ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន​លា​ឈប់​


ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន ចន​ ហិនស្មិន (Jon Huntsman) បាន​មក​ដល់​អាមេរិក​វិញ​នៅ​មុន​លោក​ប្រធានាធិបតី​​​បារ៉ាក់​ អូបាម៉ា ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន ហ៊ូ​ ចិនតៅ (Hu Jintao) នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០១១។
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន ចន​ ហិនស្មិន (Jon Huntsman) បាន​មក​ដល់​អាមេរិក​វិញ​នៅ​មុន​លោក​ប្រធានាធិបតី​​​បារ៉ាក់​ អូបាម៉ា ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន ហ៊ូ​ ចិនតៅ (Hu Jintao) នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០១១។

លោក​ ចន​ ហិនស្មិន​ (Jon​ Huntsman)​ ឯកអគ្គរដ្ឋទូត​សរអា​ប្រចាំ​ប្រទេស​ចិន​ នឹង​លា​ឈប់​ពី​តំណែង​ នៅ​ពេល​ដែលមាន​សេចក្តី​រាយការណ៍​ថា​ លោក​កំពុង​ពិចារណា​អំពី​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​តំណែង​ប្រធានាធិបតីក្នុង​ឆ្នាំ​ ២០១២។ នៅ​ក្រុង​ប៉េកាំង​ រដ្ឋាភិបាល​ចិន​និយាយ​ថា ​លោក​ឯក​អគ្គរដ្ឋទូត​ដែល​មាន​ប្រជាប្រិយភាព​រូបនេះ​ នឹង​មាន​មនុស្សនឹក​រឭកលោក​ជា​ច្រើន​នាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ ហុង​ ឡេ​ (Hong​ Lei)​ កត់​សម្គាល់​អំពីសេចក្តី​រាយការណ៍​ដែល​ថា លោក​ឯកអគ្គរដ្ឋទូត​ ហ្សន​ ហិនស្មិន​ នឹង​ចុះ​ពី​តំណែង។​ លោក​ ហុង​ ឡេ​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ចិន​និយាយ​ល្អ​អំពី​វិភាគទាន​របស់​លោក​ឯកអគ្គរដ្ឋទូត​ ហិនស្មិន​ នៅ​ក្នុង​ទំនាក់​ទំនង​ជា​វិជ្ជមាន​ ដ៏​ទូលំទូលាយ​ និង​ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​សរអា។

កាល​ពី​ថ្ងៃ​ច័ន្ទ​ អ្នក​នាំ​ពាក្យ​សេតវិមាន​ម្នាក់​បាន​បញ្ជាក់​ថា លោក​ ហិន​ស្មិន​ ដែល​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋនិយម​នឹង​ចុះ​ចេញ​ពី​តំណែង។​ លោក​ ហិនស្មិន​ កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ ក្នុង​ខណៈ​មាន​ទស្សនកិច្ច​ផ្លូវការ​សំខាន់​ពីរ​ គឺ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (Barack​ Obama)​ ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០០៩​ និង​របស់​លោក​ប្រធានាធិបតីចិន​ ហ៊ូ​ ជិន​តៅ​ ទៅ​សរអាកាល​ពី​ខែ​មុន។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​មួយ​ជា​មួយ​ប្រធានាធិបតី​ចិន​កាល​ពី​ខែ​មុន​ លោក​ អូបាម៉ា​ បាន​ថ្លែង​សរសើរ​លោក​ ហិនស្មិន​ ថា បាន​បំពេញ​ «កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​ណាស់»។​ លោក​អូបាម៉ា​បន្ត​ថា៖

«លោក​ចេះ​ភាសា​ចិន​កុកងឺ។​ លោក​បាន​នាំ​យក​ជំនាញ ​ការ​តាំង​ចិត្ត​ និង​ទេពកោសល្យ​យ៉ាង​សម្បើម​ មក​បំពេញ​មុខ​តំណែង​នេះ។​ ហើយ​ការណ៍​ដែល​លោក​មក​ពី​គណបក្ស​មួយ​ទៀត​ ខ្ញុំ​គិត​ថា វា​ជា​កម្លាំង​មួយ​ មិន​មែន​ជា​ចំណុច​ខ្សោយមួយ​ទេ​ ពីព្រោះ​ការណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​កម្រឹត​ដែល​លោកហើយ​និង​ខ្ញុំជឿ​ថា ការ​ប្រកាន់​គណបក្ស​នឹង​ចប់​នៅ​ត្រង់​ព្រំដែន​អន្តរជាតិ​ ហើយ​ថា​យើង​នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​យើង»។

លោក​ ហិន​ស្មិន​ ដែល​ជាអតីត​អភិបាល​រដ្ឋ​ យូថាហ៍​ (Utah)​ នៅ​ក្នុង​សរអា​ភាគ​កណ្តាល និង​ខាង​លិច​ បាន​ធ្វើ​ឲ្យ​អ្នក​យុទ្ធសាស្រ្ត​ជា​ច្រើន​នាក់នៅ​ក្នុង​គណបក្សសាធារណរដ្ឋនិយម​មាន​ការ​ភ្ញាក់​ផ្អើល​ នៅ​ពេល​ដែល​លោក​បាន​យល់​ព្រម​ទទួល​យក​មុខ​តំណែង​ជា​ឯកអគ្គរដ្ឋទូត​នៅ​ក្រុង​ប៉េកាំង​នេះក្នុង​ឆ្នាំ​ ២០០៩​ ជា​អ្នក​តំណាងឲ្យ​រដ្ឋបាល​ប្រជាធិបតេយ្យ​របស់​សរអា។

ឥឡូវ​នេះ​ ក្រុម​ប្រឹក្សា​នយោបាយ​សំខាន់ៗ​របស់​គណបក្ស​សាធារណរដ្ឋ​និយមបាន​ចាប់​ផ្តើមប្រមែ​ប្រមូល​ប្រតិបត្តិការ​ឃោសនា​មួយ​ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ថា​តើ​លោក​ ហិន​ស្មិន​ គួរ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុង​ឆ្នាំ​ ២០១២​ ឬដូចម្តេច៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG