ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ត្រូវ​ជាប់​សង្ស័យ​ថា​ជា​អ្នក​លួច​ចូល​ក្នុង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ធានា​សុខភាព​របស់​ស.រ.អា


ក្រុមហ៊ុន​ Anthem​ បាន​ប្រកាស​ក្នុង​សប្តាហ៍​នេះ​ថា​ អ្នក​លួច​ចូល​បាន​ចាប់​យក​ប្រព័ន្ធ​ទិន្នន័យ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​នយោជិក ​និង​អតិថិជន​ថ្មី​និង​ចាស់​ ប្រមាណ​ ៨០​ លាន​នាក់។​
ក្រុមហ៊ុន​ Anthem​ បាន​ប្រកាស​ក្នុង​សប្តាហ៍​នេះ​ថា​ អ្នក​លួច​ចូល​បាន​ចាប់​យក​ប្រព័ន្ធ​ទិន្នន័យ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​នយោជិក ​និង​អតិថិជន​ថ្មី​និង​ចាស់​ ប្រមាណ​ ៨០​ លាន​នាក់។​

ក្រុម​អ្នក​ស៊ើប​អង្កេត​ស.រ.អា​កំពុង​ព្យាយាម​ធ្វើ​សេចក្តី​សម្រេច​អំពី​មូលហេតុ​នៃ​ការ​លួច​ចូល​ក្នុង​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន​ធានា​សុខភាព​ធំ​លេខ​ ២​ នៅ​ក្នុង​ស.រ.អា​ ដោយ​ផ្តោត​ការ​សង្ស័យ​ទៅ​លើ​ប្រទេស​ចិន​ថា​ជា​ប្រភព​នៃ​ការ​លួច​ចូល​នេះ។​

ក្រុមហ៊ុន​ Anthem​ បាន​ប្រកាស​ក្នុង​សប្តាហ៍​នេះ​ថា​ អ្នក​លួច​ចូល​បាន​ចាប់​យក​ប្រព័ន្ធ​ទិន្នន័យ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​នយោជិក ​និង​អតិថិជន​ថ្មី​និង​ចាស់​ ប្រមាណ​ ៨០​ លាន​នាក់។​

បណ្តាញ​ព័ត៌មាន​បស្ចឹម​ប្រទេស​បាន​ដក​ស្រង់​ប្រភព​ដែល​ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​ថា​ ការ​លួច​ចូល​នេះ​មាន​សញ្ញា​ដូច​គ្នា​និង​ការ​លួច​ចូល​មុនៗ​ ដែល​គេ​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ក្រុម​មនុស្ស​នៅ​ប្រទេស​ចិន។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ Hong Lei​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយ​ថា​ «ការ​គិត​ស្មាន​បែប​នេះ​គឺ​គ្មាន​ហេតុផល»​ទាល់​តែ​សោះ៕

XS
SM
MD
LG