ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​អំពាវនាវ​ឱ្យ​មាន​ការ​បង្រួបង្រួម​ឡើងវិញ​ជាមួយ​តៃវ៉ាន់​ក្នុង​សុន្ទរកថា​ទិវា​ជាតិ


ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​មកដល់​ទីក្រុងប៉េកាំងប្រទេស​ចិន​ក្នុងពិធី​ជប់លាង​កាលពីថ្ងៃទី​៣០ កញ្ញា​ ឆ្នាំ២០២៤។
ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​មកដល់​ទីក្រុងប៉េកាំងប្រទេស​ចិន​ក្នុងពិធី​ជប់លាង​កាលពីថ្ងៃទី​៣០ កញ្ញា​ ឆ្នាំ២០២៤។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​អំពាវនាវ​របស់​លោក​ឱ្យ​ប្រទេស​ចិន «បង្រួបបង្រួម​ឡើងវិញ» ជាមួយ​តៃវ៉ាន់ ក្នុង​អំឡុង​លោក​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ​មុន​ការ​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

នៅក្នុង​ការ​ថ្លែង​ទៅកាន់​មនុស្ស​រាប់​ពាន់​នាក់​ដែល​ចូលរួម​នៅក្នុង​ការ​ប្រារព្ធ​ពិធី​អបអរ​ខួប​ទី ៧៥ ឆ្នាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក Xi បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រឆាំង​ទៅនឹង «សកម្មភាព​ផ្ដាច់ខ្លួន» របស់​ក្រុម​គាំទ្រ​ឯករាជ្យ​ភាព​តៃវ៉ាន់។

លោក Xi បាន​និយាយ​ថា៖ «ការ​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​ឡើងវិញ​ទាំងស្រុង​គឺជា​ក្ដី​ប្រាថ្នា​រួម​របស់​ប្រជាជន​ចិន»។

កន្លង​មក ចិន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់​ដើម្បី​ដណ្ដើម​យក​តៃវ៉ាន់​ឱ្យ​មក​ស្ថិត​នៅក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន និង​បាន​បង្កើន​វោហារសាស្ត្រ​អំពី «ការ​បង្រួបបង្រួម​ឡើងវិញ» នេះ។

សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវបាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ១៩៤៩ បន្ទាប់ពី​កងទ័ព​កុម្មុយនីស្ត​បាន​ប្រយុទ្ធ​ឈ្នះ​កងកម្លាំង​គួមីងតាង (Kuomintang) ជាតិ​និយម​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​ស៊ីវិល​ដែល​មាន​រយៈពេល ២ ទសវត្សរ៍៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG