ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជំរុញ​​ឥណ្ឌា​ធ្វើ​ឱ្យ​ស្ថិរភាព​ចំណង​ទាក់ទង​ជាមួយ​ខ្លួន


រូប​ឯកសារ៖ ទិដ្ឋភាព​នៃ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ទិដ្ឋភាព​នៃ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣។

ពួក​អ្នក​ការទូត​កំពូល​មកពី​ប្រទេស​ឥណ្ឌា​និង​ចិនបាន​ជួប​ប្រជុំ​គ្នានៅ​ខាង​ក្រៅកិច្ច​ប្រជុំអាស៊ាន​ក្នុង​រដ្ឋធានី​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankarថា​ប្រទេស​ទាំង២​ ចាំបាច់​ធ្វើ​ឱ្យ​ចំណង​ទាក់ទង​មាន​ស្ថិរភាព។ នេះបើ​តាមខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍របស់​ក្រសួង​ការបរទេស​ចិន។

លោក​ Wangបាន​ប្រាប់​លោក Jaishankarថា៖ «ភាគី​ទាំង២ត្រូវតែ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក ហើយ​នឹង​ធ្វើ​ឱ្យ​អ្វីៗសម្រេច​ជាមួយ​គ្នា​ជាជាង​ធ្វើ​ឱ្យ​ចុះខ្សោយ​ឬសង្ស័យ​គ្នា​ទៅវិញ​ទៅមក»។

ប្រទេសឥណ្ឌា​និង​ប្រទេស​ចិនមាន​ព្រំដែន​ជាប់​គ្នា​យ៉ាងវែង​មួយ​ ហើយទំនាក់​ទំនងកងទ័ពរវាង​ប្រទេស​ទាំង២​នេះ​ អាច​មាន​ភាព​តានតឹង​ ក៏​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ព្រំដែន​មួយ​ចំនួន​ ត្រូវ​បាន​ចាប់ផ្តើម​ដែល​ធ្វើ​ឱ្យ​ទំនាក់​ទំនង​នេះមាន​ភាពប្រសើ​ឡើង។

​បើ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ក៏​កាលពី​ឆ្នាំ២០២០​ កងទ័ព​ប្រទេស​ទាំង​២​បាន​ប៉ះទង្គិច​គ្នា​ ដោយធ្វើ​ឱ្យទាហាន​ឥណ្ឌា​ចំនួន​២០នាក់ស្លាប់​ និង​ទាហាន​ចិន៤នាក់​ស្លាប់។

ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ឥណ្ឌា​បាន​យល់ព្រម​ធ្វើ​ការចរចា​មួយ​លើក​ទៀត​អំពី​បញ្ហា​ព្រំដែន​នេះ។

ឥណ្ឌា​ឥឡូវនេះ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី២​របស់​ចិន៕

ប្រែសម្រួល​ ដោយ​ លោក ជឹង ប៉ូជីន​

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG