ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​សាកល្បង​ការតាំងចិត្ត​របស់​អាមេរិក​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដោយ​កិច្ចប្រតិបត្តិការ​នាវាចរ


នាវា​របស់​ហ្វីលីពីន​នៅក្បែរ​កោះ Sabina Shoal ក្នុង​សមុទ្រ​ចិនខាងត្បូង កាលពីថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២៤។
នាវា​របស់​ហ្វីលីពីន​នៅក្បែរ​កោះ Sabina Shoal ក្នុង​សមុទ្រ​ចិនខាងត្បូង កាលពីថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រតិបត្តិការ​នាវាចរ​និង​តាម​អាកាស​កើនឡើង​កាលពីពេល​ថ្មីៗនេះ​របស់​ចិន​នៅ​ជិត​ប្រទេស​ហ្វីលីពីន ជប៉ុន​និង​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ស្ទង់ស្ទាប​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​គាំទ្រ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ពួក​អ្នក​វិភាគ។ ពួកគេ​បាន​កត់​សម្គាល់​ថា​សកម្ម​ភាព​ដែល​បាន​កើនឡើង​កើត​មាន​ឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​និង​ក្រុង​វ៉ាស៊ីនតោន​ប្រុងប្រៀប​ការបោះឆ្នោត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

លោក Stephen Nagy ជា​អ្នក​ជំនាញ​ខាង​សន្តិសុខ​ក្នុង​តំបន់​នៅឯ​សាកលវិទ្យាល័យ International Christian ក្នុង​ប្រទេស​ជប៉ុន​បាន​និយាយ​ថា«ចិន​មើលឃើញ​ឱកាស​ដើម្បី​សាកល្បង​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​តំបន់ដ៏​ធំ​នេះ។ ដូច្នេះ ការណ៍​នេះ​កំពុង​បញ្ជូន​សញ្ញា​មួយ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​តើ​ពួកគេ​ព្យាយាម​ដើម្បី​វិនិយោគ​ច្រើន​ថែម​ទៀត​ក្នុង​ប្រទេស​ហ្វីលីពីន​និង​ទំនាក់ទំនង​ផ្សេង​ទៀត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ឬទេ រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​ព្យាយាម​ដើម្បី​ធ្វើ​ឱ្យ​សន្តិសុខ​របស់​ពួកគេ​កាន់តែ​ស្មុគ្រស្មាញនិង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​រៀបចំ​ចាត់ចែង​បញ្ហា​ជា​ច្រើន​នៅ​ពេល​តែ​មួយ»។

នាវា​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ចិន​និង​ហ្វីលីពីន​បាន​បុកគ្នា​យ៉ាង​ហោច​ណាស់​ក៏២ដង​ដែរ​ចាប់តាំង​ពី​ខែ​មុន​នៅ​ជិត​ប្រជុំ​កោះ Sabina Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ Sabina Shoal លាត​សន្ធឹង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន​ឬ EEZ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និយាយ​ថា​តំបន់​ថ្មប៉ប្រះទឹក​ដែល​លិច​ក្នុង​ទឹក​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន។

ការប៉ះ​ទង្គិច​គ្នា​នៅពេល​ថ្មីៗបំផុត​នេះ​បាន​កើតឡើង​ភ្លាមៗកាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី៣១ ខែ​សីហា​កន្លង​ទៅ។ វីដេអូ​ដែល​បាន​ចេញផ្សាយ​ដោយ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ចិន CCTV និង​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ហ្វីលីពីន​បាន​បង្ហាញ​ថា​នាវា​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ចិនបាន​បើក​បុក​នាវា​ហ្វីលីពីន។ ភាគី​និមួយៗ​បាន​ចោទប្រកាន់គ្នា«ពីការមាន​ចេតនា»ដែល​បណ្តាល​ឱ្យ​មាន​ការបុកគ្នា​នេះ។

ក្នុង​ខណៈនោះ​ដែរ ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​និយាយ​ថា​យន្តហោះ​យោធា​ចិន​មួយ​គ្រឿង​បាន​រំលោភ​ដែន​អាកាស​របស់​ជប៉ុន​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី២៦ ខែ​សីហា​ហើយ​នាវា​ស្ទង់​មួយ​គ្រឿង​របស់​ចិន​បាន​ទន្ទ្រាន​ចូល​ក្នុង​ផ្ទៃ​ទឹក​ភាគ​និរតី​របស់​ជប៉ុន​កាលពី​ថ្ងៃ​ទី៣១ ខែ​សីហា​កន្លង​មក​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG