ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​មិន​អាច​រារាំង​កិច្ច​ប្រជុំ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាង​ជើង


ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​បាន​ពិភាក្សា​អំពី​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កូរ៉េខាង​ជើង ​ទោះ​ជា​ប្រទេស​ចិន​បាន​ព្យាយាម​រារាំង​ក៏ដោយ។

នេះ​ជា​លើក​ទី៣​ហើយ​ដែល​ក្រុម​ប្រឹក្សា​មាន​សមាជិក​១៥​ប្រទេស​នេះ​ពិភាក្សា​អំពី​បញ្ហា​នេះ​ ដែល​ជា​ធម្មតា​ត្រូវ​ឲ្យ​គណៈ​កម្មការ​ផ្សេត​ទៀត​ដោះស្រាយ ​ដូច​ជា​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ និង​មហាសន្និបាត​អ.ស.ប.។ ក្រុម​ប្រឹក្សា​នេះ​បាន​ធ្វើ​កិច្ចប្រជុំ​បញ្ហា​នេះ​ប្រចាំ​ឆ្នាំ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៤។​

ប្រទេស​ចិន​ធ្វើ​មិន​បាន​សម្រេច​ក្នុងការ​ព្យាយាម​រក​សំឡេង​ចំនួន​៩​ដើម្បី​ផ្អាក​ការពិភាក្សា​នេះ។ មាន​តែ​ប្រទេ​សរុស្ស៊ី​ វ៉េណាស៊ុយអេឡា អង់ហ្គោឡា​ និង អេហ្ស៊ីប​ ប៉ុណ្ណោះ​បាន​ប្រឆាំង​សម័យ​ប្រជុំ​នេះ។​

ថ្វីបើ​ប្រទេស​ចិន​ជំទាស់​នឹង​ការ​ពិភាក្សា​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏ដោយ ​ក៏​រដ្ឋាភិបាល​ចិន​មិន​ជំទាស់​នឹង​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​កូរ៉េ​ខាង​ជើង​ទេ​ ដោយ​សារ​ប្រទេសកុម្មុយនិស្ត​នេះ​សាក​ល្បង​មីស៊ីលនិង​ធ្វើ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន។​

កាល​ពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​ក្រុងប៉េកាំងបាន​ចូល​រួមជាមួយ​សមាជិក​ផ្សេង​ទៀត​របស់​ក្រុម​ប្រឹក្សា​នេះ​ក្នុង​ការ​សម្រេច​ជា​ឯកឆ្ឆន្ទ​ដើម្បី​ចាត់​វិធាន​ការ​តឹងរ៉ឹង​ចុង​ក្រោយ​បំផុត​បង្ខំឲ្យ​កូរ៉េខាង​ជើង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន៕

XS
SM
MD
LG