ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បញ្ឈប់​សកម្មភាព​នេសាទ​មួយ​រយៈ​របស់​ចិន​ទំនង​ជា​ធ្វើ​​ឲ្យ​ប្រទេស​ជិត​ខាង​ខឹង​សម្បា


រូប​ឯកសារ​៖ ទូក​នេសាទ​ចត​នៅ​កំពង់ផែ Tho Quang ក្នុង​ខេត្ត Danang ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​មុន។
រូប​ឯកសារ​៖ ទូក​នេសាទ​ចត​នៅ​កំពង់ផែ Tho Quang ក្នុង​ខេត្ត Danang ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​មុន។

ក្រសួង​កសិកម្ម​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ខែ​កុម្ភៈ​ថា ​ខ្លួន​នឹង​ដាក់​ការ​បញ្ឈប់​សកម្ម​ភាព​នេសាទ​ដ៏​តឹងរ៉ឹង​បំផុត​មិន​ធ្លាប់​មាន​កាល​ពីពេល​មុន​នៅ​ខែ​ឧសភា​ខាង​មុខ​ដើម្បី​ការពារ​ពូជ​ត្រី។

​ផែន​ការ​របស់​ចិន​ដើម្បី​ប្រកាស​ការ​បញ្ឈប់​សកម្មភាព​នេសាទ​មួយ​រយៈ​ដ៏តឹងរ៉ឹង​ដែល​ខុស​ប្លែក​ពី​ធម្មតា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​នៅ​ឆ្នាំ​នេះ ​បាន​គំរាម​កំហែង​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​នានា​របស់​ខ្លួន ​ថ្វីបើ​មានការ​សន្ទនា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក៏ដោយ ​ហើយ​អាច​រំលោភ​ការ​សម្រេច​របស់​តុលាការ​សម្រប​សម្រួល​ពិភពលោក​ឆ្នាំ​២០១៦ ​នេះ​តាម​ការ​បញ្ជាក់​របស់ពួក​អ្នក​ជំនាញ។

ក្រសួង​កសិកម្ម​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ខែ​កុម្ភៈ​ថា ​ខ្លួន​នឹង​ដាក់​ការ​បញ្ឈប់​សកម្ម​ភាព​នេសាទ​ដ៏​តឹងរ៉ឹង​បំផុត​មិន​ធ្លាប់​មាន​កាល​ពីពេល​មុន​នៅ​ខែ​ឧសភា​ខាង​មុខ​ដើម្បី​ការពារ​ពូជ​ត្រី។ ការ​បញ្ឈប់​សកម្មភាព​នេសាទ​ជា​បណ្តោះ​អាសន្ន​នោះ ​នឹង​គ្រប​ដណ្តប់​តំបន់​ភាគ​ខាង​ត្បូ​ង​នៃ​សមុទ្រ​ចិន​ខាង​ត្បូងដល់​ខ្សែ​ស្រប​ទី​១២ ​ដែល​ស្ថិត​នៅ​ក្រៅ​ផ្ទៃ​ទឹក​ដែល​បាន​ទាម​ទារ​ដោយ​កោះ​តៃវ៉ាន់ ​ប្រទេស​វៀតណាម ​និង​ហ្វីលីពីន។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​អនុវត្តការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវការ​នេសាទ​កាល​ពី​អតីតកាល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដំបូង​ដែល​បាន​ប្រកាស​នៅ​ឆ្នាំ​១៩៩៥ ​ដោយ​បាន​រឹប​អូស​យក​ទូក​នេសាទ​មួយ​ចំនួន។ ពួក​អ្នក​វិភាគ​និយាយ​ថា ​ប្រសិនបើ​ចិន​ធ្វើ​ម្តង​ទៀត វា​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដោយ​ការ​បាត់​បង់​នូវ​ការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវទំនាក់​ទំនង​ជាមួយ​ប្រទេស​វៀតណាម​និង​ហ្វីលីពីន។

