ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចរចា​ជាមួយ​អាមេរិក​អំពី​ការ​ទាមទារ​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ចុះឈ្មោះ​ជា​ទីភ្នាក់ងារ​បរទេស


រូបឯកសារ៖ បុគ្គលិក​ធ្វើការ​នៅ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ (Xinhua)
រូបឯកសារ៖ បុគ្គលិក​ធ្វើការ​នៅ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ (Xinhua)

សារព័ត៌មានThe Wall Street Journal កាល​ពី​ថ្ងៃអង្គារ​បាន​រាយការណ៍​ថា​ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ (Xinhua) និង​ស្ថានីយ៍​ទូរទស្សន៍​និយាយ​ភាសា​អង់គ្លេស​របស់​ចិន​ឈ្មោះ CGTN ចុះ​ឈ្មោះ​ជា​ទីភ្នាក់ងារ​បរទេស។

ក្រសួង​ការបរទេស​ចិន​កាល​ពី​ថ្ងៃពុធ​បាន​ប្រកាស​ថា​ ប្រទេសចិន​បាន​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​គោលបំណង​ស្នើ​ដល់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ដក​ចេញ​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​បណ្តាញ​សារព័ត៌មាន​ចិន​ត្រូវ​ចុះឈ្មោះ​ជា​ទីភ្នាក់ងារបរទេស។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេរ​ចិន​លោក Geng Shuangបាន​ថ្លែង​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​អំពី​បញ្ហា​នេះ។ លោក​បាន​ថ្លែង​បន្ថែម​ថា​ការទាមទារ​នេះ​ប្រឆាំង​នឹង​នយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

សារព័ត៌មានThe Wall Street Journal កាល​ពី​ថ្ងៃអង្គារ​បាន​រាយការណ៍​ថា​ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ (Xinhua) និង​ស្ថានីយ៍​ទូរទស្សន៍​និយាយ​ភាសា​អង់គ្លេស​របស់​ចិន​ឈ្មោះ CGTN ចុះ​ឈ្មោះ​ជា​ទីភ្នាក់ងារ​បរទេស។

សារព័ត៌មាន Bloombergក៏​បាន​រាយការណ៍​អំពី​ការ​ទាមទារ​នេះ​ដែរ ខណៈ​មាន​ការ​កើនឡើង​នៃ​ការ​ត្រួតពិនិត្យ​ទៅលើ​ក្រុមបណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស​ ដែល​អាច​ជះឥទ្ធិពល​ដល់​មតិសាធារណៈ​របស់​សហរដ្ឋអាមេរិក។

ការ​ចុះ​បញ្ជី​ក្នុង​នាម​ជា​ទីភ្នាក់ងារ​បរទេស​អាច​ត្រូវ​បាន​កំណត់​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ពត៌មាន​របស់​បណ្តាញ​សារព័ត៌មាន​នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។ ការណ៍​នេះ​នឹង​ដាក់​ទីភ្នាក់ងារ​សារព័ត៌មាន​ទាំងនោះ​ឲ្យ​នៅក្នុង​ជំពូក​ច្បាប់​ដូច​ទៅ​នឹង​ក្រុម​អ្នកធ្វើ​ការងារ​ជា​អ្នកបញ្ចុះបញ្ចូល​ឲ្យ​អង្គភាព​ក្រៅប្រទេស​ និង​អាច​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ប័ណ្ណ​អ្នកសារព័ត៌មាន​សម្រាប់​ចុះ​ទៅ​យក​ព័ត៌មាន​ក្នុង​សភា​ផងដែរ។

បណ្តាញ​សារព័ត៌មាន​ក្នុង​ប្រទេសចិន​ស្ទើរ​តែ​ទាំងអស់​ក្នុង​ប្រទេសចិន​គឺ​ជា​ទីភ្នាក់ងារ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​ដោយ​រដ្ឋ​ចិន។ ក្រុងប៉េកាំង​នៅ​តែ​ដាក់​ការ​រឹតត្បិត​លើ​បណ្តាញ​ផ្សព្វផ្សាយ​បរទេស​ ក៏​ដូចជា​លទ្ធភាព​ចុះ​ទៅ​យកព័ត៌មាន និង​ការ​ធ្វើ​ដំណើរ​នៅក្នុង​ប្រទេស​ជាដើម។ បញ្ហា​នេះ​អាច​បង្កើន​ភាពតានតឹង​កាន់​តែ​ខ្លាំង​រវាង​ប្រទេសទាំងពីរ​ដែល​កំពុង​តែ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា​រួច​ទៅ​ហើយ​នោះ៕

XS
SM
MD
LG