ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល CDC ណែនាំ​បុគ្គលិក​កុំ​ឲ្យ​ឆ្លើយតប​ជាមួយ​សំណើ​សុំ​យោបល់​របស់ VOA


ស្លាក​សញ្ញា​មជ្ឈមណ្ឌល​ទប់ស្កាត់​និង​បង្ការ​ជំងឺ CDC ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

អ៊ីមែល​មួយ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក CDC ដែល​បាន​ផ្សព្វផ្សាយ​ក្រោម​ច្បាប់​សេរីភាព​សារព័ត៌មាន បាន​បញ្ជាក់​ប្រាប់​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​របស់​ខ្លួន​កុំ​ឲ្យ​ឆ្លើយតប​ជាមួយ​នឹង​សំណើ​សុំ​យោបល់​ណា​មួយ​របស់​សំឡេង​សហរដ្ឋ​អាមេរិក VOA។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន Knight First Amendment Institute។

ឯកសារ​ដែល​ចេញ​ផ្សាយ​ក្រោម​ច្បាប់​សេរីភាព​សារព័ត៌មាន​នេះ រួម​មាន​អ៊ីមែល​មួយ​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មេសា ដែល​ផ្ញើ​ចេញ​ពី​ឈ្មោះ Michawn Rich ដោយ​មាន​ចំណងជើង​ថា «បញ្ជី​សង្ខេប»។ អ៊ីមែល​នេះ​រៀបរាប់​អំពី​ដំណើរការ​ស្នើ​សុំ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល CDC ដើម្បី​ជួយ​សហសេវិក​ម្នាក់​ឈ្មោះ Rachael ឲ្យ «យល់​ដឹង​អំពី​តួនាទី​ថ្មី​របស់​ខ្លួន»។

អ្នកស្រី Rich ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​កសិកម្ម បាន​ផ្ទេរ​តំណែង​មក​កាន់​មជ្ឈមណ្ឌល CDC កាល​ពី​ដើម​ឆ្នាំ​នេះ ដើម្បី​ជួយ​ចាត់ចែង​ទំនាក់ទំនង​នានា​ទាក់ទិន​នឹង​ព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Politico។

នៅ​ក្រោម​ផ្នែក​មួយ​ដែល​និយាយ​អំពី​ការ​យល់ព្រម​ចំពោះ​សំណើ​សួរ​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ មុន​ពេល​បញ្ជូន​សំណើ​ទាំង​នោះ​ទៅ​កាន់​ក្រសួង​សុខាភិបាល និង​សេវាកម្ម​ពលរដ្ឋ ឬ​ក៏​ការិយាល័យ​របស់​លោក​អនុ​ប្រធានាធិបតី អ៊ីមែល​នោះ​បញ្ជាក់​ដូច្នេះ​ថា៖ «កំណត់​សំគាល់៖ តាម​ច្បាប់ ចូរ​កុំ​បញ្ជូន​សំណួរ​របស់​អ្នកស្រី Greta Van Susteren ឬ​ក៏​នរណា​ម្នាក់​ដែល​មក​ពី​សំឡេង​សហរដ្ឋ​អាមេរិក VOA។

បន្ទាប់មក អ៊ីមែល​នោះ​បាន​ភ្ជាប់​ទៅ​នឹង​រឿង​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​សេតវិមាន ដែល​បាន​ចោទ​ប្រកាន់ VOA ថា ផ្សព្វផ្សាយ​ការ​ឃោសនា​របស់​បរទេស។

ទាក់ទិន​នឹង​រឿង​នេះ VOA បាន​ស្នើ​សុំ​យោបល់​ពី CDC។ CDC បាន​បញ្ជាក់​ថា ខ្លួន​ទទួល​បាន​សំណើ​នេះ និង​បាន​បន្ថែម​ថា អ្នក​នាំ​ពាក្យ​នឹង​ទាក់ទង​ទៅ។ ប៉ុន្តែ គិត​មក​ទល់​នឹង​ពេល​ដែល​អត្ថបទ​នេះ​បាន​ចេញ​ផ្សាយ VOA មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​ពី CDC នៅ​ឡើយ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG