ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិកថា ​អត្ថាធិប្បាយ​របស់​ប្រធានា​ធិបតី​ហ្វីលីពី​​​នពី​ Hitler ជា​ការរំខាន​បំផុត


ដោយ​មាន​ទង់ជាតិ​អាមេរិក​និង​ទង់​ជាតិ​កោះ​ហាវ៉ៃ​បក់​នៅ​ពី​ក្រោយ​លោក​រដ្ឋលេខាធិការ ​ការ​ពា​រជាតិ Ash Carter ថ្លែង​ក្នុង​សន្នីសិទ្ធក្នុង​កិច្ច​ប្រជុំ​មន្រ្តី​ការពារ​ជាតិ​អាស៊ាន​ក្នុង​ទីក្រុង Kapolei កោះ​ហាវ៉ៃកាល​ពី ថ្ងៃទី​៣០ កញ្ញា ២០១៦។
ដោយ​មាន​ទង់ជាតិ​អាមេរិក​និង​ទង់​ជាតិ​កោះ​ហាវ៉ៃ​បក់​នៅ​ពី​ក្រោយ​លោក​រដ្ឋលេខាធិការ ​ការ​ពា​រជាតិ Ash Carter ថ្លែង​ក្នុង​សន្នីសិទ្ធក្នុង​កិច្ច​ប្រជុំ​មន្រ្តី​ការពារ​ជាតិ​អាស៊ាន​ក្នុង​ទីក្រុង Kapolei កោះ​ហាវ៉ៃកាល​ពី ថ្ងៃទី​៣០ កញ្ញា ២០១៦។

លោក Ash Carter ​រដ្ឋ​មន្រ្តីការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​មាន​ប្រសាសន៍​ថា ​លោក​យល់​ថា សម្តីប្រធានា​ធិបតី​ប្រទេស​ហ្វីលីពីន​ដែល​ប្រៀប​ប្រដូច​រូបលោក​ទៅ​នឹង Adolf Hitler មេដឹកនាំ Nazi ​ថា​ជា​ការ​រំខាន​បំផុត​មួយ។

​ថ្លែងទៅ​កាន់​អ្នក​យក​ព័ត៌មាននៅ​កោះ​ហាវ៉ៃ​បន្ទាប់​ពី​ជំនួបជាមួយ​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​សមាគម​អាស៊ាន ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​ Carterបាន​មាន​ប្រសាសន៍​ថា អត្ថាធិប្បាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​លោក Rodrigo Duterte ប្រធានា​ធិបតី​នៃ​ប្រទេស​ហ្វីលីពីន​ហើយ​នឹង​សកម្មភាព​ភាព​នៅ​ក្នុង​ប្រទេស​ ​មិន​បាន​ពិភាក្សា​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​ទេ ដូច្នេះ ​នេះ​ជាទស្សនៈ​របស់ប្រធានា​ធិបតីនោះ។

កាល​ពី​ថ្ងៃ​សុក្រ​ ​ប្រធានា​ធិបតីហ្វីលីពីន Duterte ​បាន​ភ្ជាប់​ខ្លួន​លោក​ទៅ​នឹងមេដឹកនាំ Nazi ​ដោយ​និយាយ​ថា Hitler ​បាន​សម្លាប់​អំបូរ​ជន​ជាតិ​យូដា​៣លាននាក់។ ឥឡូវនេះ ​មាន​អ្នក​ប្រើ​ប្រាស់ថ្នាំ​ញៀន​៣​លាននាក់ ​ខ្ញុំ​សប្បាយ​នឹង​សម្លាប់​ពួកគេ​ណាស់។​

ប៉ូលិសហ្វីលីពីនបាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​៣​ពាន់​នាក់​ដែរ​ពីបទ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​និង​ការលក់​ដូរ​ថ្នាំ​ញៀន​ចាប់​តាំងពី​លោក Duterte ​បាន​ចូល​កាន់​ដំណែង​នៅ​ចុង​ខែ​មិថុនា​មក។

​អត្ថាធិប្បាយ​របស់​លោក​បាន​ត្រូវ​បាន​ទទួល​ការ​ថ្កោលទោស​ពី​ក្រុម​យូដា​អាមេរិកាំង​ថា​មិន​ត្រឹមត្រូវ​និង​ប្រមាថ​មើល​ងាយ។

នៅ​ក្នុងព្រឹត្តិការណ៍​មួយ​ទៀត ​លោករដ្ឋមន្រ្តីការ​ពារ​ប្រទេសអាមេរិក​ ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ទំនាក់​ទំនង​ខាង​យោ​ធា​រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​មិនប្រែប្រួល ថ្វី​បើ​មានការ​ថ្លែងកាល​ពី​ពេល​ថ្មី​ៗនេះ​របស់​ប្រធានា​ធិបតី​ហ្វីលីពីន​ថា ​កងទ័ព​ពិ​សេស​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯទីតាំងហ្វីលីពីន ​ត្រូវ​តែ​ចាក​ចេញ​ក៏​ដោយ៕


XS
SM
MD
LG