ផែនទី​បង្ហាញ​ពី​ការ​ទាមទារ​របស់​ចិន
ផែនទី​បង្ហាញ​ពី​ការ​ទាមទារ​របស់​ចិន

លោក ​Fabrizio Bozzato ​ជា​អ្នក​ស្រាវជ្រាវ​ជំនួយ​ខាង​ឯកទេស​កិច្ចការ​អន្តរជាតិ​នៅឯ​សាកល​វិទ្យាល័យ ​Tamkang​ នៅ​កោះតៃវ៉ាន់​បាន​និយាយ​ថា៖ «ចិន​បាន​ប្រកាស​ការ បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​ការនេសាទ​ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​ប្រទេស​ទាម ទារ​ផ្សេងៗ​ទៀត​ដែល​មាន​ផល​ប្រយោជន៍​ខាង​នេសាទ​ដ៏​សំខាន់​នៅ​ក្នុង​សមុទ្រ​ចិន ខាង​ត្បូង។ ការ​ធ្វើ​ដូច​នេះ​នឹង​ក្លាយ​ជា​រឿង​ផ្សេង​ទាំងស្រុង ​ប្រសិន​បើ​ចិន​បាន​ពិគ្រោះ​ជាមួយ​រដ្ឋ​នានា​ដូចជា​ប្រទេស​វៀតណាម​ឬ​ហ្វីលីពីន​ដើម្បី​អនុវត្ត​ការបញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​ការនេសាទដែល​មានការ​សម្រប​សម្រួល​គ្នា។ សារ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ជូន​ទៅ​នោះ​គឺ​ថា ​សមុទ្រ​ចិន​ខាង​ត្បូង​ជាសមុទ្រ​ចិន​ទាំង​មូល​ហើយ​ចិន​មាន​សិទ្ធិ​ផ្តាច់​មុខ​ដើម្បី​កាន់​កាប់​ប្រភព​ធនធាន​ក្នុង​សមុទ្រ​នោះ‍»។

កោះ​តៃវ៉ាន់ ​ជា​ធម្មតា​រក្សា​ការ​ស្ងៀម​ស្ងាត់​នៅ​ក្នុង​ជម្លោះ​នោះ ​ក៏ប៉ុន្តែ​វៀតណាម​និង​ហ្វីលីពីន ​បាន​និយាយប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង​អំពី​ការពង្រីក​ដែនសមុទ្រ​របស់​ចិន ​រួម​មាន​ការ​ចាក់​ដី​បំពេញ​និង​ការ​ដំឡើង​ទីតាំង​យោធា​នៅ​លើ​ប្រជុំ​កោះ​មាន​ជម្លោះ​នោះ។

លោក ​Termsak Chalermpalanupap ​ជា​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ ISEAS yusof Ihsak ក្នុង​ប្រទេស​សឹង្ហបូរី​និយាយ​ថា គ្មាន​ប្រទេស​ណា​មួយ​ទំនង​ជា​ទទួល​ស្គាល់​ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​ការនេសាទរបស់ចិន​នោះ​ទេ។ មាន​តែ​ពួក​អ្នក​នេសាទ​ខ្លួន​ឯងជា​អ្នក​សម្រេច​ថា ​តើ​គេ​រំលោភ​ការ​បញ្ឈប់​បណ្តោះ​អាសន្ន​នោះ​ឬ​ក៏អត់។

លោក​និយាយ​ទៀត​ថា៖ «ការណ៍​នេះ​អាស្រ័យ​លើអ្នក​នេសាទ​មូលដ្ឋាន ​ថា​តើ​ពួកគេ​ចង់​ប្រថុយ​ប្រថាន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ចិន​ឬ​ក៏អត់‍។​ពួក​អ្នក​នេសាទ​ត្រូវ​បាន​គេចាប់​ខ្លួន​ជាច្រើន​ដង‍​រួច​មក​ហើយ»។

លោក​ Herman Kraft​ អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ ​Philippines Diliman ​បាន​និយាយ​ថា ​រដ្ឋាភិបាល​ហ្វីលីពីន ​ប្រហែល​ជា​មិន​ផ្តល់​ឱវាទ​ដល់​ទូក​នេសាទ​ឲ្យ​ចៀស​តំបន់​បញ្ឈប់​នេសាទ​បណ្តោះ​អាសន្ន​នោះ​ទេ​ ពី​ព្រោះតែ​ការ​ព្រមាន​ណា​មួយ​មើល​ទៅ​ហាក់​ដូចជា​ការ​ផ្តល់​សម្បទាន​ដល់​ប្រទេស​ចិន។

