ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​ប្រធានាធិបតី​អាមេរិក​ និង​ចិន​ត្រូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​ផ្សាយ​ថា​ជោគជ័យ​


លោក​ប្រធានាធិបតី​ចិន​ ហ៊ូ ជិនតៅ​ ចាប់រលាក់​ដៃ​ជាមួយ​​លោក​ប្រធានាធិបតី​​អាមេរិក​ អូបាម៉ា​​នៅ​សេតវិមាន។
លោក​ប្រធានាធិបតី​ចិន​ ហ៊ូ ជិនតៅ​ ចាប់រលាក់​ដៃ​ជាមួយ​​លោក​ប្រធានាធិបតី​​អាមេរិក​ អូបាម៉ា​​នៅ​សេតវិមាន។

ប៉េកាំង៖ កាសែត​ចិន​បាន​ចុះ​ផ្សាយ​រូបថត​ប្រធានាធិបតី​ ហ៊ូ ជាមួយ​ប្រធានាធិបតី​អូបាម៉ា​ នៅ​សេតវិមាន​នៅ​ទំព័រ​មុខ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ចំណង​ជើង​កាសែត​បាន​អបអរ​ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ហើយ​រាយ​ការណ៍​ឲ្យ​ឃើញ​ច្បាស់​ពីព័ត៌មាន​វិជ្ជមាន​ពីជំនួប​នេះ។

កាសែត​ជា​ភាសា​អង់គ្លេស​ដែល​ចេញផ្សាយ​យ៉ាងរហ័ស​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ស៊ីនហ៊ួ ​ចាត់ទុក​ដំណើរ​បំពេញ​ទស្សនៈកិច្ច​របស់​លោក​ហ៊ូ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ជា​ព្រិត្តិការណ៍​ប្រវត្តិសាស្រ្ត​ដ៍​សំខាន់​បំផុត​នៃ​វិស័យ​ការទូត​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក​ហុង លី​បាន​គាំទ្រ​ពាក្យ​សម្តី​ដ៏​មាន​សង្ឃឹម​នេះ។ លោក ហុង មាន​ប្រសាសន៍ថា ប្រធានាធិបតី​ហ៊ូ​ បាន​ចចារ​ប្រកប​ដោយ​ជោគជ័យ​ជា​មួយ​ប្រធានាធិបតី​អូបាម៉ា។ លោក​និយាយ​ថា ភាគី​ទាំងពីរ​បាន​ព្រម​ព្រៀង​ធ្វើការ​លើ​ការស្ថាបនា​ភាពជាដៃ​គូរ​វាង​សហរដ្ឋ​អាមេរិក និង​ចិន​ដើម្បី​ផលប្រយោជន៍ និង​ការគោរពគ្នា​ទៅវិញ​ទៅមក​ ដែល​លោក​បាន​ហៅ​ថា ពេលវេលា​បាន​មកដល់​ហើយ ។ លោក​និយាយ​ទៀតថា​ ភាគី​ទាំងពីរ​បានឈាន​ដល់​មតិរួម​ដ៏​សំខាន់​លើ​បញ្ហា​ជាច្រើន​ រួមមាន​ទំនាក់ទំនង​ខាង​យោធា​ បញ្ហា​កូរ៉េខាងជើង​ អ៊ីរ៉ង់​ ស៊ូដង់​ អាវកាស បច្ចេកវិទ្យា និង​ការផ្លាស់ប្តូរ​កម្រិតខ្ពស់។ លោក​មិននិយាយ​លំអិត​លើ​បញ្ហា​ទាំងនេះ​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ឡើង​វិញ​នូវ​ការ​ពន្យល់​លើ​បញ្ហា​សិទ្ធិ​មនុស្សរបស់ប្រធានាធិបតី​ហ៊ូ។ លោក​បាន​ទទួលស្គាល់​ថា ចិន និង​សហរដ្ឋ​អាមេរិក​មាន​ការខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​លើ​បញ្ហា​សិទ្ធិមនុស្ស​ ក៍ប៉ុន្តែ​ប្រទេស​ទាំងពីរ​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើង។

ទោះបី​រដ្ឋាភិបាល​ចិន​មាន​ភាពស្មោះត្រង់​លើ​បញ្ហា​សិទ្ធិមនុស្ស​ក៏​ដោយ ក៏​អ្នក​ពិនិត្យ​ចាប់​ពិរុទ្ធ​នៅ​ក្នុង​ប្រទេស​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការយក​បញ្ហា​សិទ្ធិ​មនុស្ស​មក​វែកញែក​ជា​សាធារណៈដែរ។ សេចក្តីរាយ​ការណ៍ព័ត៌​មានអន្តរជាតិលើ​ទូរទស្សន៍​ស្តីពី​ដំណើរ​បំពេញ​ទស្សនៈកិច្ច​របស់​លោក​ហ៊ូ​ បាន​ផ្តាច់​ការ​ផ្សាយ​នៅ​ពេល​ដែល​ប្រធានបទ​សិទ្ធិមនុស្ស​ត្រូវ​បាន​លើក​មក​និយាយ។

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជិន

XS
SM
MD
LG