ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិហារ​ Emanuel AME នៅ​ក្រុង​ Charleston នឹង​ធ្វើ​ពិធី​សូត្រធម៌​គោរព​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​អាទិត្យ


ហ្វូង​មនុស្ស​បានរង់ចាំដើម្បីឆ្លងកាត់សន្តិសុខនៅខាង
មុខវិហារ Emanuel AME នៅទីក្រុងCharleston រដ្ឋSouth Carolina នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥។
ហ្វូង​មនុស្ស​បានរង់ចាំដើម្បីឆ្លងកាត់សន្តិសុខនៅខាង មុខវិហារ Emanuel AME នៅទីក្រុងCharleston រដ្ឋSouth Carolina នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥។

ព្រះវិហារ​គ្រឹស្តសាសនា​ Emanuel AME Church ​ដែល​ជា​វិហារ​របស់​ក្រុម​ជន​ជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ក្នុង​ក្រុង Charleston​ រដ្ឋ​ South Carolina ដែល​នៅ​ទី​នោះ​ជន​ស្បែក​ខ្មៅ​៩នាក់​នៅ​ក្នុង​ក្រុម​សិក្សា​ព្រះគម្ពីរ​ប៊ីប ​មួយ​បាន​ត្រូវ​សម្លាប់​ដោយ​ជន​ស្បែក​ស​បាញ់​កាំភ្លើង​ម្នាក់​កាលពី​សប្តាហ៍​មុន​ មាន​កំណត់​នឹង​បើក​នៅ​ថ្ងៃ​អាទិត្យនេះ​សម្រាប់​ពិធី​សូត្រធម៌​គោរព​សាសនា​ជា​ទៀងទាត់​របស់​ខ្លួន​ និង​សម្រាប់​សាលានៅ​ថ្ងៃ​អាទិត្យ។​

លោក​ Harold Washington ​ដែល​ជា​សមាជិក​ព្រះវិហារ​គ្រឹស្តសាសនា​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ លោករំពឹង​ថា​ពិធី​សូត្រធម៌​នៅ​ថ្ងៃ​អាទិត្យ​នឹង​មាន​ការរំភើបចិត្ត។​ លោកបាន​និយាយថា «ខ្ញុំ​យល់​ថា​នឹង​មាន​ការ​រំភើបចិត្ត​ ដោយមាន​ការ​យំ​ច្រើន ​និង​មាន​ការ​ឱបគ្នា​ផង​ដែរ»។

លោក​បាន​ថ្លែង​ផង​ដែរថា​ លោក​រំពឹង​ថា​នឹង​មាន​មនុស្ស​ថ្មី​ៗ​មក​ចូល​រួម​ក្នុង​ពីធី​សូត្រធ៌ម​ក្នុង​ព្រះវិហារនេះ។ លោក​ Washington បាន​និយាយ​ថា«យើង​នឹង​មាន​មនុស្ស​ដែល​យើង​មិន​ដែល​ឃើញ​ពី​ពេល​មុន​មក​ចូលរួម​ក្នុង​ពិធី​សូត្រធម៌ ​ហើយ​យើង​ប្រហែល​មិន​ឃើញ​ពួក​គេទៀតទេ។​ នេះ​ជា​ព្រះវិហារ​របស់​ព្រះអាទិទេព​ លោកអ្នក​មិន​ច្រានចោល​នរណា​ម្នាក់​ទេ»។

ការ​ប្រជុំ​មហាជន​ និង​ការ​ប្រមូល​ផ្តុំ​មនុស្ស​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ Charleston​ និង​នៅ​ទូទាំង​ស.រ.អា​ នៅពេល​ដែល​ប្រជារាស្ត្រ​អាមេរិកាំង​ប្រមូល​ផ្តុំគ្នា​ដើម្បី​រំឮក ​និង​សម្តែង​ការ​គោរព​ដល់​ជន​រងគ្រោះដោយសារ​ការ​បាញ់​សម្លាប់​នៅ​ក្នុង​ព្រះវិហារ​គ្រឹស្តសានា​នោះ​កាលពី​យប់ថ្ងៃពុធ៕

XS
SM
MD
LG