លោក Kraft ​បាន​និយាយ​ដោយ​សំដៅ​ដល់​កោះ​មាន​ជម្លោះ​នៅ​ភាគ​ពាយព្យ​រដ្ឋធានី​ម៉ានីល​ដែល​ទូក​នេសាទ​ចិន​បាន​ត្រួត​ត្រា​នៅ​ឆ្នាំ​២០១២ថា៖ «ប្រសិន​បើ​មាន​ការរុក​គួន​ដ៏​គគ្លើន ​ការ​ធ្វើ​ដូច្នេះ​ដូច​ជា​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​កោះ​ Scarborough Shoal ​កាល​ពី​ពេល​មុន។ ប្រហែល​នឹង​មាន​ការ​កាត់​បន្ថយ​វត្តមាន​របស់​ពួក​អ្នក​នេសាទ​ហ្វីលី​ពីន​នៅ​តំបន់​ទាំង​នោះ‍»។

លោក​ Rodrigo Duterte ​ប្រធានា​ធិបតី​នៃ​ប្រទេស​ហ្វីលីពីន ​បាន​ធ្វើ​ខុស​ពីប្រធានាធិបតី​កាន់ដំណែង​មុនៗ​របស់​លោក​ដោយ​លោក​បាន​ជួប​ប្រធានា​ធិបតី​ចិន​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​ ដើម្បី​ស្វែងរក​ការ​ប្រើ​ប្រាស់​រួម​គ្នា​នៃ​សមុទ្រ​មាន​ជម្លោះ​នោះ។ ពួក​មន្រ្តី​ជាន់​ខ្ពស់​ចិន​និង​វៀត​ណាម ​បាន​ជួប​គ្នា​ចាប់​តាំង​ពី​ខែ​កញ្ញា​មក​ដើម្បី​ស្វែង​កិច្ច​ប្រតិបត្តិការ​ផ្ទៃ​សមុទ្រ​នេះ។

ក៏ប៉ុន្តែ វិទ្យាស្ថាន​ Lawfare ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិកបាន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​ទី៧ ​ខែ​មិនា​ថា ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវការនេសាទ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំណង​ទាក់​ទង​រវាង​ចិន​និង​ហ្វីលីពីន។

លោក ​Zhang Hongzhou​ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ក្នុងកម្មវិធី​ចិន​នៅឯ​សាលា​សិក្សា​អន្តរជាតិ ​S. Rajaratnam ​នៅ​ឯ​សាកល​វិទ្យាល័យ​បច្ចេក​វិទ្យា ​Nanyang ​ក្នុង​ប្រទេស​សឹង្ហបូរី​បាន​និយាយ​ថា ប្រទេស​វៀតណាម ​នឹង​តវ៉ា​ប្រឆាំង ​ក៏ប៉ុន្តែ​ប្រហែល​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​អ្នក​នេសាទ​របស់​ខ្លួន​ជំទាស់​ប្រឆាំង​នឹង​ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នេះ​ទេ។

ពួក​អ្នក​វិភាគ​ខ្លះ​និយាយ​ថា ​ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​ការនេសាទ​នេះក៏​រំលោភ​ការ​សម្រេច​ដោយ​តុលាការ​សម្រប​សម្រួល​នៅ​ក្នុង​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ​ដែរ។​ សាល​ក្រម​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ដែល​បាន​កើតឡើង​ដោយ​ការ​តវ៉ា​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល ​បាន​ឲ្យ​ដឹង​ថា ​ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​ការនេសាទ​ប្រហាក់​ប្រហែល​គ្នារបស់​ចិន​នៅ​ឆ្នាំ​២០១២ ​មិន​អើ​ពើ​សិទ្ធិ​របស់​ហ្វីលីពីន​ដើម្បី​រៀប​ចំ​ចាត់​ចែង​ជីវិត​សត្វ​សមុទ្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ក្នុង​មហា​សមុទ្រ​របស់​ខ្លួន​ដែល​មាន​ទំហំ​៣៧០​គីឡូម៉ែត្រ។

លោក ​Chalermpalanupap ​បាន​និយាយ​ថា៖ «ប្រហែល​ជា​បញ្ហា​លំបាក​ដោយ​រដ្ឋនៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ ​អាច​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ ពី​ព្រោះ​តែ​ការ​សម្រេច​របស់​តុលាការ​សម្រប​សម្រួល​ថា ​ចិន​មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ពិត​ប្រាកដ​ដើម្បី​ទាម​ទារ​ត្រួត​ត្រា​តំបន់​មាន​ជម្លោះ​ជា​ច្រើន​នោះ​ទេ‍»។

