ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ព្រមាន​អំពី​ការ​ចុះ​ថ្លៃ​ក្នុង​ផ្សារហ៊ុន​ជា​បន្ត


អ្នក​វិនិយោគ​ម្នាក់​មើល​ទៅ​ក្តារ​ព័ត៌មាន​អេឡិចត្រូនិច​ដែល​បង្ហាញ​ពី​ព័ត៌មាន​ពី​ភាគហ៊ុន​នៅ​ក្នុង​ក្នុង​ក្រុង​ Hangzhou ខេត្ត Zhejiang កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។
អ្នក​វិនិយោគ​ម្នាក់​មើល​ទៅ​ក្តារ​ព័ត៌មាន​អេឡិចត្រូនិច​ដែល​បង្ហាញ​ពី​ព័ត៌មាន​ពី​ភាគហ៊ុន​នៅ​ក្នុង​ក្នុង​ក្រុង​ Hangzhou ខេត្ត Zhejiang កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។

ផ្សារហ៊ុន​នៃ​ប្រទេស​ចិន​នៅ​ធ្លាក់​ចុះ​ជា​បន្ត​នៅ​ថ្ងៃ​ពុធនេះ។ វា​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រមាន​អំពី​អារម្មណ៍​ភ័យ​ស្លន់​ស្លោរ ពី​សំណាក់​អ្នក​វិនិយោគ ហើយ​បាន​បង្ហាញ​នូវ​វិធានការ​ថ្មី​ជា​បន្ទាប់​មួយ​ឈុត ដើម្បី​បញ្ឈប់​ការ​ធ្លាក់​ចុះ​អស់​ពេល​៣​សប្តាហ៍។

ការ​ព្រួយបារម្មណ៍​អំពី​ការ​ចុះ​ថ្លៃ​យ៉ាង​ខ្លាំង​ក្នុង​ផ្សារ​ហ៊ុន​ចិន បាន​រាល​ដាល​ដល់​ស.រ.អា.​ដែល​នៅ​ទីនោះ​ទីផ្សារ​ធំៗ​ចុះ​អស់១​ភាគរយ​នៅ​ពេល​ថ្ងៃ​ត្រង់។ ប៉ុន្តែ​ទីផ្សារ​ហ៊ុន​នៅ​អឺរ៉ុប​បាន​ឡើង​ថ្លៃ នៅ​ពេល​ដែល​អ្នក​វិនិយោគ​សង្ឃឹម​ថា ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​អាច​ដោះស្រាយ​រួច ក្រោយ​ពី​ប្រទេស​ក្រិក​បាន​សន្យា​ថា​ នឹង​បញ្ចេញ​ផែនការ​សេដ្ឋកិច្ច​ល្អិត​ល្អន់​មួយ នៅ​ថ្ងៃ​ព្រហស្សតិ៍​នេះ។

ក្នុង​ប្រទេស​ចិន ផ្សារហ៊ុន Shanghai Composite Index ​បាន​ចុះ​អស់​ជិត​៦ភាគរយ​ ចំណែក​ផ្សារហ៊ុន Shenzhen Composite Index វិញ ចុះ​២កណ្តក់​សញ្ញា៥​ភាគរយ ដែល​ជា​ការ​នាំ​ឲ្យ​ខាត​បង់​ប្រាក់​អស់​៣​ពាន់២​រយ​លាន​លាន​ដុល្លារ​ក្នុង​តម្លៃ​ទីផ្សារ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា​មក៕

XS
SM
MD
LG