ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​​ឆ្នោត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នឹងទៅ​បោះឆ្នោត​ប្រសិន​បើ​កាលបរិច្ឆេទ​មិន​ប្រែប្រួល


អ្នក​បោះ​ឆ្នោត​កំពុង​តម្រង់ជួរ​នៅ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ទីក្រុង​ Bangui កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ដើម្បី​បោះឆ្នោត​រដ្ឋធម្មនុញ្ញ ដែល​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​គេ​គិត​ថា ជា​ការ​សាកល្បង​នៅមុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សភាជាតិ ដែល​នឹង​មក​ដល់​ឆាប់ៗនេះ។
អ្នក​បោះ​ឆ្នោត​កំពុង​តម្រង់ជួរ​នៅ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ទីក្រុង​ Bangui កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ដើម្បី​បោះឆ្នោត​រដ្ឋធម្មនុញ្ញ ដែល​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​គេ​គិត​ថា ជា​ការ​សាកល្បង​នៅមុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សភាជាតិ ដែល​នឹង​មក​ដល់​ឆាប់ៗនេះ។

ការ​បោះឆ្នោត​ជាតិនៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ហាក់​ដូចជា​ប្រឈម​នឹង​ការ​ពន្យារ​ពេល​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​មន្រ្តី​រៀបចំ​ការបោះឆ្នោត​ក្នុង​ប្រទេស​នេះ​ បាន​និយាយ​ថា មាន​រយៈ​ពេល​ខ្លី​ពេក​ក្នុង​ការរៀបចំ​ការបោះឆ្នោត។ មាន​ពាក្យ​ចចាម​អារ៉ាម​ថា ការ​បោះឆ្នោត​អាច​នឹង​ត្រូវ​បាន​គេ​ពន្យារ​ពេល។

ម្ចាស់​សន្លឹក​ឆ្នោត​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​គ្រោង​នឹង​ជ្រើសរើស​ប្រធានាធិបតីនិង​សភា​ថ្មី​ជា​លើក​ទី​១​ចាប់​តាំង​ពី​ក្រុម​បះបោរ​ Seleka បាន​ទម្លាក់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៣​ មក។ មក​ទល់​នឹង​ពេល​នេះ ​ការ​បោះឆ្នោត​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ ទី២៧ ​ខែ​ធ្នូ ប៉ុន្តែ​កាលបរិច្ឆេទ​នេះ​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ។

យោង​តាម​អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​ជាតិ ប្រជាជន​ចំនួន​១លាន៧សែន​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ប៉ុន្តែ​ប្រជាជន​ជា​ច្រើន​មិន​ទាន់​បាន​ទទួលកាត​បោះឆ្នោត​របស់​ពួកគេ​នៅ​ឡើយ​ទេ។ សន្លឹក​ឆ្នោត​សរុប​បាន​បញ្ជូន​មក​ដល់​ក្នុង​សប្តាហ៍​នេះ ហើយ​នៅ​រង់ចាំ​បញ្ជូន​បន្ត​ទៅ​ទូទាំង​ប្រទេស។

Mourouba Sakanga មន្រ្តី​រដ្ឋបាល​នៃអាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​និយាយ​ថា ប្រហែល​ជា​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​សន្លឹក​ឆ្នោត​ទាំង​អស់​ទៅ​ទូទាំង​ប្រទេស​នោះ​ទេ។ ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​ដែល​គ្មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​នេះ​ មិន​ថាការ​បោះ​ឆ្នោត​នេះ​ត្រូវ​គេ​ធ្វើ​ឡើង​នៅ​ពេល​ណា​ក៏​ដោយ។

កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ទម្លាក់​លោក​ប្រធានាធិបតី​ Francois Bozize ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣​ នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​រដ្ឋធានី ហើយ​ជា​ទូទៅ​ពួកគេ​មាន​វត្តមាន​នៅ​ក្នុង​តំបន់ ​PK5 ដែល​សម្បូរទៅ​ដោយ​អ្នក​កាន់សាសនា​ឥស្លាម៕

XS
SM
MD
LG