រវាង​អ្នក​ទាំង​២​នោះ​ទេ។

​ក្រុម​មន្រ្តី​ចិន​មាន​ការ​ខឹង​សម្បារ​ នៅ​ពេល​ដែល​លោក​អូបាម៉ា​បាន​ធ្វើ​ការ​ជួប​ជា​លើក​ទី៣​ជាមួយ​សម្តេច​សង្ឃ Dalai Lama ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​មុន៕

XS
SM
MD
LG