ក៏ប៉ុន្តែ ​លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការបញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​ការនេ សាទ​ក៏​ជួយ​ចិន​ដើម្បី​ការ​ពារការ​ត្រួតត្រា​តាម​ផ្លូវច្បាប់​នូវ​តំបន់​មាន​ជម្លោះ​ដែរ។ ពួក​មន្រ្តី​ចិន ​បាន​ច្រាន​ចោល​យ៉ាង​ខ្លាំង​នូវ​ការ​សម្រេច​របស់​តុលាការ​ពិភពលោក​នេះ។

លោក Zhang បាន​និយាយ​ទៀត​ថា​ «​ចិន​នឹង​បំពេញ​ទៅ​តាម​កាតព្វ​កិច្ច​នៅ​ក្រោម​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ​តាម​រយៈ​ការត្រួត​ត្រា​ការ​នេសាទ​ច្រើន​ហួស‍»។

យោង​តាម​សេចក្តី​រាយការណ៍​របស់ ​National Geographic​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ប្រាប់​ឲ្យ​ដឹង​ថា សមុទ្រ​នោះ​បានផ្តល់​ផល​ត្រី​១៦,៦​សែន​តោន​ជារៀង​រាល់​ឆ្នាំ​ហើយ​ឧស្សាហកម្ម​នេសាទ​នេះ ផ្តល់​ការងារ​ដល់​មនុស្ស​ប្រហែល​៣,៧​លាននាក់ ក៏ប៉ុន្តែ​ពូជ​ត្រី​កំពុង​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​ចាប់​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក។

ក៏ប៉ុន្តែ​ លោក​ Zhang ​បាន​និយាយ​ទៀត​ថា៖ «តំបន់​សេដ្ឋ​កិច្ច​ផ្តាច់​មុខ​ដែល​ត្រូវ​បាន​គូស​ព្រាង​ដោយ​ប្រទេស​នីមួយៗ​មិន​មាន​របៀប​រៀបរយ ​ហើយ​ព្រំដែន​នៃ​ការ​ទាម​ទារ​ទាំង​៩​ចំណុច​របស់​ចិន​ដល់​សមុទ្រ​សើ្ទរ​តែ​ទាំង​អស់​នៅ​មិន​ទាន់​ច្បាស់‍»។

កាសែត​ប្រចាំ​ថ្ងៃផ្លូវការ ​People’s Daily​ របស់​ចិន ​បាន​រាយការណ៍​ថា​ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវការនេសាទ​នៅ​ឆ្នាំ​នេះ ​នឹង​នៅ​ជា​ធរមានរហូត​ដល់​ពាក់​កណ្តាល​ខែ​សីហា​ រយៈ​ពេល​មួយ​ខែ​លើស​កាល​ពី​ពេល​មុន។ អត្ថាធិប្បាយ​របស់​វិទ្យាស្ថាន Lawfare​ ប្រាប់​ឲ្យ​ដឹង​ថា​ ការនេសាទ​ដោយ​ប្រើ​នុយ​និង​សន្ទូច​តែ​មួយ​គត់ ​នឹង​ត្រូវ​គេ​អនុញ្ញាត។ ហើយ​ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​ការ​នេសាទ​នេះ​ មិន​និយាយ​ពី​សញ្ជាតិ​របស់អ្នក​នេសាទ​ទេ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ទាមទារ​ស្ទើរ​តែ​ទាំងអស់​នូវ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ៣,៥​លាន​គីឡូម៉ែត្រ​ការ៉េ។ ប្រទេស​ប៊ុ្រយណេ ​និង​ម៉ាឡេស៊ី ​ប្រកួត​ប្រជែង​ទាមទារ​ផ្ទៃ​ទឹក​ខ្លះ​ជាមួយ​ចិន ​ក៏ប៉ុន្តែ​តំបន់​សេដ្ឋ​កិច្ច​មហាសមុទ្រ​របស់​ប្រទេស​ទាំង​២​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ខ្សែ​បន្ទាត់​នៃ​ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​សម្រាប​ការ​នេសាទ​ឆ្នាំ​២០១៧​នេះ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG